Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 1:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 អ័ដូនី-បេសេក​ពោល​ថា៖ «ពី​មុន ខ្ញុំ​បាន​ឲ្យ​គេ​កាត់​មេ​ដៃ និង​មេ​ជើង​របស់​ស្តេច​ចិតសិប​អង្គ ដែល​ធ្លាប់​រើស​អាហារ​ក្រោម​តុ​ខ្ញុំ។ ឥឡូវ​នេះ ព្រះ​បាន​សង​ខ្ញុំ ដូច​ខ្ញុំ​បាន​ប្រព្រឹត្ត​នឹង​គេ​ហើយ»។ គេ​នាំ​លោក​ទៅ​ក្រុង​យេរូ‌សាឡិម ហើយ​លោក​ក៏​ស្លាប់​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ស្ដេច​អាដូនី-‌បេសេក​មាន​រាជ‌ឱង្ការ​ថា៖ «ខ្ញុំ​បាន​កាត់​មេ​ដៃ និង​មេ​ជើង​របស់​ស្ដេច​ចិត‌សិប​អង្គ ហើយ​ស្ដេច​ទាំង​នោះ​រើស​សំណល់​អាហារ នៅ​ក្រោម​តុ​របស់​ខ្ញុំ។ ឥឡូវ​នេះ ព្រះ‌ជាម្ចាស់​បាន​សង​មក​ខ្ញុំ​វិញ ស្រប​តាម​អំពើ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត»។ គេ​បាន​នាំ​ស្ដេច​អាដូនី-‌បេសេក​ទៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ស្ដេច​ក៏​សោយ​ទិវង្គត​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ខណៈ​នោះ អ័ដូនី-បេសេក​និយាយ​ថា មាន​ស្តេច​៧០​អង្គ​ដែល​រើស​អាហារ​ក្រោម​តុ​ខ្ញុំ មាន​ទាំង​មេ​ដៃ​មេ​ជើង​កាត់​ដាច់​ដូច្នេះ​ដែរ នេះ​គឺ​ព្រះ​បាន​សង​ខ្ញុំ​ដូច​ជា​ខ្ញុំ​បាន​ប្រព្រឹត្ត​នឹង​គេ​ហើយ រួច​គេ​នាំ​លោក​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ហើយ​លោក​ស្លាប់​នៅ​ទី​នោះ​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ស្តេច​អាដូនី-បេសេក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បាន​កាត់​មេ​ដៃ និង​មេ​ជើង​របស់​ស្តេច​ចិត​សិប​នាក់ ហើយ​ស្តេច​ទាំង​នោះ​រើស​សំណល់​អាហារ នៅ​ក្រោម​តុ​របស់​ខ្ញុំ។ ឥឡូវ​នេះ អុលឡោះ​បាន​សង​មក​ខ្ញុំ​វិញ ស្រប​តាម​អំពើ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត»។ គេ​បាន​នាំ​ស្តេច​អាដូនី-បេសេក​ទៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ស្តេច​ក៏​ស្លាប់​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 1:7
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯង​ត្រូវ​ទូល​ថា "ព្រះ‌‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​ឯង​បាន​សម្លាប់ ហើយ​បាន​ទាំង​រឹប‌ជាន់​យក​របស់​ទ្រព្យ​ផង​មែន​ឬ?" ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "នៅ​កន្លែង​ដែល​ឆ្កែ​បាន​លិឍ​ឈាម​របស់​ណា‌បោត ឆ្កែ​ក៏​នឹង​លិឍ​ឈាម​របស់​ឯង​ដូច្នោះ​ដែរ"»។


រួច​សម្លាប់​វា ហើយ​យក​ឈាម​ខ្លះ​ទៅ​លាប​នៅ​លើ​ទង​ត្រចៀក​ស្តាំ​របស់​អើរ៉ុន និង​លើ​ទង​ត្រចៀក​ស្តាំ​កូន​ៗ​របស់​គាត់ លើ​មេ​ដៃ​ស្តាំ និង​លើ​មេ​ជើង​ស្តាំ​ទាំង​អស់​គ្នា រួច​ប្រោះ​ឈាម​ដែល​នៅ​សល់​ទៅ​គ្រប់​លើ​អាស‌នា​ជុំ‌វិញ។


វេទនា​ដល់​អ្នក​ដែល​បំផ្លាញ​គេ ឥត​ដែល​មាន​អ្នក​ណា​បំផ្លាញ​អ្នក ហើយ​ដែល​ក្បត់​គេ ឥត​មាន​អ្នក​ណា​ក្បត់​នឹង​អ្នក​ឡើយ កាល​ណា​អ្នក​បាន​លែង​បំផ្លាញ​ហើយ នោះ​អ្នក​នឹង​ត្រូវ​បំផ្លាញ​វិញ កាល​ណា​អ្នក​បាន​សម្រេច​ការ​ក្បត់​ហើយ នោះ​នឹង​មាន​គេ​ក្បត់​នឹង​អ្នក​ដែរ។


មើល៍ នៅ​គ្រា​នោះ យើង​នឹង​ធ្វើ​ទោស​អស់​អ្នក​ដែល​សង្កត់​សង្កិន​អ្នក យើង​នឹង​សង្គ្រោះ​អ្នក​ដែល​ខ្វិន ហើយ​ប្រមូល​អ្នក​ដែល​គេ​បណ្តេញ​ចេញ​មក​វិញ យើង​នឹង​បំផ្លាស់​សេចក្ដី​អាម៉ាស់​របស់​គេ ឲ្យទៅ​ជា​ទី​សរសើរ ហើយឲ្យ​មាន​កេរ្ដិ៍​ឈ្មោះ​ល្បី​ពាស​ពេញ​លើ​ផែន‌ដី។


គេ​បង្ហាញ​ឲ្យ​ឃើញ​ថា សេចក្ដី​ដែល​ក្រឹត្យ‌វិន័យ​តម្រូវ​ឲ្យ​ធ្វើ បាន​កត់​ទុក​នៅ​ក្នុង​ចិត្ត​របស់​គេ មន​សិការ​របស់​គេ​ក៏​ធ្វើ​បន្ទាល់​ដែរ ហើយ​គំនិត​របស់​គេ ជួន​កាល​ចោទ​ប្រកាន់ ជួន​កាល​ដោះ​សា


ព្រោះ​អ្នក​ណា​ដែល​គ្មាន​ចិត្ត​មេត្តា អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទោស​ដោយ​ឥត​មេត្តា​ដែរ ដ្បិត​សេចក្តី​មេត្តា នោះ​រមែង​ឈ្នះ​ការ​ជំនុំ​ជម្រះ។


បើ​អ្នក​ណា​ដែល​ត្រូវ​គេ​នាំ​ទៅ​ជា​ឈ្លើយ អ្នក​នោះ​នឹង​ត្រូវ​ទៅ​ជា​ឈ្លើយ បើ​អ្នក​ណា​ត្រូវ​គេ​សម្លាប់​ដោយ​ដាវ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ​ដែរ នេះ​ហើយ​ជា​សេចក្ដី​អត់‌ធ្មត់ និង​ជំនឿ​របស់​ពួក​បរិសុទ្ធ។


ដ្បិត​គេ​បាន​កម្ចាយ​ឈាម​ពួក​បរិសុទ្ធ និង​ពួក​ហោរា ហើយ​ព្រះ‌អង្គ​ឲ្យ​គេ​ផឹក​ឈាម​ដូច្នេះ គឺ​គេ​សម​នឹង​ទទួល​ហើយ!»។


ឯ​អ័ដូនី-បេសេក​បាន​រត់​ចេញ តែ​គេ​ដេញ​តាម ហើយ​ក៏​ចាប់​បាន រួច​កាត់​មេ​ដៃ និង​មេ​ជើង​របស់​លោក។


ដើម្បី​ឲ្យ​ឈាម​របស់​កូន​យេរូ-បាល​ទាំង​ចិត​សិប​នាក់ ដែល​អ័ប៊ី‌ម៉្មា‌ឡិចជា​ប្អូន​បាន​សម្លាប់​ដោយ​ឃោរ​ឃៅ បាន​ធ្លាក់​មក​លើ​គាត់ និង​ធ្លាក់​មក​លើ​មនុស្ស​នៅ​ស៊ីគែម ដែល​បាន​ចម្រើន​កម្លាំង​ដៃគាត់ ឲ្យ​សម្លាប់​បង​ប្អូន​របស់​ខ្លួន។


ហើយ​ព្រះ‌ទ្រង់​ក៏​បាន​ទម្លាក់​អំពើ​អាក្រក់​របស់​ពួក​អ្នក​នៅ​ស៊ីគែម​ទាំង​ប៉ុន្មាន មក​លើ​ក្បាល​គេ​វិញ​ដែរ ហើយ​បណ្ដា‌សា​របស់​យ៉ូថាម ជា​កូន​យេរូ-បាល ក៏​ធ្លាក់​លើ​គេ​ដែរ។


ប៉ុន្តែ លោក​សាំយូ‌អែល​មាន​ប្រ‌សាសន៍​ថា៖ «ដាវ​របស់​ឯង​បាន​ធ្វើ​ឲ្យ​ស្រ្តី​ព្រាត់​ប្រាស់​កូន ដូច្នេះ ម្តាយ​របស់​ឯង​ក៏​នឹង​ត្រូវ​ព្រាត់​ប្រាស់​កូន​ដូច្នោះ​ដែរ»។ រួច​លោកសាំយូ‌អែល​ក៏​កាប់​អ័‌កាក់​កម្ទេច នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​គីល‌កាល​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម