Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 22:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ពេល​ព្រះ‌នាង​អ័ថា‌លា ជា​មាតា​ព្រះបាទ​អ័ហា‌ស៊ីយ៉ា ឃើញ​ថា​រាជ‌បុត្រ​បាន​សុគត​ហើយ ព្រះ‌នាង​ក៏​ចាត់​ចែង​បំផ្លាញ​ពូជ‌ពង្ស​ហ្លួង ក្នុង​វង្សា‌នុវង្ស​នៃ​ពួក​យូដា​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 កាល​ព្រះ‌នាង​អថា‌លា ជា​មាតា​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជ្រាប​ថា ព្រះ‌រាជ​បុត្រ​សោយ​ទិវង្គត​ហើយ ព្រះ‌នាង​សម្រេច​ចិត្ត​ប្រល័យ​ពូជ‌ពង្ស​ទាំង​អស់​របស់​ស្ដេច​ស្រុក​យូដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ឯ​ព្រះ‌នាង​អ័ថា‌លា ជា​ព្រះ‌មាតា​អ័ហា‌ស៊ីយ៉ា កាល​ឃើញ​ថា ព្រះ‌រាជ‌បុត្រ​បាន​សុគត​ហើយ នោះ​ព្រះ‌នាង​ក៏​ចាត់‌ចែង​បំផ្លាញ​ពូជ‌ពង្ស​ហ្លួង ក្នុង​វង្សា‌នុវង្ស​នៃ​ពួក​យូដា​ទាំង​អស់​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 កាល​នាង​អថា‌លា ជា​ម្តាយ​របស់​ស្តេច​អហា‌ស៊ីយ៉ា​ជ្រាប​ថា កូន​ស្លាប់​ហើយ នាង​សម្រេច​ចិត្ត​ប្រល័យ​ពូជ‌ពង្ស​ទាំង​អស់​របស់​ស្តេច​ស្រុក​យូដា។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 22:10
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ សូម​ព្រះ‌នាង​អញ្ជើញ​មក ទូល‌បង្គំ​សូម​ជួយ​គំនិត​ខ្លះ ដើម្បី​ឲ្យ​ព្រះនាង​បាន​រួច​ជីវិត និង​ជីវិត​របស់​សាឡូម៉ូន ជា​បុត្រ​របស់​ព្រះនាង​ដែរ។


បើ​មិន​ដូច្នោះ​ទេ កាល​ណា​ព្រះ‌ករុណា ជា​ព្រះ‌អង្គម្ចាស់​ផ្ទំ​លក់​ជា‌មួយ​បុព្វ‌បុរស​របស់​ព្រះ‌ករុណា​ទៅ នោះ​ខ្ញុំ​ម្ចាស់ និង​សាឡូម៉ូន ជា​កូន​របស់​ខ្ញុំ​ម្ចាស់ នឹង​ត្រូវ​គេ​រាប់​ថា​ជា​អ្នក​មាន​ទោស​មិន​ខាន»។


ប៉ុន្តែ ព្រះនាង​យ៉ូសេ‌បា ជា​បុត្រី​ស្តេច បាន​លួច​យក​យ៉ូអាស ជា​បុត្រា​ព្រះបាទ​អ័ហា‌ស៊ីយ៉ា ចេញ​ពី​ពួក​បុត្រា​ដែល​ត្រូវ​គេ​សម្លាប់​នោះ។ ព្រះនាង​បាន​ដាក់​យ៉ូអាស និង​មេដោះ​នៅ​ក្នុង​បន្ទប់​ដេក។ ព្រះនាង​យ៉ូសេ‌បា បុត្រី​ព្រះបាទ​យេ‌ហូរ៉ាម ភរិយា​របស់​សង្ឃ​យេហូ‌យ៉ា‌ដា ត្រូវ​ជា​កនិដ្ឋា​របស់​ព្រះបាទ​អ័ហា‌ស៊ីយ៉ា បាន​លាក់​រាជ​កុមារ​ពី​ព្រះ‌នាង​អ័ថា‌លាបែប​ដូច្នោះ ដើម្បី​ឲ្យ​បាន​រួច​ពី​ស្លាប់។


ដូច្នេះ គេ​ក៏​ចៀស​ផ្លូវ​ឲ្យ​ព្រះ‌នាង​ចេញ​ទៅ ហើយ​ព្រះ‌នាង​យាង​ចេញ​ទៅ​តាម​ទ្វារ ដែល​សេះ​ចូល​ទៅ​ឯ​ដំណាក់​ស្តេច រួច​គេ​ធ្វើ​គុត​នៅ​ទី​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម