ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 18:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ កាល​ពួក​មេ‌ទ័ព​ទាំង​នោះ​បាន​ឃើញ​ព្រះបាទ​យេ‌ហូសា‌ផាត គេ​ក៏​នឹក​ថា នេះ​ជា​ស្តេច​អ៊ីស្រា‌អែល​ហើយ គេ​ក៏​បែរ​ទៅ​បម្រុង​ត​នឹង​ទ្រង់ តែ​យេ‌ហូសា‌ផាត​ទ្រង់​ស្រែក​ឡើង ហើយ​ព្រះ‌យេហូវ៉ា​ក៏​ជួយ បណ្ដាល​ឲ្យ​គេ​ថយ​ចេញ​ពី​ទ្រង់​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​មេ​បញ្ជា‌ការ​រទេះ​ចម្បាំង​ទាំង​នោះ​ឃើញ​ព្រះ‌បាទ​យ៉ូសា‌ផាត ពួក​គេ​ពោល​ថា “នុ៎ះ ស្ដេច​អ៊ីស្រា‌អែល” ពួក​គេ​ក៏​ឡោម‌ព័ទ្ធ ដើម្បី​វាយ​ប្រហារ​ស្ដេច ប៉ុន្តែ ពេល​ព្រះ‌បាទ​យ៉ូសា‌ផាត​ស្រែក​ឡើង។ ព្រះ‌អម្ចាស់​យាង​មក​ជួយ​ស្ដេច ដោយ​ធ្វើ​ឲ្យ​មេ‌ទ័ព​ទាំង​នោះ​ចេញ​ឆ្ងាយ​ពី​ស្ដេច។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ កាល​ពួក​មេ‌ទ័ព​ទាំង​នោះ​បាន​ឃើញ​យ៉ូសា‌ផាត គេ​ក៏​នឹក​ថា នេះ​ជា​ស្តេច​អ៊ីស្រាអែល​ហើយ គេ​ក៏​បែរ​ទៅ​បំរុង​ត​នឹង​ទ្រង់ តែ​យ៉ូសា‌ផាត​ទ្រង់​ស្រែក​ឡើង ហើយ​ព្រះ‌យេហូវ៉ា​ក៏​ប្រោស​ជួយ បណ្តាល​ឲ្យ​គេ​ថយ​ចេញ​ពី​ទ្រង់​ទៅ

សូមមើលជំពូក

អាល់គីតាប

កាល​មេ​បញ្ជា‌ការ​រទេះ​ចំបាំង​ទាំង​នោះ​ឃើញ​ស្តេច​យ៉ូសា‌ផាត ពួក​គេ​ពោល​ថា “នុ៎ះ ស្តេច​អ៊ីស្រ‌អែល” ពួក​គេ​ក៏​ឡោម‌ព័ទ្ធ ដើម្បី​វាយ​ប្រហារ​ស្តេច ប៉ុន្តែ ពេល​ស្តេច​យ៉ូសា‌ផាត​ស្រែក​ឡើង។ អុលឡោះ‌តាអាឡា​មក​ជួយ​ស្តេច ដោយ​ធ្វើ​ឲ្យ​មេ‌ទ័ព​ទាំង​នោះ​ចេញ​ឆ្ងាយ​ពី​គាត់។

សូមមើលជំពូក



២ របា‌ក្សត្រ 18:31
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ពេល​គេ​បាន​ទទួល​ជំនួយ ទាស់​នឹង​ពួក​ទាំង​នោះ ហើយ​ពួក​ហាកា‌រេន ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ជា‌មួយ ក៏​ត្រូវ​ប្រគល់​មក​ក្នុង​កណ្ដាប់​ដៃ​គេ ព្រោះ​គេ​បាន​អំពាវ‌នាវ​ដល់​ព្រះ​នៅ​វេលា​ចម្បាំង ព្រះ‌អង្គ​ក៏​ជួយ ដោយ​ព្រោះ​គេ​បាន​ទី​ពឹង​ព្រះ‌អង្គ។


កាល​ពួក​យូដា​បាន​ក្រឡេក​បែរ​មើល​ទៅ​ក្រោយ នោះ​ក៏​ឃើញ​មាន​ចម្បាំង​ពី​មុខ​ពី​ក្រោយ​ដូច្នេះ គេ​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ហើយ​ពួក​សង្ឃ​ក៏​ផ្លុំ​ត្រែ​ឡើង


ពួក​ទ័ព​យូដា គេ​ស្រែក​ឡើង ហើយ​កំពុង​ដែល​ពួក​យូដា​ស្រែក​ឡើង​ដូច្នោះ នោះ​ព្រះ​ក៏​វាយ​យេរ៉ូ‌បោម និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ នៅ​មុខ​អ័ប៊ីយ៉ា និង​ពួក​យូដា


ព្រះបាទ​អេសា​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​អើយ ការ​ជួយ​ឲ្យ​មាន​ជ័យ‌ជម្នះ​ដល់​ពួក​មាន​គ្នា​ច្រើន ឬ​ដល់​ពួក​កំសោយ នោះ​ស្រេច​នៅ​លើ​ព្រះ‌អង្គ​ទេ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ សូម​ជួយ​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​ផ្អែក​លើ​ទ្រង់​ជា​ទី​ពឹង គឺ​ដោយ​នៅ​តែ​ព្រះ‌នាម​ព្រះ‌អង្គ​ប៉ុណ្ណោះ ដែល​យើង​រាល់​គ្នា​បាន​មក ទាស់​នឹង​ពួក​មាន​គ្នា​ច្រើន​ទាំង​នេះ។ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ព្រះ​នៃ​យើង​រាល់​គ្នា សូម​កុំ​ឲ្យ​មនុស្ស​ឈ្នះ​ព្រះ‌អង្គ​ឡើយ»។


រីឯ​ខាង​ស្តេច​ស៊ីរី បាន​បង្គាប់​ដល់​ពួក​មេ‌ទ័ព​រទេះ​ចម្បាំង​ទ្រង់​ថា៖ «កុំ​ត​នឹង​អ្នក​ណា ទោះ​តូច ឬ​ធំ​ក្តី ចូរ​ត​តែ​ស្តេច​អ៊ីស្រា‌អែល​មួយ​ប៉ុណ្ណោះ»។


កាល​ពួក​មេ‌ទ័ព​ឃើញ​ថា មិន​មែន​ជា​ស្តេច​អ៊ីស្រា‌អែល​ទេ នោះ​ក៏​លែង​តាម​ត​ទៅ។


ព្រះ​ក៏​ជួយ​ទាស់​នឹង​ពួក​ភីលី‌ស្ទីន ពួក​អារ៉ាប់ ដែល​នៅ​ស្រុក​គើរ-បាល និង​ពួក​ម៉ាអូន​ផង


នៅ​ឆ្នាំ​ទី​មួយ​ក្នុង​រជ្ជ‌កាល​ព្រះ‌បាទ​ស៊ីរូស ជា​ស្តេច​ស្រុក​ពើស៊ី ព្រះ‌យេហូវ៉ា​បណ្ដាល​ចិត្តព្រះ​បាទ​ស៊ីរូស ជា​ស្តេច​ស្រុក​ពើស៊ី ឲ្យ​ចេញ​សេច​ក្ដី​ប្រកាស​ពាសពេញ​នគរ​របស់​ស្ដេច​ទាំង​មូល ដើម្បី​ឲ្យ​បាន​សម្រេច​តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល ដោយ‌សារ​មាត់​ហោរា​យេរេមា ហើយ​សេចក្ដី​នោះ​មាន​ចែង​ដូច​តទៅ៖


«សូម​សរ‌សើរ​តម្កើង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​យើង ដែល​ព្រះ‌អង្គ​បាន​បណ្ដាល​ព្រះ‌ហឫ‌ទ័យ​របស់​ស្តេច​ដូច្នេះ ឲ្យ​តាក់​តែង​លម្អ​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា ដែល​នៅ​ក្រុង​យេរូ‌សាឡិម


ឱ​ព្រះ‌អម្ចាស់​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ និង​ពាក្យ​អធិស្ឋាន​របស់​ពួក​អ្នក​បម្រើ​ព្រះ‌អង្គ ដែល​ពេញ​ចិត្ត​នឹង​កោត​ខ្លាច​ដល់​ព្រះ‌នាម​របស់​ព្រះ‌អង្គ។ សូម​ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជោគ​ជ័យ​នៅ​ថ្ងៃ​នេះ ហើយ​សូម​ប្រោស​មេត្តា​ដល់​ទូល‌បង្គំ នៅ​ចំពោះ​មនុស្ស​នេះ​ផង»។ នៅ​គ្រា​នោះ ខ្ញុំ​ជា​អ្នក​ថ្វាយ​ពែង​ដល់​ស្តេច។


គេ​បាន​ច្រានខ្ញុំ​យ៉ាង​ខ្លាំង ដើម្បី​ឲ្យ​ខ្ញុំ​ដួល តែ​ព្រះ‌យេហូវ៉ា​បាន​ជួយ​ខ្ញុំ។


ទេវតា​របស់​ព្រះ‌យេហូវ៉ា ចោម‌រោម​ជុំ‌វិញ​អស់​អ្នក​ដែល កោត​ខ្លាច​ព្រះ‌អង្គ ហើយ​រំដោះ​គេ​ឲ្យ​រួច។


ព្រះ​ជា​ទី​ពឹង​ជ្រក និង​ជា​កម្លាំង​របស់​យើង ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ ក្នុង​គ្រា​មាន​អាសន្ន។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​គង់​នៅ​ជាមួយ​យើង ព្រះ​របស់​លោក​យ៉ាកុប ជា​ទី​ពឹង​ជ្រក​របស់​យើង។ –បង្អង់


៙ នៅ​ក្នុង​ព្រះ ខ្ញុំ​សរសើរ​តម្កើង ព្រះ‌បន្ទូល​ព្រះ‌អង្គ នៅ​ក្នុង​ព្រះ‌យេហូវ៉ា ខ្ញុំ​សរសើរ​តម្កើង​ព្រះ‌បន្ទូល​ព្រះ‌អង្គ


ប្រសិន‌បើ​ព្រះ‌យេហូវ៉ា​មិន​បាន​ជួយ​ខ្ញុំ​ទេ ព្រលឹង​ខ្ញុំ​មុខ​ជាបានទៅ​នៅ ក្នុង​ស្ថាន​ស្ងាត់​ឈឹង​ភ្លាម​មិន​ខាន។


កាល​ផារ៉ោន​ចូល​ទៅ​ជិត កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ងើប​ភ្នែក​ឡើង ឃើញ​សាសន៍​អេស៊ីព្ទ​ដេញ​តាម​ពី​ក្រោយ គេ​មាន​ការ​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​ស្រែក​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា។


កាល​ណា​ផ្លូវ​ប្រព្រឹត្ត​របស់​មនុស្ស​ណា ជា​ទី​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ក៏​បណ្ដាល​ឲ្យ​ទាំង​ពួក​ខ្មាំង​សត្រូវ បាន​ជា​មេត្រី​នឹង​អ្នក​នោះ​ដែរ។


ព្រះ‌ហឫ‌ទ័យ​របស់​ស្តេច នៅ​ក្នុង​ព្រះ‌ហស្ត​ព្រះ‌យេហូវ៉ា ដូច​ជា​ផ្លូវ​ទឹក​ហូរ​ទាំង‌ឡាយ ព្រះ‌អង្គ​ឲ្យ​បែរ​ហូរ​ទៅ​ខាង​ណា ក៏​តាម​តែ​ព្រះ‌ហឫ‌ទ័យ។