ដូច្នេះ ស្តេចអ៊ីស្រាអែលទូលទៅព្រះបាទយេហូសាផាតថា៖ «តើទូលបង្គំមិនបានទូលដល់ទ្រង់ទេឬថា គាត់មិនដែលថ្លែងទំនាយល្អពីទូលបង្គំឡើយ គឺថ្លែងទំនាយតែអាក្រក់ម៉្យាងប៉ុណ្ណោះ»។
២ របាក្សត្រ 18:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ មើល៍ ឥឡូវនេះ ព្រះយេហូវ៉ាបានដាក់វិញ្ញាណភូតកុហកនៅក្នុងមាត់នៃពួកហោរារបស់ព្រះករុណាទាំងនេះ ហើយព្រះយេហូវ៉ាបានមានព្រះបន្ទូល សម្ដែងពីសេចក្ដីអន្តរាយ ដែលនឹងកើតដល់ព្រះករុណា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ ព្រះអម្ចាស់ដាក់វិញ្ញាណភូតកុហក ក្នុងមាត់ព្យាការីទាំងអស់របស់ព្រះករុណា ដ្បិតព្រះអម្ចាស់បានសម្រេចដាក់ទោសព្រះករុណាឲ្យរងទុក្ខវេទនាហើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ មើលឥឡូវនេះ ព្រះយេហូវ៉ាទ្រង់បានដាក់វិញ្ញាណភូតកុហកនៅក្នុងមាត់នៃពួកហោរារបស់ព្រះករុណាទាំងនេះ ហើយព្រះយេហូវ៉ាទ្រង់បានមានបន្ទូល សំដែងពីសេចក្ដីអន្តរាយ ដែលនឹងកើតដល់ព្រះករុណា។ អាល់គីតាប ឥឡូវនេះអុលឡោះតាអាឡាដាក់វិញ្ញាណភូតកុហក ក្នុងមាត់ណាពីទាំងអស់របស់ស្តេច ដ្បិតអុលឡោះតាអាឡាបានសម្រេចដាក់ទោសស្តេចឲ្យរងទុក្ខវេទនាហើយ»។ |
ដូច្នេះ ស្តេចអ៊ីស្រាអែលទូលទៅព្រះបាទយេហូសាផាតថា៖ «តើទូលបង្គំមិនបានទូលដល់ទ្រង់ទេឬថា គាត់មិនដែលថ្លែងទំនាយល្អពីទូលបង្គំឡើយ គឺថ្លែងទំនាយតែអាក្រក់ម៉្យាងប៉ុណ្ណោះ»។
វិញ្ញាណនោះទូលថា "ទូលបង្គំនឹងទៅធ្វើជាវិញ្ញាណភូតកុហកនៅក្នុងមាត់នៃពួកហោរាទាំងប៉ុន្មានរបស់ស្តេច"។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា "ចូរឯងទៅល្បួងគេចុះ ហើយធ្វើដូច្នោះចុះ ឯងនឹងធ្វើបានសម្រេច"។
ស្តេចអ៊ីស្រាអែលទូលឆ្លើយថា៖ «មានម្នាក់ទៀត ដែលល្មមឲ្យយើងទូលសួរដល់ព្រះយេហូវ៉ាបានដែរ គឺមីកាយ៉ា ជាកូនយីមឡា តែទូលបង្គំស្អប់គាត់ ដ្បិតគាត់មិនដែលថ្លែងទំនាយល្អពីទូលបង្គំសោះ គឺចេះតែថ្លែងទំនាយអាក្រក់ជាដរាបវិញ» ព្រះបាទយេហូសាផាតទូលថា៖ «សូមទ្រង់កុំមានរាជឱង្ការដូច្នេះឡើយ»។
ប៉ុន្តែ ព្រះបាទយ៉ូអាស ជាស្តេចអ៊ីស្រាអែល ទ្រង់ចាត់សារទៅអ័ម៉ាស៊ីយ៉ា ជាស្តេចយូដាវិញថា៖ «ដើមបន្លាដែលដុះនៅលើភ្នំល្បាណូន បានចាត់សារទៅដើមតាត្រៅនៅភ្នំល្បាណូនថា "ចូរលើកកូនស្រីឯងឲ្យធ្វើជាប្រពន្ធរបស់កូនប្រុសយើង" ហើយមានសត្វព្រៃដែលនៅភ្នំល្បាណូនមកតាមនោះ ជាន់ឈ្លីដើមបន្លានោះទៅ។
ព្រះអង្គមានកម្លាំងឫទ្ធិ និងប្រាជ្ញា មនុស្សដែលគេឆបោក និងមនុស្សឆបោកគេ សុទ្ធតែនៅក្រោមអំណាចរបស់ព្រះអង្គ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «កាលណាអ្នកត្រឡប់ទៅដល់ស្រុកអេស៊ីព្ទហើយ នោះកុំខាននឹងធ្វើអស់ទាំងការអស្ចារ្យ ដែលយើងបានដាក់នៅដៃអ្នកនៅចំពោះផារ៉ោនឡើយ តែយើងនឹងធ្វើឲ្យផារ៉ោនមានចិត្តរឹងទទឹង មិនព្រមបើកឲ្យប្រជាជនចេញមកទេ។
ព្រះយេហូវ៉ាបានបណ្តោយឲ្យមានគំនិតទទឹងទទែង លាយនៅក្នុងពួកគេ ហើយគេបាននាំសាសន៍អេស៊ីព្ទ ឲ្យធ្វើខុសក្នុងគ្រប់ទាំងកិច្ចការរបស់គេ ដូចជាមនុស្សស្រវឹងស្រាដែលដើរទ្រេតទ្រោត ក្នុងកម្អួតរបស់ខ្លួន។
វេទនាដល់មនុស្សអាក្រក់គេ នឹងត្រូវសេចក្ដីទុក្ខព្រួយ ដ្បិតការដែលដៃគេបានធ្វើនោះ នឹងបានសងដល់គេវិញ។
ដូច្នេះ ចូរប្រាប់ដល់មនុស្សនៅស្រុកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមឥឡូវនេះថា៖ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ មើល៍! យើងកំពុងតែឡោមព័ទ្ធអ្នករាល់គ្នាជុំវិញ ដោយការអាក្រក់ ហើយក៏មានគំនិតទាស់នឹងអ្នកដែរ ដូច្នេះ ចូរវិលពីផ្លូវអាក្រក់របស់អ្នករៀងខ្លួន ហើយកែប្រែផ្លូវប្រព្រឹត្ត និងកិរិយារបស់អ្នកឡើងវិញឥឡូវចុះ។
បើហោរាណាត្រូវបញ្ឆោត ហើយបានបញ្ចេញពាក្យណានោះ គឺព្រះយេហូវ៉ា យើងនេះហើយ ដែលបានបញ្ឆោតគេ ហើយយើងនឹងលូកដៃទៅលើគេ ព្រមទាំងបំផ្លាញគេចេញពីពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើងទៅផង
ហេតុនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «មើល៍! យើងក៏គិតគូរបង្កើតការអាក្រក់ ទាស់នឹងគ្រួសារនេះដែរ ជាការដែលឯងរាល់គ្នានឹងមិនដែល ដកកចេញបានឡើយ ឯងរាល់គ្នាក៏មិនដើរដោយវាយឫកទៀតដែរ ដ្បិតគ្រានោះនឹងបានជាគ្រាអាក្រក់។