Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 18:22 - អាល់គីតាប

22 ឥឡូវ​នេះអុលឡោះ‌តាអាឡា​ដាក់​វិញ្ញាណ​ភូត​កុហក ក្នុង​មាត់​ណាពី​ទាំង​អស់​របស់​ស្តេច ដ្បិតអុលឡោះ‌តាអាឡា​បាន​សម្រេច​ដាក់​ទោស​ស្តេច​ឲ្យ​រង​ទុក្ខ​វេទនា​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ដូច្នេះ មើល៍ ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​បាន​ដាក់​វិញ្ញាណ​ភូត​កុហក​នៅ​ក្នុង​មាត់​នៃ​ពួក​ហោរា​របស់​ព្រះ‌ករុណា​ទាំង​នេះ ហើយ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល សម្ដែង​ពី​សេចក្ដី​អន្តរាយ ដែល​នឹង​កើត​ដល់​ព្រះ‌ករុណា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ឥឡូវ​នេះ ព្រះ‌អម្ចាស់​ដាក់​វិញ្ញាណ​ភូត​កុហក ក្នុង​មាត់​ព្យាការី​ទាំង​អស់​របស់​ព្រះ‌ករុណា ដ្បិត​ព្រះ‌អម្ចាស់​បាន​សម្រេច​ដាក់​ទោស​ព្រះ‌ករុណា​ឲ្យ​រង​ទុក្ខ​វេទនា​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ដូច្នេះ មើល​ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ដាក់​វិញ្ញាណ​ភូត‌កុហក​នៅ​ក្នុង​មាត់​នៃ​ពួក​ហោរា​របស់​ព្រះ‌ករុណា​ទាំង​នេះ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល សំដែង​ពី​សេចក្ដី​អន្តរាយ ដែល​នឹង​កើត​ដល់​ព្រះ‌ករុណា។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 18:22
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ស្រុក​អ៊ីស្រ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​ស្តេច​យ៉ូសា‌ផាត​ថា៖ «ខ្ញុំ​បាន​ជម្រាប​ស្តេច​ហើយ​ថា គាត់​មិន​ដែល​ទាយ​ពី​ការ​ល្អ​ឲ្យ​ខ្ញុំ​ទេ គឺ​ទាយ​តែ​ពី​ការ​អាក្រក់​ប៉ុណ្ណោះ!»។


វិញ្ញាណ​នោះ​ជម្រាប​ថា “ខ្ញុំ​នឹង​បណ្តាល​ចិត្ត​ណាពី​ទាំង​អស់​របស់​ស្តេច ឲ្យ​ពោល​តែ​ពាក្យ​ភូត​កុហក”។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា “នេះ​ជា​មធ្យោបាយ​ដ៏​ប្រសើរ​សម្រាប់​ទាក់‌ទាញ​គេ ដូច្នេះ​ចូរ​ទៅ​ធ្វើ​ចុះ!”។


ស្តេច​ស្រុក​អ៊ីស្រ‌អែល​ជម្រាប​ស្តេច​យ៉ូសា‌ផាត​ថា៖ «នៅ​មាន​មនុស្ស​ម្នាក់​ទៀត​ដែល​អាច​សួរអុលឡោះ‌តាអាឡា​បាន តែ​ខ្ញុំ​ស្អប់​អ្នក​នោះ​ណាស់ ព្រោះ​គាត់​មិន​ដែល​ទាយ​ពី​ការ​ល្អ​ឲ្យ​ខ្ញុំ​ទេ គឺ​គាត់​ទាយ​តែ​ពី​ការ​អាក្រក់​ប៉ុណ្ណោះ។ អ្នក​នោះ​ឈ្មោះ​មីកា‌យ៉ា ជា​កូន​របស់​លោក​យីម‌ឡា»។ ស្តេច​យ៉ូសា‌ផាត​មាន​ប្រសាសន៍​ថា៖ «សូម​ស្តេច​កុំ​មាន​ប្រសាសន៍​បែប​នេះ​ឡើយ!»។


ស្តេច​យ៉ូអាស ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល​ចាត់​មនុស្ស​ឲ្យ​មក​ជម្រាប​ស្តេច​អម៉ា‌ស៊ីយ៉ា ជា​ស្តេច​ស្រុក​យូដា​វិញ​ថា៖ «គ្រា​មួយ​នោះ​គុម្ព​បន្លា​ដែល​ដុះ​នៅ​ភ្នំ​លីបង់ ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​ដើម​តាត្រៅ​នៅ​ភ្នំ​លីបង់​ថា “ចូរ​លើក​កូន​ស្រី​របស់​អ្នក​ឲ្យ​មក​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ប្រុស​យើង”។ ប៉ុន្តែ មាន​សត្វ​ព្រៃ​ដើរ​កាត់​តាម​នោះ ហើយ​ជាន់​គុម្ព​បន្លា​ខ្ទេច​ខ្ទី​អស់។


ទ្រង់​ប្រកប​ដោយ​អំណាច ហើយ​សម្រេច​កិច្ចការ​អ្វីៗ តាម​បំណង រីឯ​អ្នក​ដែល​វង្វេង និង​អ្នក​នាំ​គេ​ឲ្យ​វង្វេង ស្ថិត​នៅ​ក្រោម​អំណាច​របស់​ទ្រង់។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «យើង​ផ្តល់​អំណាច​ឲ្យ​អ្នក​សំដែង​ការ​អស្ចារ្យ។ ដូច្នេះ ពេល​ទៅ​ដល់​ស្រុក​អេស៊ីប ចូរ​សំដែង​ការ​អស្ចារ្យ​ទាំង​នោះ​ឲ្យ​ស្តេច​ហ្វៀរ៉អ៊ូន​ឃើញ។ រីឯ​យើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​ស្តេច​ហ្វៀរ៉អ៊ូន​មាន​ចិត្ត​រឹង​ចចេស មិន​ព្រម​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចេញ​មក​ទេ។


អុលឡោះ‌តាអាឡា​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ឡប់​ស្មារតី ពួក​គេ​នឹង​នាំ​ស្រុក​អេស៊ីប​ឲ្យ​វង្វេង ក្នុង​គ្រប់ វិស័យ​ទាំង​អស់ គឺ​ប្រៀប​ដូច​ជា​មនុស្ស​ប្រមឹក ដើរ​រអិល​ដួល​នៅ​ក្នុង​កំអួត​របស់​ខ្លួន។


រីឯ​មនុស្ស​អាក្រក់​នឹង​ត្រូវ​វេទនា គេ​មិន​បាន​សុខ​ទេ គេ​ទទួល​ផល​តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។


ឥឡូវ​នេះ យេរេមា​អើយ ចូរ​ប្រាប់​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ថា អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ: “យើង​កំពុង​រៀបចំ​គម្រោង‌ការ​ដាក់​ទោស​អ្នក​រាល់​គ្នា គឺ​យើង​នឹង​នាំ​គ្រោះ​កាច​មួយ​មក​លើ​អ្នក​រាល់​គ្នា។ ដូច្នេះ ម្នាក់ៗ​ត្រូវ​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន ហើយ​កែ​ប្រែ​កិរិយា‌មារយាទ​ឈប់​ប្រព្រឹត្ត​បែប​នេះ​ត​ទៅ​មុខ​ទៀត!”។


ប្រសិន​បើ​ណាពី​ចាញ់​ការ​ទាក់​ទាញ​របស់​គេ ហើយ​ឆ្លើយ​តប​ទៅ​គេ​វិញ គឺ​យើង​ជាអុលឡោះ‌តាអាឡា​បាន​បណ្ដោយ​ឲ្យ​ណាពី​នោះ​ចាញ់​ការ​ទាក់​ទាញ។ យើង​នឹង​ដាក់​ទោស​គាត់ ហើយ​ដក​គាត់​ចេញ​ពី​ចំណោម​អ៊ីស្រ‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង។


ហេតុ​នេះ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «យើង​កំពុង​តែ​រៀប​ផែន‌ការ​ដាក់​ទោស មនុស្ស​ប្រភេទ​នេះ។ ខ្មាំង​នឹង​ជាន់​ក​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​ដើរ​អោន​មុខ ដ្បិត​ពេល​នោះ​ជា​ពេល​វេទនា​យ៉ាង​ខ្លាំង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម