យេរេមា 18:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
11 ដូច្នេះ ចូរប្រាប់ដល់មនុស្សនៅស្រុកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមឥឡូវនេះថា៖ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ មើល៍! យើងកំពុងតែឡោមព័ទ្ធអ្នករាល់គ្នាជុំវិញ ដោយការអាក្រក់ ហើយក៏មានគំនិតទាស់នឹងអ្នកដែរ ដូច្នេះ ចូរវិលពីផ្លូវអាក្រក់របស់អ្នករៀងខ្លួន ហើយកែប្រែផ្លូវប្រព្រឹត្ត និងកិរិយារបស់អ្នកឡើងវិញឥឡូវចុះ។
សូមមើលជំពូក ចម្លង
11 ឥឡូវនេះ យេរេមាអើយ ចូរប្រាប់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “យើងកំពុងរៀបចំគម្រោងការដាក់ទោសអ្នករាល់គ្នា គឺយើងនឹងនាំគ្រោះកាចមួយមកលើអ្នករាល់គ្នា។ ដូច្នេះ ម្នាក់ៗត្រូវងាកចេញពីផ្លូវអាក្រក់របស់ខ្លួន ហើយកែប្រែកិរិយាមារយាទឈប់ប្រព្រឹត្តបែបនេះតទៅមុខទៀត!”។
សូមមើលជំពូក ចម្លង
11 ដូច្នេះ ចូរប្រាប់ដល់មនុស្សនៅស្រុកយូដា ហើយពួកអ្នកនៅក្រុងយេរូសាឡិមឥឡូវនេះថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះមើល អញកំពុងតែឡោមព័ទ្ធឯងរាល់គ្នាជុំវិញ ដោយការអាក្រក់ ហើយក៏មានគំនិតទាស់នឹងឯងដែរ ដូច្នេះ ចូរវិលមកពីផ្លូវអាក្រក់របស់ឯងរៀងខ្លួន ហើយឲ្យកែប្រែផ្លូវប្រព្រឹត្ត នឹងកិរិយារបស់ឯងឡើងវិញឥឡូវចុះ
សូមមើលជំពូក ចម្លង
11 ឥឡូវនេះ យេរេមាអើយ ចូរប្រាប់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមថា អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: “យើងកំពុងរៀបចំគម្រោងការដាក់ទោសអ្នករាល់គ្នា គឺយើងនឹងនាំគ្រោះកាចមួយមកលើអ្នករាល់គ្នា។ ដូច្នេះ ម្នាក់ៗត្រូវងាកចេញពីផ្លូវអាក្រក់របស់ខ្លួន ហើយកែប្រែកិរិយាមារយាទឈប់ប្រព្រឹត្តបែបនេះតទៅមុខទៀត!”។
សូមមើលជំពូក ចម្លង