២ របាក្សត្រ 18:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 ឥឡូវនេះ ព្រះអម្ចាស់ដាក់វិញ្ញាណភូតកុហក ក្នុងមាត់ព្យាការីទាំងអស់របស់ព្រះករុណា ដ្បិតព្រះអម្ចាស់បានសម្រេចដាក់ទោសព្រះករុណាឲ្យរងទុក្ខវេទនាហើយ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 ដូច្នេះ មើល៍ ឥឡូវនេះ ព្រះយេហូវ៉ាបានដាក់វិញ្ញាណភូតកុហកនៅក្នុងមាត់នៃពួកហោរារបស់ព្រះករុណាទាំងនេះ ហើយព្រះយេហូវ៉ាបានមានព្រះបន្ទូល សម្ដែងពីសេចក្ដីអន្តរាយ ដែលនឹងកើតដល់ព្រះករុណា»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 ដូច្នេះ មើលឥឡូវនេះ ព្រះយេហូវ៉ាទ្រង់បានដាក់វិញ្ញាណភូតកុហកនៅក្នុងមាត់នៃពួកហោរារបស់ព្រះករុណាទាំងនេះ ហើយព្រះយេហូវ៉ាទ្រង់បានមានបន្ទូល សំដែងពីសេចក្ដីអន្តរាយ ដែលនឹងកើតដល់ព្រះករុណា។ សូមមើលជំពូកអាល់គីតាប22 ឥឡូវនេះអុលឡោះតាអាឡាដាក់វិញ្ញាណភូតកុហក ក្នុងមាត់ណាពីទាំងអស់របស់ស្តេច ដ្បិតអុលឡោះតាអាឡាបានសម្រេចដាក់ទោសស្តេចឲ្យរងទុក្ខវេទនាហើយ»។ សូមមើលជំពូក |
ស្ដេចស្រុកអ៊ីស្រាអែលទូលព្រះបាទយ៉ូសាផាតថា៖ «នៅមានមនុស្សម្នាក់ទៀតដែលអាចទូលសួរព្រះអម្ចាស់បាន តែទូលបង្គំស្អប់អ្នកនោះណាស់ ព្រោះគាត់មិនដែលទាយពីការល្អឲ្យទូលបង្គំទេ គឺគាត់ទាយតែពីការអាក្រក់ប៉ុណ្ណោះ។ អ្នកនោះឈ្មោះមីកាយ៉ា ជាកូនរបស់លោកយីមឡា»។ ព្រះបាទយ៉ូសាផាតមានរាជឱង្ការថា៖ «សូមព្រះករុណាកុំមានរាជឱង្ការបែបនេះឡើយ!»។
ព្រះបាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រាអែល ចាត់មនុស្សឲ្យមកទូលព្រះបាទអម៉ាស៊ីយ៉ា ជាស្ដេចស្រុកយូដាវិញថា៖ «គ្រាមួយនោះគុម្ពបន្លាដែលដុះនៅភ្នំលីបង់ចាត់គេឲ្យទៅប្រាប់ដើមតាត្រៅនៅភ្នំលីបង់ថា “ចូរលើកកូនស្រីរបស់អ្នកឲ្យមកធ្វើជាប្រពន្ធរបស់កូនប្រុសយើង”។ ប៉ុន្តែ មានសត្វព្រៃដើរកាត់តាមនោះ ហើយជាន់គុម្ពបន្លាខ្ទេចខ្ទីអស់។
ឥឡូវនេះ យេរេមាអើយ ចូរប្រាប់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “យើងកំពុងរៀបចំគម្រោងការដាក់ទោសអ្នករាល់គ្នា គឺយើងនឹងនាំគ្រោះកាចមួយមកលើអ្នករាល់គ្នា។ ដូច្នេះ ម្នាក់ៗត្រូវងាកចេញពីផ្លូវអាក្រក់របស់ខ្លួន ហើយកែប្រែកិរិយាមារយាទឈប់ប្រព្រឹត្តបែបនេះតទៅមុខទៀត!”។