ព្រះបាទរេហូបោមគ្រប់គ្រងលើពួកកូនចៅអ៊ីស្រាអែល ដែលរស់នៅតាមទីក្រុងនានាក្នុងស្រុកពួកយូដា។
២ របាក្សត្រ 12:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលរាជ្យរបស់រេហូបោមបានរឹងមាំ ហើយស្ដេចមានអំណាចកាន់តែខ្លាំងឡើង ទ្រង់បានបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ហើយប្រជាជនអ៊ីស្រាអែលទាំងអស់ក៏ប្រព្រឹត្តតាមទ្រង់ដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះបាទរេហូបោមពង្រឹងរាជសម្បត្តិ និងអំណាចរឹងមាំហើយ ស្ដេចបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះអម្ចាស់ រីឯប្រជាជនក៏ប្រព្រឹត្តដូចស្ដេចដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលរាជ្យរបស់រេហូបោមបានមាំមួន ហើយទ្រង់មានអំណាចឡើង នោះទ្រង់ នឹងពួកអ៊ីស្រាអែលទាំងអស់ ក៏បោះបង់ចោលក្រិត្យវិន័យរបស់ព្រះយេហូវ៉ាចេញ អាល់គីតាប កាលស្តេចរេហូបោមពង្រឹងរាជសម្បត្តិ និងអំណាចរឹងមាំហើយ ស្តេចបោះបង់ចោលហ៊ូកុំរបស់អុលឡោះតាអាឡា រីឯប្រជាជនក៏ប្រព្រឹត្តដូចគាត់ដែរ។ |
ព្រះបាទរេហូបោមគ្រប់គ្រងលើពួកកូនចៅអ៊ីស្រាអែល ដែលរស់នៅតាមទីក្រុងនានាក្នុងស្រុកពួកយូដា។
ឯរេហូបោម ជាបុត្រារបស់ព្រះបាទសាឡូម៉ូន ទ្រង់បានសោយរាជ្យនៅស្រុកយូដា កាលរេហូបោមបានឡើងសោយរាជ្យ ទ្រង់មានព្រះជន្មសែសិបមួយឆ្នាំហើយ ក៏សោយរាជ្យបានដប់ប្រាំពីរឆ្នាំ នៅក្រុងយេរូសាឡិម ជាទីក្រុងដែលព្រះយេហូវ៉ាបានរើសចេញពីកុលសម្ពន័្ធសាសន៍អ៊ីស្រាអែលទាំងអម្បាលម៉ាន សម្រាប់ជាទីតាំងព្រះនាមទ្រង់ ឯមាតារេហូបោម ព្រះនាងណាអាម៉ា ជាសាសន៍អាំម៉ូន។
នោះគេនឹងឆ្លើយឡើងថា "គឺព្រោះគេបានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃគេ ដែលព្រះអង្គបាននាំបុព្វបុរសគេចេញពីស្រុកអេស៊ីព្ទមក ហើយគេបានទៅភ្ជាប់ខ្លួននឹងព្រះដទៃ ព្រមទាំងថ្វាយបង្គំ ហើយគោរពប្រតិបត្តិតាម គឺហេតុនោះ បានជាព្រះយេហូវ៉ាបាននាំគ្រប់ទាំងសេចក្ដីអាក្រក់នេះមកលើគេ"»។
ឯពួកយូដាក៏មិនបានកាន់តាមក្រឹត្យក្រមរបស់ព្រះយេហូវ៉ាជាព្រះរបស់គេដែរ គឺគេដើរតាមទំនៀមដែលពួកអ៊ីស្រាអែលធ្លាប់ប្រព្រឹត្តដែរ។
គេបានពង្រឹងរាជ្យយូដា ក៏បានធ្វើឲ្យរេហូបោម បុត្រព្រះបាទសាឡូម៉ូនមានកម្លាំងអស់រយៈពេលបីឆ្នាំ ដ្បិតក្នុងរវាងបីឆ្នាំនោះ គេបានប្រព្រឹត្តតាមផ្លូវរបស់ព្រះបាទដាវីឌ និងព្រះបាទសាឡូម៉ូន។
ទ្រង់បានចាត់ចែងដោយឈ្លាសវៃ គឺបានចាត់អស់ទាំងបុត្រានៃទ្រង់ ឲ្យទៅនៅគ្រប់ក្នុងស្រុកយូដា និងស្រុកបេនយ៉ាមីន ក្នុងអស់ទាំងទីក្រុងមានបន្ទាយ ក៏ប្រទានឲ្យមានស្បៀងអាហារជាបរិបូរ ហើយរកប្រពន្ធជាច្រើន ឲ្យដល់បុត្រទាំងនោះដែរ។
«ចូរទៅប្រាប់ដល់រេហូបោម ជាកូនសាឡូម៉ូន ស្តេចស្រុកយូដា ហើយដល់សាសន៍អ៊ីស្រាអែល នៅខេត្តយូដា និងកុលសម្ព័ន្ធបេនយ៉ាមីនថា
ស្តេចរេហូបោមបានពង្រឹងអំណាច ហើយសោយរាជ្យនៅក្រុងយេរូសាឡិម។ កាលរេហូបោមចាប់ផ្ដើមសោយរាជ្យ ទ្រង់មានព្រះជន្មសែសិបមួយឆ្នាំ ហើយសោយរាជ្យបានដប់ប្រាំពីរឆ្នាំនៅក្រុងយេរូសាឡិម ជាទីក្រុងដែលព្រះយេហូវ៉ាបានរើស ពីគ្រប់ទាំងកុលសម្ព័ន្ធនៃសាសន៍អ៊ីស្រាអែល សម្រាប់ព្រះនាមព្រះអង្គ។ មាតាទ្រង់ព្រះនាមថា ណាអាម៉ា ជាសាសន៍អាំម៉ូន។
ដូច្នេះ គេបោះបង់ចោលព្រះវិហាររបស់ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសគេ ទៅគោរពប្រតិបត្តិបង្គោលសក្ការៈ និងអ្នកតាវិញ ហើយមានសេចក្ដីក្រោធមកលើពួកយូដា និងពួកក្រុងយេរូសាឡិម ដោយព្រោះការកំហុសដែលគេប្រព្រឹត្តនោះ។
ឱហ្ន៎ ប្រទេសដ៏មានបាប ជាសាសន៍ផ្ទុកដោយអំពើទុច្ចរិត ជាពូជមនុស្សដែលប្រព្រឹត្តអាក្រក់ ជាពួកកូនចៅដែលប្រព្រឹត្តវៀចកោង គេបានបោះបង់ចោលព្រះយេហូវ៉ា គេបានប្រមាថមើលងាយដល់ព្រះ ដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល គេបានត្រូវព្រាត់ថយទៅក្រោយ។
ឱតំណមនុស្សនេះអើយ ចូរមើលព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ តើយើងដូចជាទីរហោស្ថាន ដល់សាសន៍អ៊ីស្រាអែល ឬជាទីងងឹតសូន្យសុងឬ? ហេតុអ្វីបានជាប្រជាប្រជារាស្ត្ររបស់យើងពោលថា "យើងបានផ្តាច់ចំណង ហើយយើងមិនព្រម មកឯព្រះអង្គទៀតឡើយ" ដូច្នេះ?
ពីដើមកាលអេប្រាអិមនិយាយ មនុស្សរន្ធត់ញាប់ញ័រ គេបានថ្កើងឡើងក្នុងពួកអ៊ីស្រាអែល តែគេមានទោសពីដំណើរព្រះបាល ហើយក៏ស្លាប់ទៅ។
ដ្បិតអ្នករាល់គ្នាបានកាន់តាមបញ្ញត្តិច្បាប់របស់ស្តេចអំរី និងអស់ទាំងអំពើរបស់រាជវង្សស្ដេចអ័ហាប់ ហើយអ្នករាល់គ្នាបានដើរតាមសេចក្ដីប្រឹក្សារបស់គេ។ ហេតុនេះហើយបានជាយើងធ្វើឲ្យអ្នកត្រូវខូចបង់ ហើយឲ្យពួកអ្នកដែលអាស្រ័យនៅ ត្រឡប់ជាទីដែលគេមើលងាយ អ្នកនឹងត្រូវរងពាក្យត្មះតិះដៀល នៃប្រជារាស្ត្ររបស់យើង។
យ៉ាកុបបានបរិភោគឆ្អែតស្កប់ស្កល់ យេស៊ូរុន បានឡើងសាច់ ហើយបានធាត់ឡើង គេបានចម្រើនសាច់ឡើង បានត្រឡប់ជាក្រាស់មាំ ក៏ធាត់រលោង រួចគេបោះបង់ចោលព្រះដែលបង្កើតខ្លួន ហើយបានមើលងាយដល់ថ្មដានៃការសង្គ្រោះរបស់ខ្លួន។
ព្រះដ៏ជាថ្មដាដែលបង្កើតអ្នកមក នោះអ្នកមិនរវល់ ហើយអ្នកបានបំភ្លេចព្រះដែលបានផ្តល់កំណើតដល់ខ្លួន។
ពេលណាដែលគេចេញទៅ ព្រះហស្តរបស់ព្រះយេហូវ៉ាចេះតែទាស់នឹងគេជានិច្ច ឲ្យគេជួបតែនឹងសេចក្ដីអាក្រក់ ដូចព្រះយេហូវ៉ាបានព្រមានរួចមកហើយ ហើយក៏ដូចព្រះយេហូវ៉ាបានស្បថនឹងគេដែរ។ ដូច្នេះ គេមានសេចក្ដីវេទនាយ៉ាងខ្លាំង។