Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 12:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 កាល​រាជ្យ​របស់​រេហូ‌បោម​បាន​មាំ‌មួន ហើយ​ទ្រង់​មាន​អំណាច​ឡើង នោះ​ទ្រង់ នឹង​ពួក​អ៊ីស្រាអែល​ទាំង​អស់ ក៏​បោះ‌បង់​ចោល​ក្រិត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា​ចេញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ពេល​រាជ្យ​របស់​រេហូ‌បោម​បាន​រឹងមាំ ហើយ​ស្ដេច​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើង ទ្រង់​បាន​បោះ‌បង់​ចោល​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា ហើយ​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​ប្រព្រឹត្ត​តាម​ទ្រង់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 កាល​ព្រះ‌បាទ​រេហូ‌បោម​ពង្រឹង​រាជ​សម្បត្តិ និង​អំណាច​រឹង‌មាំ​ហើយ ស្ដេច​បោះ​បង់​ចោល​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់ រីឯ​ប្រជា‌ជន​ក៏​ប្រព្រឹត្ត​ដូច​ស្ដេច​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 កាល​ស្តេច​រេហូ‌បោម​ពង្រឹង​រាជ​សម្បត្តិ និង​អំណាច​រឹង‌មាំ​ហើយ ស្តេច​បោះ​បង់​ចោល​ហ៊ូកុំ​របស់អុលឡោះ‌តាអាឡា រីឯ​ប្រជា‌ជន​ក៏​ប្រព្រឹត្ត​ដូច​គាត់​ដែរ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 12:1
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ត្រង់​ពួក​កូន​ចៅ​អ៊ីស្រាអែល ដែល​នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​របស់​ពួក​យូដា នោះ​រេហូ‌បោម​បាន​គ្រង​រាជ្យ​លើ​គេ​វិញ


ឯ​រេហូ‌បោម ជា​ព្រះ‌រាជ‌បុត្រា​នៃ​សាឡូម៉ូន ទ្រង់​បាន​សោយ‌រាជ្យ​នៅ​ស្រុក​យូដា កាល​រេហូ‌បោម​បាន​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​បាន​ព្រះ‌ជន្ម​៤១​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​បាន​១៧​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​ដែល​ព្រះ‌យេហូវ៉ា ទ្រង់​បាន​រើស​ចេញ ពី​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​អំបាល‌ម៉ាន សំរាប់​ជា​ទី​តាំង​ព្រះ‌នាម​ទ្រង់ ឯ​មាតា​រេហូ‌បោម ព្រះ‌នាង​នាម​ជា​ន៉ាអាម៉ា ជា​សាសន៍​អាំម៉ូន


នោះ​គេ​នឹង​ឆ្លើយ​ឡើង​ថា គឺ​ពី​ព្រោះ​គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ ដែល​ទ្រង់​បាន​នាំ​ពួក​ឰយុកោ​គេ ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​គេ​បាន​ទៅ​ភ្ជាប់​ខ្លួន​នឹង​ព្រះ​ដទៃ ព្រម​ទាំង​ថ្វាយ‌បង្គំ ហើយ​គោរព​ប្រតិ‌បត្តិ​តាម គឺ​ហេតុ​នោះ បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​នាំ​គ្រប់​ទាំង​សេចក្ដី​អាក្រក់​នេះ​មក​លើ​គេ។


ឯ​ពួក​យូដា គេ​ក៏​មិន​បាន​កាន់​តាម​ក្រិត្យ‌ក្រម​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ​ដែរ គឺ​គេ​ដើរ​តាម​តែទំនៀម ដែល​ពួក​អ៊ីស្រាអែល​ធ្លាប់​ប្រព្រឹត្ត​មក​វិញ


យ៉ាង​នោះ​គេ​បាន​ចំរើន​កំឡាំង​ដល់​រាជ្យ​យូដា ក៏​បាន​ធ្វើ​ឲ្យ​រេហូ‌បោម ជា​បុត្រ​សាឡូម៉ូន​មាន​កំឡាំង​នៅ​អស់​៣​ឆ្នាំ ដ្បិត​ក្នុង​រវាង​៣​ឆ្នាំ​នោះ គេ​បាន​ប្រព្រឹត្ត​តាម​ផ្លូវ​របស់​ដាវីឌ នឹង​សាឡូម៉ូន។


ទ្រង់​ក៏​ធ្វើ​ដោយ​ឆ្លាត គឺ​បាន​ចាត់​អស់​ទាំង​បុត្រា​នៃ​ទ្រង់ ឲ្យ​ទៅ​នៅ​គ្រប់​ក្នុង​ស្រុក​យូដា នឹង​ស្រុក​បេន‌យ៉ាមីន ក្នុង​អស់​ទាំង​ទី​ក្រុង​មាន​បន្ទាយ ក៏​ប្រទាន​ឲ្យ​មាន​ស្បៀង​អាហារ​ជា​បរិបូរ ហើយ​រក​ប្រពន្ធ​ជា​ច្រើន ឲ្យ​ដល់​បុត្រ​ទាំង​នោះ​ដែរ។


ចូរ​ទៅ​ប្រាប់​ដល់​រេហូ‌បោម ជា​កូន​សាឡូម៉ូន ស្តេច​ស្រុក​យូដា ហើយ​ដល់​សាសន៍​អ៊ីស្រាអែល នៅ​ខែត្រ​យូដា នឹង​បេន‌យ៉ាមីន​ទាំង​អស់​ថា


ស្តេច​រេហូ‌បោម​ទ្រង់​ចំរើន​កំឡាំង​ឡើង នៅ​ក្រុង​យេរូ‌សាឡិម ហើយ​ក៏​សោយ‌រាជ្យ​ត​ទៅ កាល​រេហូ‌បោម​ចាប់​តាំង​សោយ‌រាជ្យ នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​៤១​ឆ្នាំ​ហើយ​ក៏​សោយ‌រាជ្យ​បាន​១៧​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​ដែល​ព្រះ‌យេហូវ៉ា​បាន​រើស ពី​គ្រប់​ទាំង​ពូជ​អំបូរ​នៃ​សាសន៍​អ៊ីស្រាអែល ដើម្បី​នឹង​ទុក​ព្រះ‌នាម​ទ្រង់ ឯ​ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា ន៉ាអាម៉ា ជា​សាសន៍​អាំម៉ូន


ដូច្នេះ គេ​បោះ‌បង់​ចោល​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​គេ ទៅ​គោរព​ប្រតិ‌បត្តិ​តាម​រូប​ព្រះ នឹង​អ្នក‌តា​វិញ ហើយ​មាន​សេចក្ដី​ក្រោធ​មក​លើ​ពួក​យូដា នឹង​ពួក​ក្រុង​យេរូ‌សាឡិម ដោយ​ព្រោះ​ការ​កំហុស​ដែល​គេ​ប្រព្រឹត្ត​នោះ


ឱ​ហ្ន៎ ប្រទេស​ដ៏​មាន​បាប ជា​សាសន៍​ផ្ទុក​ដោយ​អំពើ​ទុច្ចរិត ជា​ពូជ​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ ជា​ពួក​កូន​ចៅ​ដែល​ប្រព្រឹត្ត​វៀច​កោង គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា គេ​បាន​ប្រមាថ​មើល‌ងាយ​ដល់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល គេ​បាន​ត្រូវ​ព្រាត់​ថយ​ទៅ​ក្រោយ


ឱ​ដំណ​មនុស្ស​នេះ​អើយ ចូរ​ក្រឡេក​មើល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ តើ​អញ​បាន​ដូច​ជា​ទី​រហោ‌ស្ថាន ដល់​សាសន៍​អ៊ីស្រាអែល ឬ​ជា​ទី​ងងឹត​សូន្យ​សុង​ឬ​អី ហេតុ​អ្វី​បាន​ជា​រាស្ត្រ​អញ​ពោល​ថា យើង​បាន​ផ្តាច់​ចំណង ហើយ​យើង​មិន​ព្រម​មក​ឯ​ទ្រង់​ទៀត​ឡើយ ដូច្នេះ


ពី​ដើមអេប្រា‌អិម​ពោល​ឡើង​កាល​ណា នោះ​មនុស្ស​ក៏​រន្ធត់​ញាប់‌ញ័រ គេ​បាន​ដំកើង​ខ្លួន​ឡើង ក្នុង​ពួក​អ៊ីស្រាអែល តែ​កាល​គេ​មាន​ទោស​ពី​ដំណើរ​ព្រះ​បាល នោះ​គេ​ត្រូវ​ស្លាប់​វិញ


ពី​ព្រោះ​មនុស្ស​ទាំង‌ឡាយ​កាន់​តាម​តែ​បញ្ញត្ត​ច្បាប់​របស់​ស្តេច​អំរី ព្រម​ទាំង​តាម​អស់​ទាំង​អំពើ​របស់​ពួក​វង្ស​ស្តេច​អ័ហាប់​ផង ឯង​រាល់​គ្នា​តែង​ដើរ​តាម​សេចក្ដី​ប្រឹក្សា​របស់​គេ​ដែរ ឲ្យ​អញ​បាន​ធ្វើ​ឲ្យ​ឯង​ត្រូវ​ខូច​បង់ ហើយ​ឲ្យ​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ក្នុង​ឯង ត្រឡប់​ជា​ទី​ដែល​គេ​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ ឯង​នឹង​ត្រូវ​រង​ទ្រាំ​សេចក្ដី​ត្មះ‌តិះដៀល​នៃ​រាស្ត្រ​អញ។


តែ​យេស៊ូរុន បាន​ឡើង​សាច់ ហើយ​បាន​ធាត់​ឡើង​វិញ គេ​បាន​ចំរើន​សាច់​ឡើង បាន​ត្រឡប់​ជា​ក្រាស់​មាំ​ហើយ ក៏​ធាត់​រលីក នោះ​គេ​បាន​បោះ‌បង់​ចោល​ព្រះ​ដែល​បង្កើត​ខ្លួន​មក ហើយ​បាន​មើល‌ងាយ​ដល់​ថ្មដា​នៃ​សេចក្ដី​សង្គ្រោះ​របស់​ខ្លួន


ឯ​ព្រះ​ដ៏​ជា​ថ្មដា​ដែល​ទ្រង់​បង្កើត​ឯង នោះ​ឯង​ឥត​រវល់​វិញ គឺ​បាន​បំភ្លេច​ព្រះ​ដែល​បាន​បង្កើត​ជីវិត​ឯង​មក។


នៅ​កន្លែង​ណា​ដែល​គេ​ចេញ​ទៅ នោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ចេះ​តែ​ទាស់​នឹង​គេ​ជា​ដរាប ឲ្យ​គេ​បាន​សេចក្ដី​អាក្រក់ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ហើយ ក៏​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​គេ​ដែរ ដូច្នេះ​គេ​មាន​សេចក្ដី​វេទនា​យ៉ាង​ខ្លាំង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម