Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 12:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ព្រះបាទ​រេហូ‌បោម​គ្រប់​គ្រង​លើ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​រស់​នៅ​តាម​ទី​ក្រុង​នានា​ក្នុង​ស្រុក​ពួក​យូដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ព្រះ‌បាទ​រេហូ‌បោម​គ្រង​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​រស់​នៅ​តាម​ក្រុង​ទាំង‌ឡាយ ក្នុង​ស្រុក​យូដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ឯ​ត្រង់​ពួក​កូន​ចៅ​អ៊ីស្រាអែល ដែល​នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​របស់​ពួក​យូដា នោះ​រេហូ‌បោម​បាន​គ្រង​រាជ្យ​លើ​គេ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ស្តេច​រេហូ‌បោម​គ្រង​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល​ដែល​រស់​នៅ​តាម​ក្រុង​ទាំង‌ឡាយ ក្នុង​ស្រុក​យូដា។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 12:17
7 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​ក៏​មិន​យក​នគរ​ទាំង​មូល​ពី​វា​ដែរ គឺ​នឹង​ឲ្យ​កុល‌សម្ពន័្ធ​មួយ​ដល់​កូន​ឯង ដោយ​យល់​ដល់​ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង ហើយ​យល់​ដល់​ក្រុង​យេរូ‌សាឡិម ដែល​យើង​បាន​រើស​ហើយ»។


យើង​នឹង​យក​រាជ្យ​ពី​ដៃ​របស់​បុត្រទ្រង់​វិញ ហើយ​នឹង​ឲ្យ​កុល‌សម្ពន័្ធ​ដប់​មក​ឯង។


ឯ​បុត្រ​របស់​ទ្រង់ យើង​នឹង​ឲ្យ​កុល‌សម្ពន័្ធ​មួយ ដើម្បី​ឲ្យ​ដាវីឌ​ជា​អ្នក​បម្រើ​យើង បាន​ចង្កៀង​មួយ​ភ្លឺ​ជា​ដរាប នៅ​ចំពោះ​យើង ក្នុង​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​ដែល​យើង​បាន​រើស​សម្រាប់​តាំង​ឈ្មោះ​យើង


«ចូរ​ប្រាប់​ដល់​រេហូ‌បោម ជា​កូន​សាឡូម៉ូន ស្តេច​ស្រុក​យូដា ព្រម​ទាំង​ពូជ‌ពង្ស​យូដា និង​បេនយ៉ាមីន ហើយ​ប្រជា​ជន​ឯ​ទៀត​ថា


ឯ​រេហូ‌បោម ជា​បុត្រា​របស់​ព្រះបាទ​សាឡូម៉ូន ទ្រង់​បាន​សោយ‌រាជ្យ​នៅ​ស្រុក​យូដា កាល​រេហូ‌បោម​បាន​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​សែសិប​មួយ​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​បាន​ដប់​ប្រាំពីរ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​ដែល​ព្រះ‌យេហូវ៉ា​បាន​រើស​ចេញ​ពី​កុល‌សម្ពន័្ធ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អម្បាល‌ម៉ាន សម្រាប់​ជា​ទី​តាំង​ព្រះ‌នាម​ទ្រង់ ឯ​មាតា​រេហូ‌បោម ព្រះ‌នាង​ណាអា‌ម៉ា ជា​សាសន៍​អាំម៉ូន។


ប៉ុន្តែ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​នៅ​តាម​ទី​ក្រុង​នានា​របស់​ពួក​យូដា​នោះ រេហូ‌បោម​បាន​សោយ‌រាជ្យ​លើ​គេ​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម