ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ កូរិនថូស 5:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គ្រប់​ទាំង​អស់​មក​ពី​ព្រះ ដែល​ទ្រង់​បាន​ផ្សះ‌ផ្សា​យើង​ឲ្យ​ជានា​នឹង​ព្រះ‌អង្គ​វិញ តាម​រយៈ​ព្រះ‌គ្រីស្ទ ហើយ​បាន​ប្រទាន​ការ‌ងារ​ផ្សះ‌ផ្សា​នោះ​មក​យើង

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ការ​ទាំងអស់​នេះ​បាន​ចេញពី​ព្រះ​ដែល​ផ្សះផ្សា​យើង​នឹង​អង្គទ្រង់​តាមរយៈ​ព្រះ​គ្រីស្ទ ព្រមទាំង​ប្រទាន​ការងារបម្រើ​នៃ​ការផ្សះផ្សា​នេះ​ដល់​យើង​។

សូមមើលជំពូក

Khmer Christian Bible

អ្វីៗ​ទាំង​អស់​មក​ពី​ព្រះជាម្ចាស់​ ដែល​បាន​ផ្សះផ្សា​យើង​ជាមួយ​ព្រះអង្គ​តាមរយៈ​ព្រះគ្រិស្ដ​ ព្រមទាំង​បាន​ប្រទាន​មុខងារ​បម្រើ​ខាង​ការផ្សះផ្សា​នោះ​មក​យើង​ទៀត​ផង​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ការ​ទាំង​នេះ​កើត​មក​ពី​ព្រះ‌ជាម្ចាស់ ដែល​សម្រុះ‌សម្រួល​យើង​ឲ្យ​ជា​នា​នឹង​ព្រះអង្គ​វិញ ដោយ‌សារ​ព្រះ‌គ្រិស្ត ហើយ​ប្រទាន​ឲ្យ​យើង​មាន​មុខងារ​សម្រុះ‌សម្រួល​មនុស្ស‌ម្នា​ឲ្យ​ជា​នា​នឹង​ព្រះអង្គ​វិញ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គ្រប់​ទាំង​អស់​ក៏​មក​ពី​ព្រះ ដែល​ទ្រង់​បាន​ផ្សះ‌ផ្សា​យើង​នឹង​ព្រះ‌អង្គ​ទ្រង់ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ហើយ​បាន​ប្រទាន​ការ‌ងារ​ផ្សះ‌ផ្សា​នោះ មក​យើង​ខ្ញុំ​ដែរ

សូមមើលជំពូក

អាល់គីតាប

ការ​ទាំង​នេះ​កើត​មក​ពី​អុលឡោះ ដែល​សំរុះ‌សំរួល​យើង​ឲ្យ​ជា​នា​នឹង​អុលឡោះ​វិញ ដោយ‌សារ​អាល់ម៉ា‌ហ្សៀស ហើយ​ប្រទាន​ឲ្យ​យើង​មាន​មុខ‌ងារ​សំរុះ‌សំរួល​មនុស្ស‌ម្នា​ឲ្យ​ជា​នា​នឹង​អុលឡោះ​វិញ​ដែរ។

សូមមើលជំពូក



២ កូរិនថូស 5:18
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ល្អ​ណាស់​ហ្ន៎ គឺ​ជើង​អ្នក​នោះ​ដែល​ដើរ​លើ​ភ្នំ ជា​អ្នក​ដែល​នាំ​ដំណឹង​ល្អ​មក ហើយ​ប្រកាស​ប្រាប់​ពី​សេចក្ដី​មេត្រី ជា​អ្នក​ដែល​នាំ​ដំណឹង​ល្អ​ពី​ការ​ប្រសើរ​មក ហើយ​ថ្លែង​ប្រាប់​ពី​សេចក្ដី​សង្គ្រោះ គឺ​ជា​អ្នក​ដែល​ពោល​ដល់​ក្រុង​ស៊ីយ៉ូន​ថា ព្រះ​នៃ​អ្នក​ព្រះ‌អង្គ​សោយ‌រាជ្យ។


គឺ​យើង​ដែល​បង្កើត​ពាក្យ​ចេញ​ពី​បបូរ​មាត់ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា សូម​សេចក្ដី​សុខ សេចក្ដី​សុខ ដល់​អ្នក​ណា​ដែល​នៅ​ឆ្ងាយ ហើយ​ដល់​អ្នក​ដែល​នៅ​ជិត​ផង យើង​នឹង​ប្រោស​គេ​ឲ្យ​ជា។


ឯ​ហ្វូង​ចៀម ត្រូវ​យក​មួយ​ក្នុង​ពីររយ ដែល​រក​ស៊ី​នៅ​វាល​ស្មៅ​យ៉ាង​ល្អ នៅ​ស្រុក​អ៊ីស្រា‌អែល​មក​ថ្វាយ ព្រម​ទាំង​តង្វាយ​ម្សៅ តង្វាយ​ដុត និង​តង្វាយ​មេត្រី ដើម្បី​ឲ្យ​បាន​ធួន​នឹង​គេ នេះ​ជា​ព្រះ‌បន្ទូល​នៃ​អម្ចាស់​យេហូវ៉ា។


ព្រះ​បាន​កំណត់​ពេល​ចិត​សិប​អាទិត្យ​ដល់​ប្រជា‌ជន និង​ដល់​ទី​ក្រុង​បរិសុទ្ធ​របស់​លោក ដើម្បី​លុប​បំបាត់​អំពើ​រំលង បញ្ឈប់​អំពើ​បាប ហើយ​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​ទុច្ចរិត ដើម្បី​នាំ​សេចក្ដី​សុចរិត​ដ៏​នៅ​អស់‌កល្ប​ជា‌និច្ច​ចូល​មក ហើយ​បោះ​ត្រា​លើ​និមិត្ត និង​សេចក្ដី​ទំនាយ ព្រម​ទាំង​ចាក់​ប្រេង​តាំង​ដល់​ទី​បរិសុទ្ធ​បំផុត។


ប៉ុន្តែ តង្វាយ​លោះ​បាប​ដែល​បាន​យក​ឈាម​ទៅ​ក្នុង​ត្រសាល​ជំនុំ ឲ្យ​បាន​ធួន​នឹង​បាប​នៅ​ក្នុង​ទី​បរិសុទ្ធ នោះ​មិន​ត្រូវ​បរិ‌ភោគ​ឡើយ គឺ​ត្រូវ​តែ​ដុត​ក្នុង​ភ្លើង ។


ឯ​ផ្ទះ​ណា​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ មុន​ដំបូង​ត្រូវ​ថា សូម​ឲ្យ​ផ្ទះ​នេះ​បាន​សេចក្តី​សុខ‌សាន្ត


ហើយ​ត្រូវ​ឲ្យ​ការ​ប្រែ​ចិត្ត និង​ការ​ប្រោស​ឲ្យ​រួច បាន​ប្រកាស​ប្រាប់​ដល់​អស់​ទាំង​សាសន៍ ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ ចាប់​តាំង​ពី​ក្រុង​យេរូ‌សាឡិម​ទៅ។


ដ្បិត​ព្រះ​ស្រឡាញ់​មនុស្ស​លោក​ជា​ខ្លាំង បាន​ជា​ទ្រង់​ប្រទាន​ព្រះ‌រាជ‌បុត្រា​តែ​មួយ​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជា‌និច្ច​វិញ។


លោក​យ៉ូហាន​ឆ្លើយ​ថា៖ «គ្មាន​មនុស្ស​ណា​អាច​ទទួល​អ្វី​បាន​ទេ លើក​លែង​តែ​បាន​ប្រទាន​មក​ពី​ស្ថាន‌សួគ៌​ប៉ុណ្ណោះ។


ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​បានប្រទាន​មក​ឲ្យ​ប្រជាជន​អ៊ីស្រា‌អែល ដោយ​ប្រកាស​ដំណឹង​ល្អអំពី​សេចក្តី​សុខ​សាន្ត តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ (ព្រះ‌អង្គ​ជា​ព្រះ‌អម្ចាស់​លើ​ទាំង​អស់)


ដ្បិត​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​មក​ពី​ព្រះ‌អង្គ ដោយ​សារ​ព្រះ‌អង្គ ហើយ​សម្រាប់​ព្រះ‌អង្គ។ សូម​លើក​តម្កើង​សិរី​ល្អ​របស់​ព្រះ‌អង្គ អស់​កល្ប​ជា‌និច្ច! អាម៉ែន!។


ដូច្នេះ ដោយ​ព្រះ​រាប់​យើង​ជា​សុចរិត ដោយ​សារ​ជំនឿ នោះ​យើង​មាន​សន្ដិភាព​ជា‌មួយ​ព្រះ តាម‌រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង។


ព្រះ‌អង្គ​ជា​ប្រភព​នៃ​ជីវិត​របស់​យើង ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ដែល​ទ្រង់​បាន​ត្រឡប់​ជា​ប្រាជ្ញា​មក​ពី​ព្រះ ជា​សេចក្តី​សុចរិត សេចក្តី​បរិសុទ្ធ និង​សេចក្តី​ប្រោស​លោះ​ដល់​យើង


ដ្បិត​ដូច​ដែល​ស្ត្រី​ចេញ​មក​ពី​បុរស​យ៉ាង​ណា បុរស​ក៏​កើត​ចេញ​ពី​ស្រ្ដី​យ៉ាង​នោះ​ដែរ តែ​អ្វីៗ​ទាំង‌អស់​មក​ពី​ព្រះ។


មាន​សកម្មភាព​ផ្សេងៗ​ពី​គ្នា តែ​គឺ​ព្រះ​ដដែល​នោះ​ឯង​ដែល​ធ្វើ​សកម្មភាព​គ្រប់​ទាំង‌អស់ នៅ​ក្នុង​មនុស្ស​ទាំង‌អស់។


ចុះ​តើ​លោក​អ័ប៉ុ‌ឡូសជា​អ្វី? ហើយ​ប៉ុល​ជា​អ្វី? គឺ​គ្រាន់​តែ​ជា​អ្នក​បម្រើ​ដែល​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ជឿ តាម​តែ​កិច្ច‌ការ​ដែល​ម្នាក់ៗ​បាន​ទទួល​ពី​ព្រះ‌អម្ចាស់​មក​ប៉ុណ្ណោះ។


តែ​សម្រាប់​យើង យើង​មាន​ព្រះ​តែ​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ គឺ​ព្រះ‌វរបិតា ដែល​របស់​សព្វ​សារ‌ពើ​កើត​មក​ពី​ព្រះ‌អង្គ ហើយ​យើង​មាន​ជីវិត​សម្រាប់​ព្រះ‌អង្គ យើង​មាន​ព្រះ‌អម្ចាស់​តែ‌មួយ គឺ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ដែល​របស់​សព្វ​សារពើ​កើត​មក​ដោយ​សារ​ព្រះ‌អង្គ ហើយ​យើង​មាន‌ជីវិត​ក៏​ដោយ​សារ​ព្រះ‌អង្គ​ដែរ។


ឥឡូវ​នេះ ព្រះ‌អង្គ​បាន​ផ្សះ‌ផ្សា​ក្នុង​រូប​សាច់​ព្រះ‌អង្គ ដោយ​បាន​ទទួល​សុគត ដើម្បី​ថ្វាយ​អ្នក​រាល់​គ្នា​ជា​តង្វាយ​បរិសុទ្ធ ឥត​សៅ‌ហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន នៅ​ចំពោះ​ព្រះ‌អង្គ


ហេតុ​នេះ​ហើយ​បាន​ជា​គួរ​ឲ្យ​ព្រះ‌អង្គ មាន​លក្ខណៈ​ដូច​បង‌ប្អូន​របស់​ព្រះ‌អង្គ​គ្រប់​ជំពូក​ដែរ ដើម្បី​ធ្វើ​ជា​សម្តេច​សង្ឃ ដែល​មាន​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា ហើយ​ក៏​ស្មោះ​ត្រង់​ក្នុង​ការ​បម្រើ​ព្រះ ដើម្បី​ថ្វាយ​យញ្ញ‌បូជា​សម្រាប់​រំដោះ​ប្រជាជន​ឲ្យ​រួច​ពី​បាប។


គ្រប់​ទាំង​អ្វីៗ​ល្អ​ដែល​ព្រះ​ប្រទាន​មក និង​គ្រប់​ទាំង​អំណោយ‌ទាន​ដ៏​គ្រប់​លក្ខណ៍ នោះ​សុទ្ធ​តែ​មក​ពី​ស្ថាន​លើ គឺ​មក​ពី​ព្រះ‌វរបិតា​នៃ​ពន្លឺ ដែល​ព្រះ‌អង្គ​មិន​ចេះ​ប្រែ​ប្រួល សូម្បី​តែ​ស្រមោល​នៃ​ការ​ផ្លាស់​ប្រែ​ក៏​គ្មាន​ដែរ។


ព្រះ‌អង្គ​ជា​តង្វាយ​លោះ​យើង​ឲ្យ​រួច​ពី​បាប ហើយ​មិន​ត្រឹម​តែ​លោះ​បាប​របស់​យើង​ប៉ុណ្ណោះ គឺ​ថែម​ទាំង​លោះ​បាប​មនុស្ស​លោក​ទាំង​មូល​ផង​ដែរ។


នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់ មិន​មែន​ថា​យើង​បាន​ស្រឡាញ់​ព្រះ​នោះ​ទេ គឺ​ព្រះ‌អង្គ​បាន​ស្រឡាញ់​យើង ហើយ​បាន​ចាត់​ព្រះ‌រាជ‌បុត្រា​ព្រះ‌អង្គ​មក ទុក​ជា​តង្វាយ​លោះ​បាប​យើង​ផង។