Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 57:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 គឺ​យើង​ដែល​បង្កើត​ពាក្យ​ចេញ​ពី​បបូរ​មាត់ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា សូម​សេចក្ដី​សុខ សេចក្ដី​សុខ ដល់​អ្នក​ណា​ដែល​នៅ​ឆ្ងាយ ហើយ​ដល់​អ្នក​ដែល​នៅ​ជិត​ផង យើង​នឹង​ប្រោស​គេ​ឲ្យ​ជា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 ព្រមទាំង​ធ្វើឲ្យ​គេ​បង្កើត​ផលផ្លែ​នៃ​បបូរមាត់​ថា​: ‘សេចក្ដីសុខសាន្ត​! សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​ដល់​អ្នកដែល​នៅឆ្ងាយ និង​ដល់​អ្នកដែល​នៅជិត​!’។ យើង​នឹង​ប្រោស​គេ​ឲ្យជា”។ ព្រះយេហូវ៉ា​បាន​មានបន្ទូល​ដូច្នេះ​ហើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា យើង​នឹង​ដាក់​ពាក្យ​សរសើរ​តម្កើង នៅ​ក្នុង​មាត់​ពួក​គេ។ ចូរ​ឲ្យ​សេចក្ដី​សុខ‌សាន្ត​កើត​មាន​ដល់ អ្នក​ដែល​នៅ​ឆ្ងាយៗ​ក៏​ដូច​ជា​អ្នក​ដែល​នៅ​ជិត យើង​នឹង​ប្រោស​ពួក​គេ​ឲ្យ បាន​ជា​សះ‌ស្បើយ​មែន!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 គឺ​អញ​ដែល​បង្កើត​ពាក្យ​ចេញ​ពី​បបូរ​មាត់ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា សូម​សេចក្ដី​សុខ សេចក្ដី​សុខ ដល់​អ្នក​ណា​ដែល​នៅ​ឆ្ងាយ ហើយ​ដល់​អ្នក​ដែល​នៅ​ជិត​ផង អញ​នឹង​ប្រោស​គេ​ឲ្យ​ជា

សូមមើលជំពូក ចម្លង

អាល់គីតាប

19 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា យើង​នឹង​ដាក់​ពាក្យ​សរសើរ​តម្កើង នៅ​ក្នុង​មាត់​ពួក​គេ។ ចូរ​ឲ្យ​សេចក្ដី​សុខ‌សាន្ត​កើត​មាន​ដល់ អ្នក​ដែល​នៅ​ឆ្ងាយៗ​ក៏​ដូច​ជា​អ្នក​ដែល​នៅ​ជិត យើង​នឹង​ប្រោស​ពួក​គេ​ឲ្យ បាន​ជា​សះ‌ស្បើយ​មែន!

សូមមើលជំពូក ចម្លង




អេសាយ 57:19
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​នឹង​តាំង​ឲ្យ​មាន​សេចក្ដី​សុខ​សម្រាប់​យើង​ខ្ញុំ ដ្បិត​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​យើង​ខ្ញុំ​ធ្វើ គឺ​ព្រះ‌អង្គ​ដែល​បាន​សម្រេច​ការ​នោះ​ឲ្យ​យើង​ខ្ញុំ។


ឯ​អ្នក​ណា​ដែល​មាន​គំនិត​ជាប់​តាម​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​នឹង​ថែ​រក្សា​អ្នក​នោះ ឲ្យ​មាន​សេចក្ដី​សុខ​ពេញ​ខ្នាត ដោយ​ព្រោះ​គេ​ទុក​ចិត្ត​នឹង​ព្រះ‌អង្គ។


ឯ​ការ​នៃ​សេចក្ដី​សុចរិត នោះ​នឹង​បាន​ជា​សន្តិ‌សុខ ហើយ​ផល​នៃ​សេចក្ដី​សុចរិត នោះ​នឹង​បាន​ជា​សេចក្ដី​ស្រាក‌ស្រាន្ត និង​ជា​សេចក្ដី​ទុក​ចិត្ត​ជា​រៀង​រហូត​តទៅ។


ព្រះ‌អម្ចាស់‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ​ខ្ញុំ​មាន​វោហារ ដូច​ជា​អ្នក​ដែល​បាន​រៀន ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចេះ​ប្រើ​ពាក្យ​សម្ដី និង​ជ្រោង​មនុស្ស​គ្រាក​ចិត្ត​ឡើង ព្រះ‌អង្គ​ដាស់​ខ្ញុំ​រាល់​តែ​ព្រឹក គឺ​ព្រះ‌អង្គ​ដាស់​ត្រចៀក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​ស្តាប់ ដូច​ជា​អ្នក​ដែល​កំពុង​តែ​រៀន​សូត្រ។


យើង​បាន​ដាក់​ពាក្យ​ពេចន៍​របស់​យើង​នៅ​ក្នុង​មាត់​អ្នក ហើយ​បាន​គ្រប​បាំងអ្នក​ដោយ​ស្រមោល​ដៃ​របស់​យើង ដើម្បី​ឲ្យ​យើង​បាន​ដាំ​ផ្ទៃ​មេឃ ហើយ​ចាក់​គ្រឹះ​ផែនដី ហើយ​ពោលទៅ​កាន់​ក្រុង​ស៊ីយ៉ូន​ថា អ្នក​ជា​ប្រជា‌រាស្ត្រ​របស់​យើង។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា យើង​នេះ​ជា​សេចក្ដី​សញ្ញា​ដែល​យើង​បាន​តាំង​នឹង​គេ គឺ​ថា​វិញ្ញាណ​របស់​យើង​ដែល​សណ្ឋិត​នៅ​លើ​អ្នក ហើយ​ពាក្យ​ដែល​យើង​បាន​ដាក់​នៅ​ក្នុង​មាត់​អ្នក នោះ​នឹង​មិន​ដែល​ឃ្លាត​ចេញ​ពី​មាត់​អ្នក ពី​មាត់​ពូជ‌ពង្ស​របស់​អ្នក ឬ​ពី​មាត់​នៃ​កូន​ចៅ​គេ ចាប់​តាំង​ពី​ឥឡូវ​នេះ​ដរាប​ដល់​អស់​កល្ប​រៀង​ទៅ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


មក​ប៉ះ​នឹង​មាត់​ខ្ញុំ ដោយ​ពោល​ថា៖ «នែ​រងើក​នេះ​បាន​ប៉ះ​នឹង​បបូរ​មាត់​អ្នក​ហើយ អំពើ​ទុច្ចរិត​របស់​អ្នក​បាន​ដក​ចេញ ហើយ​អំពើ​បាប​របស់​អ្នក​បាន​អត់​ទោស​ឲ្យ​ដែរ»។


ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យើង​នឹង​មើល​អ្នក​ឲ្យ​ជា ហើយ​នឹង​ធ្វើ​ឲ្យ​របួស​អ្នក​បាន​សះ ពី​ព្រោះ​គេ​បាន​ហៅ​អ្នក​ជា​ពួក​បំបរ‌បង់ ដោយ​ពាក្យ​ថា នេះ​ជា​ក្រុង​ស៊ីយ៉ូន គ្មាន​អ្នក​ណា​រាប់​រក​សោះ។


មើល៍! យើង​នឹង​នាំ​សុខ​ភាព និង​ការ​ប្រោស​ឲ្យ​ជា​ដល់​ស្រុក​នោះ យើង​នឹង​ប្រោស​គេ ហើយ​បង្ហាញ​សេចក្ដីចម្រុង​ចម្រើន និង​សេចក្ដី​សុខ​សាន្ត​ជា​បរិបូរ​ឲ្យ​គេ​ឃើញ។


ចូរ​រៀបចំ​ពាក្យ​សម្ដី ហើយ​វិល​មក​រក​ព្រះ‌យេហូវ៉ា​វិញ ត្រូវ​ឲ្យ​ទូល​ព្រះ‌អង្គ​ថា សូម​ដក​អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន​ចេញ សូម​ទទួល​យើង​ខ្ញុំ​ដោយ​ព្រះ‌គុណ​ផង ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​ថ្វាយ​ផល នៃ​បបូរ​មាត់​របស់​យើង​ខ្ញុំ។


យើង​នឹង​បាន​ដូច​ទឹក​សន្សើម​ដល់​អ៊ីស្រា‌អែល គេ​នឹង​ចេញ​ផ្កា​ដូច​ផ្កា​ច័ន្ធូ ហើយ​ចាក់​ឫស​ដូច​ដើម​ឈើ​នៅ​ព្រៃ​ល្បាណូន។


ដ្បិត​នៅ​គ្រា​នោះ យើង​នឹង​ឲ្យ​ជន​ជាតិ​ទាំង‌ឡាយ មាន​បបូរ​មាត់​ស្អាត ដើម្បី​ឲ្យ​គេ​បាន​អំពាវ‌នាវ​រក ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ទាំង​អស់​គ្នា ហើយ​ព្រម​ចិត្ត​គ្នា​គោរព​បម្រើ​ព្រះ‌អង្គ។


យើង​នឹង​កាត់​រទេះ​ចម្បាំង​ចេញ​ពី​ស្រុក​អេប្រាអិម និង​សេះ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ដែរ ឯ​ធ្នូរ​ចម្បាំង​នឹង​ត្រូវ​កាត់​ចេញ ហើយព្រះ‌អង្គ​នឹង​មានព្រះបន្ទូល ពី​សន្តិ‌សុខ​ដល់​អស់​ទាំង​សាសន៍ ឯ​អំណាច​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ នឹង​ចាប់​តាំង​ពី​សមុទ្រ​ម្ខាង​ដល់​សមុទ្រ​ម្ខាង ហើយ​ពី​ទន្លេ​ធំ រហូត​ដល់​ចុង​ផែន‌ដី​បំផុត។


បើ​អ្នក​ផ្ទះ​នោះ​ស័ក្តិ‌សម ចូរ​ឲ្យ​សេចក្តី​សុខ‌សាន្ត​របស់​អ្នក​រាល់​គ្នា​កើត​មាន​ដល់​ផ្ទះ​នោះ តែ​បើ​មិន​ស័ក្តិ‌សម ត្រូវ​ឲ្យ​សេចក្តី​សុខ‌សាន្ត​របស់​អ្នក​រាល់​គ្នា​វិល​មក​រក​អ្នក​រាល់​គ្នា​វិញ។


ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ចេញ​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ពិភព​លោក ហើយ​ប្រកាស​ដំណឹង​ល្អ​ដល់​មនុស្ស​លោក​ទាំង​អស់​ចុះ។


«សូម​លើក​តម្កើង​សិរី​ល្អ​ដល់​ព្រះ​ដែល​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​នៅ​ផែនដី សូម​ឲ្យ​បាន​ប្រកប​ដោយ​សេចក្តី​សុខ‌សាន្ត ដល់​អស់​អ្នក​ដែល​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ!»។


ដ្បិត​ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​មាន​ថ្វី​មាត់ និង​ប្រាជ្ញា​ដែល​គ្មាន​គូ​វិវាទ​ណា​របស់​អ្នក​រាល់​គ្នា​អាច​នឹង​តតាំង ឬ​ប្រកែក​ជំទាស់​បាន​ឡើ​យ។


ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​បានប្រទាន​មក​ឲ្យ​ប្រជាជន​អ៊ីស្រា‌អែល ដោយ​ប្រកាស​ដំណឹង​ល្អអំពី​សេចក្តី​សុខ​សាន្ត តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ (ព្រះ‌អង្គ​ជា​ព្រះ‌អម្ចាស់​លើ​ទាំង​អស់)


ដ្បិត​សេចក្តី​សន្យា​នោះ គឺ​សម្រាប់​អ្នក​រាល់​គ្នា និង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ឆ្ងាយ​ដែរ គឺ​ដល់​អស់​អ្នក​ណា​ដែល​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​យើង​ត្រាស់​ហៅ»។


តែ​ឥឡូវ​នេះ នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ នោះ​អ្នក​រាល់​គ្នា ដែល​ពី​ដើម​នៅ​ឆ្ងាយ បាន​មក​ជិត​វិញ ដោយ​សារ​ព្រះ‌លោហិត​របស់​ព្រះ‌គ្រីស្ទ។


ចូរ​អធិស្ឋាន​ឲ្យ​ខ្ញុំ​ផង សូម​ឲ្យ​ព្រះ​បាន​ប្រទាន​ពាក្យ​សម្ដី​មក​ខ្ញុំ ឲ្យ​ខ្ញុំ​បាន​បើក​មាត់​ដោយ​ក្លា‌ហាន ដើម្បី​ប្រាប់​គេ​ពី​អាថ៌‌កំបាំង​នៃ​ដំណឹង​ល្អ


ដូច្នេះ តាម​រយៈ​ព្រះ‌អង្គ ត្រូវ​ឲ្យ​យើង​ថ្វាយ​ពាក្យ​សរសើរ ទុក​ជា​យញ្ញ​បូជា​ដល់​ព្រះ​ជានិច្ច គឺ​ជា​ផល​នៃ​បបូរ​មាត់ ដែល​ប្រកាស​ពី​ព្រះ‌នាម​ព្រះ‌អង្គ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម