Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 5:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 គឺ​នៅ​ក្នុង​ព្រះ​គ្រីស្ទ ព្រះ​កំពុង​ផ្សះ‌ផ្សា​មនុស្ស​លោក​ឲ្យ​ជានា​នឹង​ព្រះ‌អង្គ ដោយ​មិន​ប្រកាន់​ទោស​គេ​ទៀត ហើយ​ព្រះ‌អង្គ​បាន​ប្រគល់​ព្រះ‌បន្ទូល​នៃ​ការ​ផ្សះ‌ផ្សា​នោះ​មក​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 នេះមានន័យថា ព្រះ​កំពុង​ផ្សះផ្សា​មនុស្សលោក​នឹង​អង្គទ្រង់​នៅក្នុង​ព្រះ​គ្រីស្ទ ដោយ​មិន​ប្រកាន់ទោស​ពួកគេ​អំពី​ការបំពាន​របស់​ពួកគេ ថែមទាំង​ផ្ទុកផ្ដាក់​ព្រះបន្ទូល​នៃ​ការផ្សះផ្សា​នេះ​ដល់​យើង​ទៀតផង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

19 គឺ​នៅ​ក្នុង​ព្រះគ្រិស្ដ​ ព្រះជាម្ចាស់​កំពុង​ផ្សះផ្សា​លោកិយ​នេះ​ជាមួយ​ព្រះអង្គ​ ដោយ​មិន​ប្រកាន់​កំហុស​របស់​ពួកគេ​ឡើយ​ ហើយ​ព្រះអង្គ​បាន​ប្រគល់​ព្រះបន្ទូល​នៃ​ការ​ផ្សះផ្សា​នោះ​ដល់​យើង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 នៅ​ក្នុង​អង្គ​ព្រះ‌គ្រិស្ត ព្រះ‌ជាម្ចាស់​បាន​សម្រុះ‌សម្រួល​មនុស្ស​លោក​ឲ្យ​ជា​នា​នឹង​ព្រះអង្គ ដោយ​មិន​ប្រកាន់​ទោស​គេ​ឡើយ។ ព្រះអង្គ​ក៏​ដាក់​ព្រះ‌បន្ទូល​នៃ​ការ​សម្រុះ‌សម្រួល​នេះ​មក​ក្នុង​យើង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 គឺ​ពី​ដំណើរ​ដែល​ព្រះ‌ទ្រង់​គង់​ក្នុង​ព្រះ‌គ្រីស្ទ កំពុង​ផ្សះ‌ផ្សា​លោកីយ​នឹង​ព្រះ‌អង្គ​ទ្រង់ ឥត​ប្រកាន់​ទោស​គេ​ទៀត ហើយ​ទ្រង់​បាន​ប្រគល់​ព្រះ‌បន្ទូល ពី​ការ​ផ្សះ‌ផ្សា​នោះ​មក​យើង​ខ្ញុំ។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 នៅ​ក្នុង​អាល់ម៉ា‌ហ្សៀស អុលឡោះ​បាន​សំរុះ‌សំរួល​មនុស្ស​លោក​ឲ្យ​ជា​នា​នឹង​ទ្រង់ ដោយ​មិន​ប្រកាន់​ទោស​គេ​ឡើយ។ អុលឡោះ​ក៏​ដាក់​បន្ទូល​នៃ​ការ​សំរុះ‌សំរួល​នេះ​មក​ក្នុង​យើង​ដែរ។

សូមមើលជំពូក ចម្លង




២ កូរិនថូស 5:19
16 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺយើង​នេះ​ហើយ​ជា​អ្នក​ដែល​លុប​អំពើ​រំលង​របស់​អ្នក​ចេញ ដោយ​យល់​ដល់​ខ្លួន​យើង ហើយ​យើង​មិន​នឹក​ចាំ​អំពើ​បាប​របស់​អ្នក​ទៀត​ឡើយ។


យើង​បាន​លុប​អំពើ​រំលង​របស់​អ្នក​ចេញ ដូច​ជា​ពពក​យ៉ាង​ក្រាស់ និង​អំពើ​បាប​អ្នក​ដូច​ជា​ពពក​ផង ចូរ​វិល​មក​ឯ​យើង​វិញ ពី​ព្រោះ​យើង​បាន​លោះ​អ្នក​ហើយ។


ហេតុ‌ការណ៍​មាន​ដូច្នេះ​ជាប់​ជានិច្ច គឺ​មាន​ពពក​គ្រប​បាំង​រោង​ឧបោសថ​នៅ​ពេល​ថ្ងៃ ហើយ​នៅ​ពេល​យប់ មាន​ទ្រង់​ទ្រាយ​ដូច​ជា​ភ្លើង។


«មើល៍! នាង​ព្រហ្មចារី​នឹង​មាន​គភ៌ ប្រសូត​បាន​បុត្រា​មួយ ហើយ​គេ​នឹង​ថ្វាយ ព្រះ‌នាម​បុត្រ​នោះ​ថា "អេម៉ាញូ‌អែល"» មាន​ន័យ​ថា «ព្រះ‌គង់​ជា​មួយ​យើង»។


នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា ខ្ញុំ​នៅ​ក្នុង​ព្រះ‌វរបិតា​របស់​ខ្ញុំ អ្នក​រាល់​គ្នា​នៅ​ក្នុង​ខ្ញុំ ហើយ​ខ្ញុំ​នៅ​ក្នុង​អ្នក​រាល់​គ្នា។


គឺ​ទូល​បង្គំ​នៅ​ក្នុង​គេ ហើយ​ព្រះ‌អង្គ​គង់​ក្នុង​ទូល​បង្គំ ដើម្បី​ឲ្យ​គេ​បាន​រួម​គ្នា​តែ​មួយ​យ៉ាង​ពេញ​លេញ ប្រយោជន៍​ឲ្យ​មនុស្ស​លោក​បាន​ដឹង​ថា ព្រះ‌អង្គ​បាន​ចាត់​ទូល​បង្គំ​ឲ្យ​មក ហើយ​ដឹង​ថា ព្រះ‌អង្គ​ស្រឡាញ់​គេ ដូច​ព្រះ‌អង្គ​បាន​ស្រឡាញ់​ទូល​បង្គំ​ដែរ។


ដ្បិត​បើ​ការ​បោះ​បង់​ចោល​របស់​គេ ជា​ការ​ផ្សះ​ផ្សា​ដល់​ពិភព‌លោក​ទៅ​ហើយ ចុះ​ចំណង់​បើ​ការ​ទទួល​របស់​គេ នោះ​នឹង​បាន​ជា​យ៉ាង​ណា​ទៅ! តើ​មិន​មែន​ជា​ជីវិត​ដែល​រស់​ពី​ស្លាប់​ឡើង​វិញ​ទេ​ឬ?


ក៏​មិន​ប្រព្រឹត្ត​បែប​មិន​គួរ​សម។ សេចក្ដី​ស្រឡាញ់​មិន​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​រហ័ស​ខឹង មិន​ប្រកាន់​ទោស។


ដ្បិត​គ្រប់​ទាំង​សេចក្តី​ពោរ‌ពេញ​របស់​ព្រះ សណ្ឋិត​ជា​រូប​រាង​នៅ​ក្នុង​ព្រះគ្រីស្ទ


ពិត​ណាស់ អាថ៌‌កំបាំង​នៃ​សាសនា​របស់​យើង​អស្ចារ្យ​ណាស់ គឺ​ព្រះ‌អង្គ​បាន​សម្ដែង​ឲ្យយើង​ឃើញ​ក្នុង​សាច់​ឈាម បាន​រាប់​ជា​សុចរិត​ដោយ​ព្រះ‌វិញ្ញាណ ពួក​ទេវតា​បាន​ឃើញ​ព្រះ‌អង្គ មនុស្ស​បាន​ប្រកាស​អំពី​ព្រះ‌អង្គ​ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ គេ​បាន​ជឿ​ដល់​ព្រះ‌អង្គ​នៅ​ពាស​ពេញ​ពិភព​លោក ព្រះ​បាន​លើក​ព្រះ‌អង្គ​ឡើង​ទៅ​ក្នុង​សិរី‌ល្អ។


នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់ មិន​មែន​ថា​យើង​បាន​ស្រឡាញ់​ព្រះ​នោះ​ទេ គឺ​ព្រះ‌អង្គ​បាន​ស្រឡាញ់​យើង ហើយ​បាន​ចាត់​ព្រះ‌រាជ‌បុត្រា​ព្រះ‌អង្គ​មក ទុក​ជា​តង្វាយ​លោះ​បាប​យើង​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម