ការនេះ ដែលព្រះបាទយ៉ូអាសបានរមឹលគុណរបស់យេហូយ៉ាដា ជាឪពុកសាការី ដែលលោកបានផ្តល់ចំពោះទ្រង់ គឺទ្រង់បានសម្លាប់កូនលោកវិញ កាលសាការីហៀបនឹងស្លាប់ទៅ លោកពោលថា៖ «សូមព្រះយេហូវ៉ាទតមើល ហើយសម្រេចតាមយុត្តិធម៌ចុះ»។
១ សាំយូអែល 24:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ សូមព្រះយេហូវ៉ាធ្វើជាចៅក្រម ជំនុំជម្រះរឿងរបស់យើងទាំងពីរនេះចុះ សូមទ្រង់ទតមើល ព្រមទាំងជួយដោះទូលបង្គំឲ្យរួចពីកណ្ដាប់ព្រះហស្តរបស់ស្តេចផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមព្រះអម្ចាស់ធ្វើជាចៅក្រម កាត់ក្ដីឲ្យយើងទាំងពីរ។ ព្រះអង្គនឹងពិនិត្យពិច័យ ហើយរកយុត្តិធម៌ឲ្យទូលបង្គំ ព្រះអង្គនឹងការពារទូលបង្គំ ព្រមទាំងរំដោះទូលបង្គំឲ្យរួចផុតពីកណ្ដាប់ដៃរបស់ព្រះករុណាជាមិនខាន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ សូមឲ្យព្រះយេហូវ៉ាធ្វើជាចៅក្រម ជំនុំជំរះរឿងរបស់យើងខ្ញុំទាំង២នេះចុះ សូមទ្រង់ទតមើល ព្រមទាំងជួយដោះសាទូលបង្គំ ហើយជួយឲ្យទូលបង្គំរួចពីកណ្តាប់ព្រះហស្តនៃស្តេចផង។ អាល់គីតាប សូមអុលឡោះតាអាឡាធ្វើជាចៅក្រម កាត់ក្តីឲ្យយើងទាំងពីរ។ ទ្រង់នឹងពិនិត្យពិច័យ ហើយរកយុត្តិធម៌ឲ្យខ្ញុំ ទ្រង់នឹងការពារខ្ញុំ ព្រមទាំងរំដោះខ្ញុំឲ្យរួចផុតពីកណ្តាប់ដៃរបស់ស្តេចជាមិនខាន»។ |
ការនេះ ដែលព្រះបាទយ៉ូអាសបានរមឹលគុណរបស់យេហូយ៉ាដា ជាឪពុកសាការី ដែលលោកបានផ្តល់ចំពោះទ្រង់ គឺទ្រង់បានសម្លាប់កូនលោកវិញ កាលសាការីហៀបនឹងស្លាប់ទៅ លោកពោលថា៖ «សូមព្រះយេហូវ៉ាទតមើល ហើយសម្រេចតាមយុត្តិធម៌ចុះ»។
សូមការពាររឿងក្ដីរបស់ទូលបង្គំ ហើយលោះទូលបង្គំ សូមប្រទានឲ្យទូលបង្គំមានជីវិត តាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង!
ឱព្រះយេហូវ៉ាអើយ សូមតតាំងនឹងអស់អ្នកដែលតតាំងនឹងទូលបង្គំ សូមតយុទ្ធនឹងអស់អ្នក ដែលតយុទ្ធនឹងទូលបង្គំផង!
ឱព្រះអើយ សូមរកយុត្តិធម៌ឲ្យទូលបង្គំ ហើយសូមកាន់ក្ដីទូលបង្គំទាស់នឹងមនុស្សទមិឡ សូមរំដោះទូលបង្គំឲ្យរួចពីមនុស្សមានល្បិច ហើយទុច្ចរិតទាំងនោះផង។
ជនជាតិទាំងឡាយអើយ ចូរស្តាប់ទាំងអស់គ្នាចុះ ឱផែនដី និងសព្វសារពើដែលនៅផែនដីអើយ ចូរប្រុងស្តាប់ចុះ ហើយបើកឱកាសឲ្យព្រះអម្ចាស់យេហូវ៉ា ធ្វើបន្ទាល់ទាស់នឹងឯងរាល់គ្នា គឺឲ្យព្រះអម្ចាស់ធ្វើបន្ទាល់ ពីព្រះវិហារបរិសុទ្ធរបស់ព្រះអង្គ។
ខ្ញុំនឹងរងទ្រាំចំពោះសេចក្ដីគ្នាន់ក្នាញ់របស់ព្រះយេហូវ៉ា ពីព្រោះខ្ញុំបានធ្វើបាបនឹងព្រះអង្គហើយ គឺនឹងរងទ្រាំដរាបដល់ព្រះអង្គកាន់ក្ដីជំនួសខ្ញុំ ហើយបានសម្រេចសេចក្ដីយុត្តិធម៌ដល់ខ្ញុំ នោះព្រះអង្គនឹងនាំចេញមកឯពន្លឺ រួចខ្ញុំនឹងរំពឹងមើលសេចក្ដីសុចរិតរបស់ព្រះអង្គ
ដូច្នេះ ទូលបង្គំមិនបានធ្វើអំពើបាបនឹងព្រះករុណាទេ គឺព្រះករុណាទេតើដែលធ្វើខុសនឹងទូលបង្គំ ដោយធ្វើសង្គ្រាមជាមួយនឹងទូលបង្គំ។ សូមព្រះយេហូវ៉ាដែលជាចៅក្រម ព្រះអង្គកាត់ក្ដីរវាងប្រជាជនអ៊ីស្រាអែល និងប្រជាជនអាំម៉ូននៅថ្ងៃនេះចុះ»។
រួចនិយាយទៅដាវីឌថា៖ «តើយើងជាឆ្កែឬ បានជាឯងមកជួបយើងទាំងកាន់ដំបងដូច្នេះ?»។ ហើយក៏ប្រទេចផ្ដាសាដល់ដាវីឌដោយនូវព្រះរបស់វា
ដូច្នេះ សូមឲ្យព្រះយេហូវ៉ាជំនុំជម្រះរឿងយើងទាំងពីរចុះ ហើយសូមឲ្យព្រះយេហូវ៉ាសងសឹកនឹងទ្រង់ ជំនួសទូលបង្គំផង តែទូលបង្គំមិនព្រមលូកដៃទៅទាស់នឹងទ្រង់ឡើយ។
ពេលដាវីឌបានឮថា ណាបាលស្លាប់ហើយ នោះលោកមានប្រសាសន៍ថា៖ «សូមក្រាបថ្វាយបង្គំព្រះយេហូវ៉ា ដែលព្រះអង្គបានកាន់ក្តីខាងខ្ញុំ ពីដំណើរដែលណាបាលបានដៀលត្មះដល់ខ្ញុំនោះ ព្រមទាំងឃាត់ខ្ញុំ ជាអ្នកបម្រើរបស់ព្រះអង្គ មិនឲ្យប្រព្រឹត្តការអាក្រក់ តែកិរិយាអាក្រក់របស់ណាបាល ទ្រង់បានទម្លាក់ទៅលើក្បាលវាវិញ»។ បន្ទាប់មក ដាវីឌបានចាត់គេឲ្យទៅស្នើនាងអ័ប៊ីកែល ដើម្បីយកនាងធ្វើជាប្រពន្ធ។
ដូច្នេះ សូមកុំឲ្យឈាមទូលបង្គំបានស្រក់ចុះទៅដី ឃ្លាតពីចំពោះព្រះយេហូវ៉ាឡើយ ដ្បិតស្តេចនៃសាសន៍អ៊ីស្រាអែលបានចេញមក ដើម្បីរកតែចៃទេ ដូចជាកាលគេដេញតាមក្រួចនៅលើភ្នំដែរ»។