Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 24:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ដូច្នេះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ជំនុំ​ជម្រះ​រឿង​យើង​ទាំង​ពីរ​ចុះ ហើយ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​សង‌សឹក​នឹង​ទ្រង់ ជំនួស​ទូល‌បង្គំ​ផង តែ​ទូល‌បង្គំ​មិន​ព្រម​លូក​ដៃ​ទៅ​ទាស់​នឹង​ទ្រង់​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 សូម​ព្រះ‌អម្ចាស់​ធ្វើ​ជា​ចៅ‌ក្រម​កាត់​ក្ដី​ឲ្យ​យើង​ទាំង​ពីរ។ ព្រះ‌អម្ចាស់​នឹង​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ ចំពោះ​អំពើ​ដែល​ព្រះ‌ករុណា​ប្រព្រឹត្ត​ដល់​ទូលបង្គំ។ រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​មិន​ធ្វើ​គុត​ព្រះ‌ករុណា​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ដូច្នេះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ទ្រង់​ជំនុំ​ជំរះ​រឿង​យើង​ខ្ញុំ​ទាំង​២​ចុះ ហើយ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​សង‌សឹក​នឹង​ទ្រង់ ជំនួស​ទូលបង្គំ​ផង តែ​ទូលបង្គំ​មិន​ព្រម​លូក​ដៃ​ទៅ​ដាក់​លើ​ទ្រង់​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 សូមអុលឡោះ‌តាអាឡា​ធ្វើ​ជា​ចៅ‌ក្រម​កាត់​ក្តី​ឲ្យ​យើង​ទាំង​ពីរ។ អុលឡោះ‌តាអាឡា​នឹង​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ ចំពោះ​អំពើ​ដែល​ស្តេច​ប្រព្រឹត្ត​ដល់​ខ្ញុំ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​មិន​សម្លាប់​ស្តេច​ទេ

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 24:12
17 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ស្រី​សារ៉ាយ​ពោល​ទៅ​លោក​អាប់‌រ៉ាម​ថា៖ «សូម​ឲ្យ​កំហុស​របស់​ខ្ញុំ​ធ្លាក់​ទៅ​លើ​លោក​ចុះ! ខ្ញុំ​បាន​ឲ្យ​ស្រី​បម្រើ​របស់​ខ្ញុំ​ទៅ​លោក​ឱប ឥឡូវ​នេះ កាល​វា​ដឹង​ថា​មាន​ទម្ងន់​ហើយ វា​បែរ​ជា​មើល‌ងាយ​ខ្ញុំ​ទៅ​វិញ។ សូម​ព្រះ‌យេហូវ៉ា​ជំនុំ‌ជម្រះ​រវាង​លោក​នឹង​ខ្ញុំ​ចុះ!»។


សូម​ព្រះ​របស់​លោក​អ័ប្រា‌ហាំ និង​ព្រះ​របស់​លោក​ណាឃរ ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​ពួក​លោក ធ្វើ​ជា​ចៅ​ក្រម​រវាង​យើង​ចុះ»។ ដូច្នេះ លោក​យ៉ាកុប​ក៏​ស្បថ​នឹង​ព្រះ ដែល​លោក​អ៊ីសាក​ជា​ឪពុក​របស់​លោក​គោរព​កោត​ខ្លាច


គឺ​ជា​ព្រះ​ដែល​សម្រេច​សេចក្ដី​សង‌សឹក ជំនួស​ទូល‌បង្គំ ហើយ​បង្ក្រាប​សាសន៍​ផ្សេងៗ នៅ​ក្រោម​អំណាច​ទូល‌បង្គំ


ព្រះ‌វិញ្ញាណ​បាន​មក​សណ្ឋិត​នៅ​លើ​អ័ម៉ា‌សាយ ជា​មេ​លើ​ពួក​សាមសិប​នាក់ ហើយ​លោក​ទូល​ថា៖ «ឱ ព្រះបាទ​ដាវីឌ​អើយ យើង​ខ្ញុំ​រាល់​គ្នា​ជា​របស់​ព្រះ‌ករុណា​ហើយ! ឱ​បុត្រ​អ៊ីសាយ​អើយ យើង​ខ្ញុំ​កាន់​ខាង​ព្រះ‌ករុណា​ហើយ សូម​ព្រះ‌ករុណា​បាន​ប្រកប​ដោយ សេចក្ដី​សុខ​ចម្រើន ព្រម​ទាំង​ពួក​អ្នក​ដែល​ជួយ​ខាង​ព្រះ‌ករុណា​ផង ដ្បិត​ព្រះ​របស់​ព្រះ‌ករុណា បាន​ជួយ​ព្រះ‌ករុណា​ហើយ»។ បន្ទាប់​មក ព្រះបាទ​ដាវីឌ​ក៏​ទទួល​គេ ហើយ​តាំង​គេ​ឡើង​ឲ្យ​ធ្វើ​ជា​មេ​លើកង​ទាហាន។


ប្រសិន‌បើ​ខ្ញុំ​វិញ ខ្ញុំ​នឹង​ស្វែង​រក​ព្រះ ខ្ញុំ​នឹង​ស្នើ​ប្រគល់​រឿង​ខ្ញុំ​ដល់​ព្រះ។


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​តតាំង​នឹង​អស់​អ្នក​ដែល​តតាំង​នឹង​ទូល‌បង្គំ សូម​តយុទ្ធ​នឹង​អស់​អ្នក ដែល​តយុទ្ធ​នឹង​ទូល‌បង្គំ​ផង!


ឱ​ព្រះ​អើយ សូម​រក​យុត្តិ​ធម៌​ឲ្យ​ទូល‌បង្គំ ហើយ​សូម​កាន់​ក្ដី​ទូល‌បង្គំទាស់​នឹង​មនុស្សទមិឡ សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​មនុស្ស​មាន​ល្បិច ហើយ​ទុច្ចរិតទាំង​នោះ​ផង។


ឱ​ព្រះ‌យេហូវ៉ាអើយ ព្រះ‌អង្គ​ជា​ព្រះ​នៃ​ការ​សង‌សឹក ឱ​ព្រះ​នៃ​ការ​សង‌សឹក​អើយ សូម​ភ្លឺ​មក!


បង‌ប្អូន​ស្ងួន‌ភ្ងា​អើយ មិន​ត្រូវ​សង​សឹក​ដោយ​ខ្លួន​ឯង​ឡើយ តែ​ចូរ​ទុក​ឲ្យ​ព្រះ​សម្ដែង​សេចក្ដី​ក្រោធ​វិញ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ​បន្ទូល​ថា ការ​សង​សឹក​នោះ​ស្រេច​លើ​យើង យើង​នឹង​សង​ដល់​គេ» ។


កាល​គេ​បាន​ជេរ​ប្រមាថ​ព្រះ‌អង្គ ព្រះ‌អង្គ​មិន​បាន​ជេរ​តប​វិញ​ទេ ពេល​ព្រះ‌អង្គ​រង​ទុក្ខ ព្រះ‌អង្គ​ក៏​មិន​បាន​គំរាម​កំហែង​គេ​ដែរ គឺ​បាន​ប្រគល់​អង្គ​ទ្រង់​ទៅ​ព្រះ ដែល​ជំនុំ‌ជម្រះ​ដោយ​សុចរិត​វិញ។


ព្រលឹង​ទាំង​នោះ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​បរិសុទ្ធ ហើយ​ស្មោះ​ត្រង់​អើយ តើ​ពេល​ណា​ទើប​ព្រះ‌អង្គ​ជំនុំ​ជម្រះ ហើយ​សង​សឹក​ដល់​ពួក​មនុស្ស​នៅ​លើ​ផែនដី ដោយ​ព្រោះ​ឈាម​របស់​យើង​ខ្ញុំ?»


ដូច្នេះ ទូល​បង្គំ​មិន​បាន​ធ្វើ​អំពើ​បាប​នឹង​ព្រះ​ករុណា​ទេ គឺ​ព្រះ​ករុណា​ទេ​តើ​ដែល​ធ្វើ​ខុស​នឹង​ទូល​បង្គំ ដោយធ្វើ​សង្គ្រាម​ជាមួយ​នឹង​ទូល​បង្គំ។ សូម​ព្រះ‌យេហូវ៉ា​ដែល​ជា​ចៅ‌ក្រម ព្រះ‌អង្គ​កាត់​ក្ដីរវាង​ប្រជាជន​អ៊ីស្រា‌អែល និង​ប្រជាជន​អាំម៉ូន​នៅ​ថ្ងៃ​នេះ​ចុះ»។


ដាវីឌ​បាន​រត់​ចេញ​ពី​ណា‌យ៉ូត​នៅ​ស្រុក​រ៉ាម៉ា​នោះ ទៅ​ឯ​យ៉ូណា‌ថាន​សួរ​ថា៖ «តើ​ខ្ញុំ​បាន​ធ្វើ​អ្វី ខ្ញុំ​មាន​ទោស​ជា​យ៉ាង​ណា ឬ​បាន​ធ្វើ​បាប​ដូច​ម្តេច​ខ្លះ​នៅ​ចំពោះ​បិតា​អ្នក បាន​ជា​ទ្រង់​រក​សម្លាប់​ខ្ញុំ​ដូច្នេះ?»


ដូច្នេះ សូម​ព្រះ‌យេហូវ៉ា​ធ្វើ​ជា​ចៅ‌ក្រម ជំនុំ​ជម្រះ​រឿង​របស់​យើង​ទាំង​ពីរ​នេះ​ចុះ សូម​ទ្រង់​ទត​មើល ព្រម​ទាំង​ជួយ​ដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​កណ្ដាប់​ព្រះ‌ហស្ត​របស់​ស្តេច​ផង»។


ព្រះ‌យេហូវ៉ា​នឹង​សង​ដល់​មនុស្ស​តាម​សេចក្ដី​សុចរិត និង​សេចក្ដី​ស្មោះ​ត្រង់​របស់​គេ​រៀង​ខ្លួន ព្រោះ​នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ព្រះ‌ករុណា​មក​ក្នុង​កណ្ដាប់​ដៃ​ទូល‌បង្គំ​ហើយ តែ​ទូល‌បង្គំ​មិន​ព្រម​លូក​ដៃ​ទាស់​នឹង​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម