អំពើដែលគាត់បានប្រព្រឹត្តនេះ អាក្រក់នៅចំពោះព្រះនេត្រព្រះយេហូវ៉ា ហើយព្រះអង្គក៏ប្រហារគាត់ដែរ។
១ សាំយូអែល 2:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើមនុស្សម្នាក់ប្រព្រឹត្តអំពើបាបទាស់នឹងម្នាក់ទៀត ព្រះនឹងសម្រុះសម្រួលឲ្យអ្នកនោះ តែប្រសិនបើមនុស្សប្រព្រឹត្តអំពើបាបទាស់នឹងព្រះយេហូវ៉ា តើមានអ្នកណានឹងជួយអង្វរឲ្យអ្នកនោះបាន?» ប៉ុន្តែ ពួកគេមិនព្រមស្តាប់តាមឪពុកទេ ដ្បិតព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងប្រហារជីវិតពួកគេចោល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើមនុស្សម្នាក់ប្រព្រឹត្តអំពើបាបទៅលើម្នាក់ទៀត ព្រះជាម្ចាស់នឹងរកខុសត្រូវឲ្យ ផ្ទុយទៅវិញ ប្រសិនបើគេប្រព្រឹត្តអំពើបាបទៅលើព្រះអម្ចាស់ តើនឹងមាននរណារកខុសត្រូវឲ្យ?»។ កូនៗលោកអេលីពុំព្រមស្ដាប់តាមពាក្យទូន្មានរបស់ឪពុកឡើយ ដ្បិតព្រះអម្ចាស់បានសម្រេចប្រហារជីវិតពួកគេចោល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើមនុស្សម្នាក់ធ្វើបាបនឹងម្នាក់ទៀត នោះមានព្រះទ្រង់ជំនុំជំរះដល់អ្នកនោះ តែបើមនុស្សធ្វើបាបនឹងព្រះយេហូវ៉ាវិញ នោះតើមានអ្នកណានឹងជួយអង្វរឲ្យអ្នកនោះបាន ប៉ុន្តែគេមិនព្រមស្តាប់តាមឪពុកទេ ព្រោះព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងប្រហារជីវិតគេចោល អាល់គីតាប ប្រសិនបើមនុស្សម្នាក់ប្រព្រឹត្តអំពើបាបទៅលើម្នាក់ទៀត អុលឡោះនឹងរកខុសត្រូវឲ្យ ផ្ទុយទៅវិញ ប្រសិនបើគេប្រព្រឹត្តអំពើបាបទៅលើអុលឡោះតាអាឡា តើនឹងមាននរណារកខុសត្រូវឲ្យ?»។ កូនៗលោកអេលីពុំព្រមស្តាប់តាមពាក្យទូន្មានរបស់ឪពុកឡើយ ដ្បិតអុលឡោះតាអាឡាបានសម្រេចប្រហារជីវិតពួកគេចោល។ |
អំពើដែលគាត់បានប្រព្រឹត្តនេះ អាក្រក់នៅចំពោះព្រះនេត្រព្រះយេហូវ៉ា ហើយព្រះអង្គក៏ប្រហារគាត់ដែរ។
ប៉ុន្ដែ អ៊ើរ កូនច្បងរបស់លោកយូដា ជាមនុស្សអាក្រក់នៅចំពោះព្រះនេត្រព្រះយេហូវ៉ា ហើយព្រះយេហូវ៉ាក៏ប្រហារគាត់ទៅ។
ប្រសិនបើអ្នកណាធ្វើបាបចំពោះអ្នកជិតខាងខ្លួន ហើយគេឲ្យអ្នកនោះស្បថ រួចអ្នកនោះក៏មកស្បថនៅមុខអាសនារបស់ព្រះអង្គ ក្នុងព្រះវិហារនេះ
នោះសូមព្រះអង្គព្រះសណ្តាប់ពីលើស្ថានសួគ៌ ហើយសម្រេចការងារដោយជំនុំជម្រះពួកអ្នកបម្រើរបស់ព្រះអង្គ ទាំងដាក់ទោសដល់មនុស្សអាក្រក់ ដើម្បីនឹងទម្លាក់អំពើអាក្រក់របស់គេទៅលើក្បាលគេវិញ ហើយសម្រេចដល់មនុស្សសុចរិតទុកជាសុចរិត ដើម្បីនឹងសងដល់គេ តាមសេចក្ដីសុចរិតរបស់ខ្លួនគេទៅ។
ស្ដេចមិនព្រមស្តាប់តាមបណ្ដាជនទេ ដ្បិតការនោះកើតមកអំពីព្រះយេហូវ៉ា ដើម្បីនឹងសម្រេចតាមសេចក្ដីដែលព្រះអង្គបានមានព្រះបន្ទូលនឹងយេរ៉ូបោម ជាកូននេបាត ដោយសារអ័ហ៊ីយ៉ា ជាអ្នកស្រុកស៊ីឡូរ។
កាលលោកកំពុងតែទូលនឹងស្តេចនៅឡើយ ទ្រង់មានរាជឱង្ការថា៖ «តើយើងបានតាំងឯងឲ្យធ្វើជាអ្នកជួយគំនិតស្តេចឬ? ចូរនៅស្ងៀមទៅ តើឯងចង់ឲ្យគេប្រហារឯងឬ?» ដូច្នេះ លោកក៏ឈប់និយាយ។ ប៉ុន្តែ ពោលពាក្យថា៖ «ទូលបង្គំដឹងពិតថា ព្រះបានសម្រេចនឹងបំផ្លាញព្រះករុណាទៅ ដោយព្រោះបានធ្វើអំពើយ៉ាងនេះ ហើយមិនស្តាប់តាមសេចក្ដីដាស់តឿនរបស់ទូលបង្គំ»។
ដ្បិតព្រះអង្គមិនសព្វព្រះហឫទ័យ នឹងយញ្ញបូជាទេ ប្រសិនបើទូលបង្គំត្រូវថ្វាយតង្វាយដុត នោះក៏ព្រះអង្គមិនសព្វព្រះហឫទ័យដែរ។
ទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអង្គ គឺទាស់នឹងព្រះអង្គតែមួយគត់ ហើយបានប្រព្រឹត្តអំពើអាក្រក់ នៅចំពោះព្រះនេត្រព្រះអង្គ ដើម្បីឲ្យដឹងថា ព្រះអង្គសុចរិត ពេលព្រះអង្គមានព្រះបន្ទូល ហើយព្រះអង្គឥតសៅហ្មង ពេលព្រះអង្គជំនុំជម្រះ។
កូនដែលមានប្រាជ្ញា តែងស្តាប់ពាក្យទូន្មានរបស់ឪពុក តែមនុស្សចំអក មិនព្រមស្តាប់ពាក្យបន្ទោសទេ។
មានសេចក្ដីផ្ចាញ់ផ្ចាលយ៉ាងសហ័ស បម្រុងទុកសម្រាប់អ្នកណា ដែលបោះបង់ចេញពីផ្លូវ ហើយអ្នកណាដែលស្អប់សេចក្ដីបន្ទោស នោះនឹងត្រូវស្លាប់។
អ្នកណាដែលត្រូវបន្ទោសជាញយៗ តែតាំងចិត្តរឹងវិញ នោះត្រូវវិនាសក្នុងមួយរំពេច ទាល់បើជួយផង។
មានពេលសម្រាប់សម្លាប់ ពេលសម្រាប់មើលឲ្យជា មានពេលសម្រាប់រំលំរំលាយ និងពេលសង់ឡើង
តែអ្នកណាដែលធ្វើបាបដោយចេតនា ទោះបើជាអ្នកស្រុក ឬជាអ្នកប្រទេសក្រៅក្តី អ្នកនោះឈ្មោះថាប្រមាថដល់ព្រះយេហូវ៉ាហើយ ត្រូវកាត់អ្នកនោះចេញពីចំណោមប្រជាជនរបស់ខ្លួន
អ្នករាល់គ្នាមិនត្រូវល្អៀងទៅខាងណាក្នុងការកាត់ក្តីឡើយ ត្រូវស្តាប់អ្នកតូចដូចជាអ្នកធំដែរ មិនត្រូវខ្លាចមុខមនុស្សណាឲ្យសោះ ដ្បិតការវិនិច្ឆ័យ នោះស្ថិតលើព្រះ ឯរឿងណាដែលពិបាកពេកដល់អ្នករាល់គ្នា ត្រូវនាំមកឯខ្ញុំ នោះខ្ញុំនឹងពិចារណាមើល"។
ប៉ុន្ដែ ស៊ីហុន ជាស្តេចក្រុងហែសបូន មិនព្រមបើកឲ្យពួកយើងដើរកាត់ស្រុករបស់ព្រះអង្គទេ ដ្បិតព្រះយេហូវ៉ាជាព្រះនៃអ្នក បានធ្វើឲ្យស្តេចនោះមានវិញ្ញាណរឹង ហើយមានចិត្តមានះ ដើម្បីឲ្យព្រះអង្គបានប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នក ដូចមានសព្វថ្ងៃនេះស្រាប់។
ដ្បិតមានព្រះតែមួយ ហើយមានអ្នកកណ្ដាលតែមួយ រវាងព្រះនឹងមនុស្ស គឺព្រះគ្រីស្ទយេស៊ូវ ដែលជាមនុស្ស
ដ្បិតក្រោយពីយើងបានទទួលចំណេះដឹងខាងឯសេចក្ដីពិតហើយ ហើយយើងនៅតែប្រព្រឹត្តអំពើបាបដោយស្ម័គ្រពីចិត្តទៀត នោះគ្មានយញ្ញបូជាណានឹងលោះបាបយើងទៀតឡើយ
គឺមានតែរង់ចាំការជំនុំជម្រះក៏គួរឲ្យភ័យខ្លាច និងភ្លើងដ៏សហ័ស ដែលនឹងឆាបឆេះពួកទាស់ទទឹងប៉ុណ្ណោះ។
ដោយហេតុនេះហើយបានជាព្រះអង្គអាចសង្គ្រោះ ដល់អស់អ្នកដែលចូលជិតព្រះតាមរយៈព្រះអង្គ ដ្បិតព្រះអង្គមានព្រះជន្មរស់នៅជានិច្ច ដើម្បីទូលអង្វរឲ្យពួកគេ។
ដ្បិតព្រះយេហូវ៉ាបានបណ្ដាលចិត្តគេឲ្យរឹងទទឹង ដើម្បីឲ្យគេចេញមកច្បាំងនឹងពួកអ៊ីស្រាអែល ប្រយោជន៍ឲ្យព្រះអង្គបានបំផ្លាញគេទាំងអស់ ឥតត្រាប្រណីឡើយ គឺឲ្យលោកបានបំផ្លាញគេ ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
ហេតុនោះហើយបានជាយើងស្បថដល់គ្រួសារអេលីថា កំហុសរបស់គ្រួសារអេលីមិនអាចលើកលែងបានទេ ទោះបើយកយញ្ញបូជា ឬតង្វាយណាមកថ្វាយក៏ដោយ»។