Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 9:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 គ្មាន​អាជ្ញា​កណ្ដាល ណា ដែល​អាច​វិនិច្ឆ័យរវាង​យើង​ទាំង​ពីរបាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 គ្មាន​នរណា​អាច​ធ្វើ​ជា​អាជ្ញា​កណ្ដាល សម្រុះ‌សម្រួល​រឿងរ៉ាវ​រវាង ព្រះអង្គ​នឹង​ខ្ញុំ​បាន​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 គ្មាន​អ្នក​ណា​ជា​អ្នក​កណ្តាល ដែល​នឹង​ដាក់​ដៃ​លើ​យើង​ទាំង​២​សង្រួប‌សង្រួម​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

33 គ្មាន​នរណា​អាច​ធ្វើ​ជា​អាជ្ញា​កណ្ដាល សំរុះ‌សំរួល​រឿង‌រ៉ាវ​រវាង ទ្រង់ និង​ខ្ញុំ​បាន​ទេ។

សូមមើលជំពូក ចម្លង




យ៉ូប 9:33
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន‌បើ​មាន​ទេវតា​មួយ​អង្គ​នៅ​ជា​មួយ​គេ ដើម្បី​ថ្លែង​ការ គឺ​មួយ​ក្នុង​មួយ​ពាន់ សម្រាប់​នឹង​បង្ហាញ​ឲ្យ​មនុស្ស​ស្គាល់ ផ្លូវ​ដែល​ត្រូវ​ប្រព្រឹត្ត


ប្រសិន‌បើ​គិត​ពី​កម្លាំង មើល៍! ព្រះ‌អង្គ​ជា​ព្រះ​ដែល​មា​ន​ឫទ្ធា​នុភាព ប្រសិន‌បើ​គិត​ពី​រឿង​យុត្តិធម៌ តើ​អ្នក​ណា​អាច​កោះ​ហៅ​ព្រះ‌អង្គ បាន?


ដូច្នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា​នឹង​បំផ្លាញ​គេ ប៉ុន្តែ លោក​ម៉ូសេជា​អ្នក ដែល​ព្រះ‌អង្គបាន​ជ្រើស​រើស លោក​បាន​ឈរ​ក្នុង​ទីបែក​បាក់ នៅ​ចំពោះ​ព្រះ‌អង្គ ដើម្បី​បង្វែរ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​ចេញ ក្រែង​ព្រះ‌អង្គ​បំផ្លាញ​គេ។


ព្រះ‌អង្គ​បាន​ព័ទ្ធ​ទូល‌បង្គំ​ជិត ពី​មុខ​ពី​ក្រោយ ហើយ​បាន​ដាក់​ព្រះ‌ហស្ត​លើ​ទូល‌បង្គំ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ មក​ចុះ យើង​នឹង​ពិភាក្សា​ជា‌មួយ​គ្នា ទោះ​បើ​អំពើ​បាប​របស់​អ្នក ដូច​ជា​ពណ៌​ក្រហម​ទែង​ក៏​ដោយ គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ ទោះ​បើ​ក្រហម​ឆ្អៅ​ក៏​ដោយ គង់​តែ​នឹង​បាន​ដូច​ជា​រោម​ចៀម​វិញ។


ប្រសិន‌បើ​មនុស្ស​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ម្នាក់​ទៀត ព្រះ​នឹង​សម្រុះ​សម្រួលឲ្យ​អ្នក​នោះ តែ​ប្រសិន‌បើ​មនុស្ស​ប្រព្រឹត្តអំពើ​បាប​ទាស់​នឹង​ព្រះ‌យេហូវ៉ា តើ​មាន​អ្នក​ណា​នឹង​ជួយ​អង្វរ​ឲ្យ​អ្នក​នោះ​បាន?» ប៉ុន្តែ ពួក​គេ​មិន​ព្រម​ស្តាប់​តាម​ឪពុក​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ប្រហារ​ជីវិត​ពួក​គេ​ចោល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម