Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 2:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 កុមារ​សាំយូ‌អែល​ក៏​ចេះ​តែ​មាន​វ័យ​ធំ​ឡើង ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​គាប់​ចិត្ត​មនុស្ស​លោក​កាន់​តែ​ច្រើន​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 រីឯ​កុមារ​សាំយូ‌អែល​មាន​វ័យ​ចម្រើន​ធំ​ឡើង ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ និង​ជា​ទី​ពេញ​ចិត្ត​របស់​មនុស្ស‌ម្នា​ទាំង‌ឡាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ឯ​សាំយូ‌អែល ជា​ក្មេង​នោះ​ក៏​ចេះ​តែ​មាន​វ័យ​ចំរើន​ធំ​ឡើង ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​គាប់​ចិត្ត​ដល់​មនុស្ស​លោក​កាន់​តែ​ច្រើន​ឡើង​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

26 រីឯ​កុមារ​សាំយូ‌អែល​មាន​វ័យ​ចំរើន​ធំ​ឡើង​ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា និង​ជា​ទី​ពេញ​ចិត្ត​របស់​មនុស្ស‌ម្នា​ទាំង‌ឡាយ។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 2:26
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ លោក​ប៉ូទីផារ​ពេញ​ចិត្ត​នឹង​លោក​យ៉ូសែប​ណាស់ ដែល​ខំ​ប្រឹង​បម្រើគាត់ ហើយ​គាត់​តែង​តាំង​លោក​យ៉ូសែប​ឲ្យ​មើល​ខុស​ត្រូវលើ​ផ្ទះ​សំបែង ក៏​ប្រគល់​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​គាត់​ឲ្យ​លោក​គ្រប់​គ្រង។


កុំ​ឲ្យ​សេចក្ដី​មេត្តា និង​សេចក្ដី​ពិត​ចេញ​ពី​ឯង​បាត់​ឡើយ ចូរ​ចង​សេចក្ដី​ទាំង​ពីរ​នោះ​នៅ​ក​ឯង​ចុះ ហើយ​ចារឹក​ទុក​នៅ​ដួង​ចិត្ត​ឯង​ដែរ។


យ៉ាង​នោះ ឯង​នឹង​បាន​ប្រកប​ដោយ​គុណ និង​បំណង​ល្អ​ចំពោះ​ព្រះ ហើយ​មនុស្ស​ផង។


កូន​នោះ មាន​វ័យ​ចម្រើន​ឡើង​ជា​លំដាប់ ហើយ​មាន​ភាព​រឹង​មាំ​ខាង​វិញ្ញាណ​ជា​ខ្លាំង ក៏​រស់​នៅ​តែ​ក្នុង​ទី​រហោ‌ស្ថាន រហូត​ដល់​ថ្ងៃ​ដែល​គាត់​បង្ហាញ​ខ្លួន​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​បាន​ឃើញ។


ព្រះ‌ឱរស​មាន​វ័យ​ចម្រើន​ឡើង ហើយ​មាន​កម្លាំង​ខ្លាំង ប្រកប​ដោយ​ប្រាជ្ញា​ពោរ‌ពេញ ហើយ​ព្រះ‌គុណ​នៃ​ព្រះ​ក៏​សណ្ឋិត​លើ​ព្រះ‌អង្គ។


ព្រះ‌យេស៊ូវ​មាន​វ័យ​ចម្រើន​ឡើង ទាំង​ប្រាជ្ញា និង​កេរ្តិ៍​ឈ្មោះ ហើយ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ និង​ចិត្ត​មនុស្ស​ផង​ទាំង​ពួង។


ទាំង​សរសើរ​តម្កើង​ព្រះ ហើយ​ប្រ‌ជាជន​ទាំង​អស់​ក៏​គោរព​រាប់​អាន​គេ។ ព្រះ‌អម្ចាស់​បាន​បន្ថែម​ចំនួន​អ្នក​ដែល​កំពុង​តែ​បាន​សង្គ្រោះ មក​ក្នុង​ក្រុម​ជំនុំ​ជា​រៀង​រាល់​ថ្ងៃ។


អ្នក​ណា​ដែល​បម្រើ​ព្រះ‌គ្រីស្ទ​តាម​របៀប​នេះ អ្នក​នោះ​បាន​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ ហើយ​មនុស្ស​ក៏​គោរព​រាប់​អាន​ដែរ។


ស្ត្រី​នោះ​ក៏​បង្កើត​បាន​កូន​ប្រុស​មួយ ដាក់​ឈ្មោះ​ថា សាំសុន កូន​នោះ​ក៏​មាន​វ័យ​ធំ​ឡើង ហើយ​ព្រះ‌យេហូវ៉ា​ប្រទាន​ពរ​គាត់។


ក្រោយ​មក ព្រះ‌យេហូវ៉ា​ក៏​ប្រោស‌ប្រទាន​ឲ្យ​នាង​ហា‌ណា​មាន​ទម្ងន់ បង្កើត​បាន​កូន​ប្រុស​បី កូន​ស្រី​ពីរ​ទៀត ហើយ​កុមារ​សាំយូ‌អែល​នោះ ក៏​មាន​វ័យ​ធំ​ឡើង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។


សាំយូ‌អែល​កាន់​តែ​ធំ​ឡើង ព្រះ‌យេហូវ៉ា​ក៏​គង់​ជា‌មួយ ហើយ​មិន​ឲ្យ​ពាក្យ​ទំនាយ​ណា​មួយ​របស់​លោក​ជ្រុះ​ធ្លាក់​បាត់​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម