Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 51:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ទូល‌បង្គំ​បានប្រព្រឹត្ត​អំពើ​បាបទាស់​នឹងព្រះ‌អង្គ គឺទាស់​នឹងព្រះ‌អង្គ​តែ​មួយ​គត់ ហើយ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌អង្គ ដើម្បី​ឲ្យ​ដឹង​ថា ព្រះ‌អង្គ​សុចរិត ពេល​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល ហើយ​ព្រះ‌អង្គ​ឥត​សៅ‌ហ្មង ពេល​ព្រះ‌អង្គ​ជំនុំ​ជម្រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ចំពោះ​ព្រះអង្គ គឺ​ចំពោះ​ព្រះអង្គ​តែមួយអង្គគត់ប៉ុណ្ណោះ ដែល​ទូលបង្គំ​បាន​ប្រព្រឹត្តបាប ទូលបង្គំ​បាន​ប្រព្រឹត្ត​ការ​អាក្រក់​ក្នុង​ព្រះនេត្រ​របស់ព្រះអង្គ ដូច្នេះ​ព្រះអង្គ​ត្រូវបាន​រាប់ជាសុចរិតយុត្តិធម៌ នៅពេល​ព្រះអង្គ​មានបន្ទូល ព្រះអង្គ​ត្រូវបាន​រាប់ជាបរិសុទ្ធ នៅពេល​ព្រះអង្គ​ជំនុំជម្រះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ ព្រះអង្គ គឺ​ទាស់​នឹង​ព្រះអង្គ​តែ​មួយ​គត់ ដ្បិត​ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​មួយ ដែល​ព្រះអង្គ​ចាត់​ទុក​ថា​ជា​អំពើ​អាក្រក់។ ទោះ​បី​ព្រះអង្គ​កាត់​ទោស​ទូលបង្គំ​យ៉ាង​ណា​ក្ដី ក៏​ព្រះអង្គ​នៅ​តែ​សុចរិត ហើយ​ទោះ​បី​ព្រះអង្គ​ធ្វើ​ទោស​ទូលបង្គំ​យ៉ាង​ណា​ក្ដី ក៏​ព្រះអង្គ​នៅ​តែ​ឥត​កំហុស​ដដែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ទូលបង្គំ​បាន​ធ្វើ​បាប​នឹង​ទ្រង់​ហើយ គឺ​នឹង​ទ្រង់​តែ​១​ព្រះ‌អង្គ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​ដែល​អាក្រក់​នៅ​ព្រះ‌នេត្រ​ទ្រង់​ផង ទូលបង្គំ​ទទួល​ស្គាល់​អំពើ​ទាំង​នោះ ដើម្បី​ឲ្យ​ទ្រង់​បាន​រាប់​ជា​សុចរិត ក្នុង​កាល​ដែល​ទ្រង់​មាន​បន្ទូល ហើយ​ឲ្យ​បាន​ឥត​សៅ‌ហ្មង ក្នុង​កាល​ដែល​ទ្រង់​ជំនុំ‌ជំរះ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​បំណង​ទ្រង់ គឺ​ទាស់​នឹង​ទ្រង់​តែ​មួយ​គត់ ដ្បិត​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​មួយ ដែល​ទ្រង់​ចាត់​ទុក​ថា​ជា​អំពើ​អាក្រក់។ ទោះ​បី​ទ្រង់​កាត់​ទោស​ខ្ញុំ​យ៉ាង​ណា​ក្តី ក៏​ទ្រង់​នៅ​តែ​សុចរិត ហើយ​ទោះ​បី​ទ្រង់​ធ្វើ​ទោស​ខ្ញុំ​យ៉ាង​ណា​ក្តី ក៏​ទ្រង់​នៅ​តែ​ឥត​កំហុស​ដដែល។​

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 51:4
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូលមក​ស្ដេច​ថា៖ «មែន យើង​ដឹង​ហើយ​ថា អ្នក​ធ្វើ​ការ​នេះ​ដោយ​ចិត្ត​ស្អាត​ស្អំ ហើយ​យើង​ក៏​បាន​ឃាត់​មិន​ឲ្យ​អ្នកប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​យើង​ដែរ។ ហេតុ​នេះហើយ​បាន​ជា​យើង​មិន​ឲ្យ​អ្នក​ប៉ះ​ពាល់​នាង។


ប៉ុន្ដែ អ៊ើរ កូន​ច្បង​របស់លោក​យូដា ជា​មនុស្ស​អាក្រក់​នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌យេហូវ៉ាក៏​ប្រហារ​គាត់​ទៅ។


គ្មាន​អ្នក​ណា​ធំ​ជាង​ខ្ញុំ​ទេ​ក្នុង​ផ្ទះ​នេះ ហើយ​លោក​ក៏​មិន​បាន​ហួង​ហែង​របស់​ណា​នឹង​ខ្ញុំ​ដែរ លើក​លែង​តែ​លោក​ស្រី​ប៉ុណ្ណោះ ព្រោះ​លោក​ស្រី​ជា​ប្រពន្ធ​របស់​លោក។ ដូច្នេះ តើ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​យ៉ាង​ធំ​នេះ ដោយ​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ​ម្ដេច​បាន?»


អ្នក​ណា​ដែល​កម្ចាយ​ឈាម​របស់​មនុស្ស អ្នក​នោះ​នឹង​ត្រូវ​គេ​កម្ចាយ​ឈាម​វិញ ដ្បិត​ព្រះ‌ទ្រង់​បាន​បង្កើត​មនុស្ស​មក ឲ្យ​ដូច​រូប​អង្គ​ទ្រង់។


គេ​ធ្វើ​ឲ្យ​កូន​ប្រុស​កូន​ស្រី​គេ​ឆ្លង​កាត់​ភ្លើង ហើយ​ប្រើ​របៀន​ផ្សេងៗ និង​ការ​មន្ត​អាគម ព្រម​ទាំង​លក់​ខ្លួន​គេ​ទៅ​ឲ្យ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ការ​ដែល​នាំ​ឲ្យ​ទ្រង់​មាន​សេចក្ដី​ក្រោធ។


ទ្រង់​ធ្វើ​ឲ្យ​បុត្រា​ទ្រង់​ឆ្លង​កាត់​ភ្លើង ក៏​កាន់​នក្ខត្ត‌ឫក្ស ហើយ​អង្គុយ​ធម៌ ព្រម​ទាំង​ប្រកប​នឹង​គ្រូ​ខាប ហើយ​គ្រូ​គាថា​ផង ទ្រង់​ប្រព្រឹត្ត​អំពើ​អាក្រក់​យ៉ាង​ច្រើន នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​អំពើ​ដែល​នាំ​ឲ្យ​ព្រះ​មាន​សេចក្ដី​ក្រោធ។


ព្រះ‌អង្គ​កោះ​ហៅ​ផ្ទៃ​មេឃ​នៅ​ខាង​លើ និង​ផែនដី ដើម្បី​ជំនុំ‌ជម្រះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ថា


ផ្ទៃ​មេឃ​ប្រកាស​ពី​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​ផ្ទាល់​ជា​ចៅ‌ក្រម។ –បង្អង់


គឺយើង​នេះ​ហើយ​ជា​អ្នក​ដែល​លុប​អំពើ​រំលង​របស់​អ្នក​ចេញ ដោយ​យល់​ដល់​ខ្លួន​យើង ហើយ​យើង​មិន​នឹក​ចាំ​អំពើ​បាប​របស់​អ្នក​ទៀត​ឡើយ។


នេះ​ហើយ​ជា​តង្វាយ​ដែល​ថ្វាយ ដោយ​ព្រោះ​ការ​ប្រព្រឹត្ត​រំលង ដ្បិត​ពិត​ជា​អ្នក​នោះ​មាន​ទោស នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​មែន​ហើយ»។


កូន​ពៅ​និយាយទៅឪពុក​ថា "លោក​ឪពុក កូន​បាន​ប្រព្រឹត្តអំពើ​បាប​ចំពោះ​ព្រះ និង​ចំពោះ​លោក​ឪពុក កូន​មិន​សម​ឲ្យ​គេ​ហៅ​ជា​កូន​របស់​លោក​ឪពុក​ទៀត​ទេ"។


(កាល​ប្រជា‌ជន​ទាំង​អស់ រួម​ទាំង​ពួក​អ្នក​ទារ​ពន្ធ​បាន​ឮ​សេចក្ដី​នេះ គេ​ក៏​ប្រកាស​ថា ព្រះ‌ទ្រង់​សុចរិត ដោយ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក។


ព្រោះ​ព្រះ‌អង្គ​បាន​កំណត់​ថ្ងៃមួយ​ទុក ដែល​នឹង​ជំនុំ‌ជម្រះ​មនុស្ស​លោក​ដោយ​សុចរិត ដោយ​សារ​មនុស្ស​ម្នាក់ ដែល​ព្រះ‌អង្គ​បាន​តែង‌តាំង ហើយ​ដើម្បី​ជា​ភស្ដុតាង​អំពី​ការ​នេះ​ដល់​មនុស្ស​ទាំង​អស់ ព្រះ‌អង្គ​ប្រោស​មនុស្ស​នោះឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ»។


ប៉ុន្ដែ ដោយ​អ្នក​មាន​ចិត្ត​រឹង​រូស ហើយ​មិន​ព្រម​ប្រែ​ចិត្ត នោះ​អ្នក​កំពុង​តែ​ប្រមូល​សេចក្តី‌ក្រោធ ទុក​សម្រាប់​ខ្លួន​នៅ​ថ្ងៃ​នៃ​សេចក្តី‌ក្រោធ​វិញ ជា​ថ្ងៃ​ដែល​ព្រះ​នឹង​សម្ដែង​ការ​ជំនុំ‌ជម្រះ​ដ៏​សុចរិត។


មិន​មែន​ដូច្នោះ​ទេ! ទោះ​បី​គ្រប់​គ្នា​ជា​មនុស្ស​ភូត​ភរ​ក្ដី ក៏​ព្រះ​នៅ​តែ​ពិត​ត្រង់​ដែរ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​រាប់​ជា​សុចរិត ពេល​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល ហើយ​មាន​ជ័យជម្នះ ពេល​គេ​ជំនុំ​ជម្រះ​ព្រះ‌អង្គ» ។


ព្រោះ​ព្រះ​អង្គ​ដែល​មាន​ព្រះ‌បន្ទូល​ថា «កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់» ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៀត​ថា «កុំ​សម្លាប់​មនុស្ស»ដែរ។ ប្រសិន​បើ​អ្នក​មិន​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ទេ តែ​បាន​សម្លាប់​មនុស្ស​វិញ នោះ​ឈ្មោះ​ថា អ្នក​បាន​ប្រព្រឹត្ត​រំលង​ក្រឹត្យ‌វិន័យ​ហើយ។


ប៉ុន្ដែ ប្រសិន​បើ​អ្នក​រាល់​គ្នា​រើស​មុខ នោះ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​បាប​ហើយ ហើយ​ក្រឹត្យ‌វិន័យ​ក៏​កាត់​ទោស​អ្នក​រាល់​គ្នា ទុក​ដូច​ជា​អ្នក​ប្រព្រឹត្ត​អំពើ​រំលង​ដែរ។


ខ្ញុំ​ឮ​ទេវតា​ដែល​គ្រប់​គ្រង​ទឹក​ពោល​ថា៖ «ឱ​ព្រះ​ដ៏​បរិសុទ្ធ ដែល​គង់​នៅ​សព្វ​ថ្ងៃ ហើយ​ក៏​គង់​នៅ​តាំង​ពី​ដើម​រៀង​មក​អើយ ព្រះ‌អង្គ​ជំនុំ‌ជម្រះ​ដូច្នេះ ពិត​ជា​សុចរិត​មែន។


បន្ទាប់​មក ខ្ញុំ​បាន​ឃើញ​ស្ថានសួគ៌​បើក​ចំហ ហើយ​មើល៍ មាន​សេះ​ស​មួយ! ព្រះ‌អង្គ​ដែល​គង់​លើ​សេះ​នោះ មាន​ព្រះ‌នាម​ថា «ព្រះ​ដ៏​ស្មោះ​ត្រង់ ហើយ​ពិត​ប្រាកដ» ព្រះ‌អង្គ​ជំនុំ‌ជម្រះ និង​ច្បាំង​ដោយ​សុចរិត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម