មានគេជម្រាបលោកយ៉ាកុបថា៖ «លោកយ៉ូសែបកូនរបស់លោកមកដល់ហើយ»។ នោះលោក ក៏ខំប្រឹងក្រោកអង្គុយនៅលើគ្រែ។
១ របាក្សត្រ 28:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចព្រះបាទដាវីឌក្រោកឈរឡើង មានរាជឱង្ការថា៖ «ឱបងប្អូន ជាប្រជារាស្ត្ររបស់យើងអើយ ចូរស្តាប់ចុះ ឯយើងបានមានបំណង ចង់ស្អាងព្រះវិហារ សម្រាប់ឲ្យហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាបានសម្រាកនៅ ហើយទុកជាទីកំណល់កល់ព្រះបាទរបស់ព្រះនៃយើងរាល់គ្នា យើងក៏បានត្រៀមទុកសម្រាប់ការស្អាងនោះដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌក្រោកឈរឡើង រួចមានរាជឱង្ការទៅកាន់ពួកគេថា៖ «បងប្អូន និងប្រជារាស្ត្ររបស់ខ្ញុំអើយ ចូរស្ដាប់! ខ្ញុំមានបំណងសង់ព្រះដំណាក់សម្រាប់តម្កល់ហិបសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ហើយជាកំណល់ព្រះបាទារបស់ព្រះនៃយើង។ ខ្ញុំបានត្រៀមសម្ភារៈសង់ព្រះដំណាក់នេះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចស្តេចដាវីឌទ្រង់ក្រោកឈរឡើងមានព្រះបន្ទូលថា ឱបងប្អូន ជារាស្ត្ររបស់យើងអើយ ចូរស្តាប់ចុះ ឯយើងបានមានបំណង ចង់ស្អាងព្រះវិហារ សំរាប់ឲ្យហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាបានសំរាកនៅ ហើយទុកជាទីកំណល់កល់ព្រះបាទរបស់ព្រះនៃយើងរាល់គ្នា យើងក៏បានត្រៀមទុកសំរាប់ការស្អាងនោះដែរ អាល់គីតាប ស្តេចទតក្រោកឈរឡើង រួចមានប្រសាសន៍ទៅកាន់ពួកគេថា៖ «បងប្អូន និងប្រជារាស្ត្ររបស់ខ្ញុំអើយចូរស្តាប់! ខ្ញុំមានបំណងសង់ដំណាក់សម្រាប់តម្កល់ហិបសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា ហើយជាកំណល់ជើងរបស់ម្ចាស់នៃយើង។ ខ្ញុំបានត្រៀមសម្ភារៈសង់ដំណាក់នេះ |
មានគេជម្រាបលោកយ៉ាកុបថា៖ «លោកយ៉ូសែបកូនរបស់លោកមកដល់ហើយ»។ នោះលោក ក៏ខំប្រឹងក្រោកអង្គុយនៅលើគ្រែ។
មួយទៀត ពួកលោកជាជំនិតស្តេច បានមកចម្រើនពរដល់ព្រះបាទដាវីឌ ជាអម្ចាស់នៃយើងរាល់គ្នា ដោយពាក្យថា "សូមឲ្យព្រះនៃទ្រង់តម្កើងព្រះនាមសាឡូម៉ូន ឲ្យវិសេសជាងព្រះនាមទ្រង់ ហើយតាំងរាជ្យសាឡូម៉ូន ឲ្យធំលើសជាងរាជ្យរបស់ទ្រង់ទៅទៀត"។ ឯព្រះរាជាក៏ឱនកាយនៅលើព្រះបន្ទំ
«ព្រះករុណាជ្រាបហើយថា ព្រះបាទដាវីឌ បិតារបស់ទូលបង្គំ ចង់សាងសង់ព្រះវិហារ ថ្វាយព្រះនាមព្រះយេហូវ៉ា ជាព្រះរបស់ទ្រង់មិនបាន ដោយព្រោះចេះតែមានចម្បាំងនៅគ្រប់ទិសជុំវិញ ដរាបដល់ព្រះយេហូវ៉ាបានបង្ក្រាបគេនៅក្រោមបាទារបស់ទ្រង់ ។
«ចូរទៅប្រាប់ដល់ដាវីឌ ជាអ្នកបម្រើរបស់យើងថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ ឯងមិនត្រូវស្អាងព្រះវិហារឲ្យយើងបាននៅនោះឡើយ។
ឥឡូវនេះ ក្នុងទុក្ខលំបាករបស់យើង យើងបានចាត់ចែងទុក ជាមាសមួយសែនហាប និងប្រាក់មួយលានហាប ព្រមទាំងលង្ហិន ដែកដែលថ្លឹងមិនបានផង ដ្បិតច្រើនហួសកំណត់ណាស់ ក៏បានចាត់ចែងឈើ និងថ្មដែរ ហើយឯងនឹងចង់បន្ថែមទៀតក៏បាន។
បន្ទាប់មក ព្រះបាទដាវីឌហៅសាឡូម៉ូន ជាបុត្រា មកផ្តាំឲ្យស្អាងព្រះវិហារថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល។
ព្រះបាទដាវីឌមានរាជឱង្ការទៅសាឡូម៉ូនថា៖ «កូនអើយ ក្នុងចិត្តយើងមានគំនិតចង់ស្អាងព្រះវិហារថ្វាយដល់ព្រះនាមព្រះយេហូវ៉ាជាព្រះនៃយើងហើយ
អ្នកទាំងនេះ ដែលព្រះបាទដាវីឌបានតាំងឲ្យមានអ្នកទទួលបន្ទុកផ្នែកខាងចម្រៀងក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា បន្ទាប់ពីហិបនៃព្រះបានសម្រាកនៅទីនោះ។
ព្រះបាទដាវីឌជាបិតារបស់យើង ទ្រង់បានប្រាថ្នាក្នុងព្រះហឫទ័យ ចង់ស្អាងព្រះវិហារសម្រាប់ព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលដែរ។
ព្រះយេហូវ៉ាមានព្រះបន្ទូល មកកាន់ព្រះអម្ចាស់របស់ទូលបង្គំថា «ចូរអង្គុយនៅខាងស្តាំយើង រហូតដល់យើងដាក់ខ្មាំងសត្រូវរបស់អ្នក ឲ្យធ្វើជាកំណល់កល់ជើងអ្នក»។
«នេះជាទីសម្រាករបស់យើងរហូតតទៅ យើងនឹងអាស្រ័យនៅទីនេះ ដ្បិតយើងមានចិត្តចង់បានក្រុងនេះ។
ពីដំណើរដែលលោកបានស្បថ ចំពោះព្រះយេហូវ៉ា គឺបានស្បថចំពោះព្រះដ៏ខ្លាំងពូកែ របស់លោកយ៉ាកុបថា៖
៙ ទូលបង្គំនឹងប្រកាសអំពីព្រះនាមព្រះអង្គ ដល់ពួកបងប្អូន ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ នៅកណ្ដាលក្រុមជំនុំ ។
ចូរលើកតម្កើងព្រះយេហូវ៉ាជាព្រះនៃយើង ហើយថ្វាយបង្គំនៅទៀបព្រះបាទរបស់ព្រះអង្គ ដ្បិតព្រះអង្គបរិសុទ្ធ!
សេចក្ដីលម្អនៃព្រៃល្បាណូននឹងមកឯអ្នក គឺជាឈើកកោះ ឈើស្រល់ និងឈើស្រឡៅផង ដើម្បីតុបតែងកន្លែងនៃទីបរិសុទ្ធរបស់យើង ហើយយើងនឹងធ្វើឲ្យកន្លែង ដែលយើងនៅបានរុងរឿងឧត្តម។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ផ្ទៃមេឃជាបល្ល័ង្ករបស់យើង ហើយផែនដីជាកំណល់កល់ជើងយើង តើអ្នករាល់គ្នានឹងសង់វិហារបែបណាឲ្យយើង? តើមានកន្លែងណាជាទីសម្រាកសម្រាប់យើង?
ម្ដេចបានជាព្រះអម្ចាស់គ្របបាំងកូនស្រី នៃក្រុងស៊ីយ៉ូនដោយពពក ក្នុងកាលដែលព្រះអង្គខ្ញាល់! ព្រះអង្គបានទម្លាក់លម្អរបស់អ៊ីស្រាអែល ចុះពីស្ថានសួគ៌មកដល់ដី ព្រះអង្គមិននឹកចាំពីកំណល់កល់ព្រះបាទរបស់ព្រះអង្គ នៅថ្ងៃដែលព្រះអង្គខ្ញាល់នោះទេ។
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ នេះជាទីកន្លែងនៃបល្ល័ង្កយើង ហើយជាទីសម្រាប់បាតជើងយើង គឺជាកន្លែងដែលយើងនឹងនៅកណ្ដាលពួកកូនចៅអ៊ីស្រាអែលជារៀងរហូតតទៅ ហើយពួកវង្សអ៊ីស្រាអែលនឹងមិនដែលបង្អាប់ឈ្មោះបរិសុទ្ធរបស់យើងទៀត ទោះទាំងខ្លួនគេ និងពួកស្តេចគេផង ដោយការកំផិតរបស់គេ ឬដោយសាកសពនៃស្តេចគេដែលបានតម្កល់ទុក
អ្នកដែលបានទទួលប្រាំពាន់ ក៏យកប្រាក់ចេញទៅរកស៊ីភ្លាម ហើយចំណេញបានប្រាំពាន់ទៀត។
"ស្ថានសួគ៌ជាបល្ល័ង្ករបស់យើង ហើយផែនដីជាកំណល់កល់ជើងយើង។ ព្រះអម្ចាស់មានព្រះបន្ទូលថា តើអ្នករាល់គ្នានឹងសង់ដំណាក់ណាឲ្យយើង ឬតើកន្លែងសម្រាករបស់យើងជាអ្វី?
នោះអ្នកអាចតាំងឲ្យមានស្តេចគ្រប់គ្រងលើអ្នកបាន តាមដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកនឹងជ្រើសរើស។ ត្រូវតាំងម្នាក់ពីចំណោមពួកបងប្អូនរបស់អ្នក ឲ្យធ្វើជាស្តេចលើអ្នកចុះ គឺមិនត្រូវតាំងអ្នកប្រទេសក្រៅ ដែលមិនមែនជាបងប្អូនរបស់អ្នក ឲ្យគ្រប់គ្រងលើអ្នកឡើយ។
ហើយកុំឲ្យកើតមានចិត្តធំលើពួកបងប្អូនរបស់ខ្លួន ឬងាកបែរចេញពីបទបញ្ជា ទៅខាងស្តាំ ឬខាងឆ្វេងឡើយ ដើម្បីឲ្យរាជ្យរបស់ស្ដេច និងកូនចៅរបស់ស្ដេច បានស្ថិតស្ថេរយូរអង្វែងនៅក្នុងនគររបស់ខ្លួន នៅក្នុងសាសន៍អ៊ីស្រាអែលតទៅ»។