Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 1:47 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

47 មួយ​ទៀត ពួក​លោក​ជា​ជំនិត​ស្តេច បាន​មក​ចម្រើន​ពរ​ដល់​ព្រះបាទ​ដាវីឌ ជា​អម្ចាស់​នៃ​យើង​រាល់​គ្នា ដោយ​ពាក្យ​ថា "សូម​ឲ្យ​ព្រះ​នៃ​ទ្រង់​តម្កើង​ព្រះ‌នាម​សាឡូម៉ូន ឲ្យ​វិសេស​ជាង​ព្រះ‌នាម​ទ្រង់ ហើយ​តាំង​រាជ្យ​សាឡូម៉ូន ឲ្យ​ធំ​លើស​ជាង​រាជ្យ​របស់​ទ្រង់​ទៅ​ទៀត"។ ឯ​ព្រះរាជា​ក៏​ឱន​កាយ​នៅ​លើ​ព្រះ​បន្ទំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

47 ហើយ​ពួក​នាម៉ឺន​មន្ត្រី​នាំ​គ្នា​មក​ថ្វាយ​ពរ​ព្រះ‌បាទ​ដាវីឌ ជា​អម្ចាស់​នៃ​យើង ដោយ​ទូល​ថា“សូម​ព្រះ​របស់​ព្រះ‌ករុណា​ប្រទាន​ឲ្យ​ព្រះ‌បាទ​សាឡូម៉ូន​មាន​ព្រះ‌នាម​ល្បី‌ល្បាញ ជាង​ព្រះ‌នាម​របស់​ព្រះ‌ករុណា​ទៅ​ទៀត។ សូម​ឲ្យ​រាជ្យ​របស់​ព្រះ‌បាទ​សាឡូម៉ូន​បាន​រុង​រឿង​ជាង​រាជ្យ​របស់​ព្រះ‌ករុណា!”។ ពេល​នោះ ព្រះ‌រាជា​ក៏​ក្រាប​ថ្វាយ‌បង្គំ នៅ​ក្នុង​ក្រឡា‌បន្ទំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

47 មួយ​ទៀត ពួក​លោក ជា​ជំនិត​ស្តេច បាន​មក​ចំរើន​ពរ​ដល់​ស្តេច​ដាវីឌ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ដោយ​ពាក្យ​ថា សូម​ឲ្យ​ព្រះ​នៃ​ទ្រង់​ដំកើង​ព្រះ‌នាម​សាឡូម៉ូន ឲ្យ​វិសេស​ជាង​ព្រះ‌នាមនៃ​ទ្រង់ ហើយ​តាំង​រាជ្យ​សាឡូម៉ូន ឲ្យ​ធំ​លើស​ជាង​រាជ្យ​របស់​ទ្រង់​ទៅ​ទៀត ឯ​ស្តេច ទ្រង់​ក៏​ឱន​កាយ​នៅ​លើ​ព្រះ​បន្ទំ

សូមមើលជំពូក ចម្លង

អាល់គីតាប

47 ហើយ​ពួក​នាម៉ឺន​មន្ត្រី​នាំ​គ្នា​មក​ជូន​ពរ​ស្តេច​ទត ដោយ​ជម្រាប​ថា“សូម​អុលឡោះ​ជា​ម្ចាស់​របស់​ស្តេច​ប្រទាន​ឲ្យ​សម្តេច​ស៊ូ‌ឡៃម៉ាន មាន​ឈ្មោះ​ល្បី‌ល្បាញ ជាង​ឈ្មោះ​របស់​ស្តេច​ទៅ​ទៀត។ សូម​ឲ្យ​រាជ្យ​របស់​សម្តេច​ស៊ូ‌ឡៃម៉ាន​បាន​រុង​រឿង ជាង​រាជ្យ​របស់​ស្តេច!”។ ពេល​នោះ​ស្តេច​ក៏​ក្រាប​គោរព​នៅ​ក្នុង​បន្ទប់​គេង

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 1:47
9 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ាកុប​មាន​ប្រសាសន៍​ថា៖ «ចូរ​ស្បថ​នឹង​ពុក​មក» លោក​យ៉ូសែប​ក៏​ស្បថ​ជូន។ បន្ទាប់​មក លោក​អ៊ីស្រា‌អែល​ក៏​ក្រាប​នៅ​លើ​ក្បាល​គ្រែ​របស់​លោក។


ព្រះបាទ​ដាវីឌ​បាន​សួរ​ពួក​គីបៀន​ថា៖ «តើ​ចង់​ឲ្យ​យើង​សង​អ្នក​រាល់​គ្នា​យ៉ាង​ណា​ខ្លះ? តើ​យើង​ត្រូវ​ធ្វើ​អ្វី​ឲ្យ​ធួន​នឹង​ការ​នោះ ដើម្បី​អ្នក​រាល់​គ្នា​បាន​ឲ្យ​ពរ​ដល់​ប្រជា‌រាស្រ្ត​របស់​ព្រះ‌យេហូវ៉ា?»


នោះ​ក៏​ចាត់​យ៉ូរ៉ាម​ជា​បុត្រា ឲ្យ​ទៅ​ជួប​ព្រះបាទ​ដាវីឌ ដើម្បី​ទូល​សួរ​ពី​សុខ​ទុក្ខ និង​ឲ្យ​ពរ ដោយ​ព្រោះ​ទ្រង់​បាន​ច្បាំង​ឈ្នះ​ហាដា‌រេស៊ើរ ដ្បិត​ហាដា‌រេស៊ើរ​ចេះ​តែ​ច្បាំង​នឹង​ថូអ៊ី​ជា‌និច្ច យ៉ូរ៉ាម​ក៏​នាំ​យក​ប្រដាប់​មាស ប្រាក់ និង​លង្ហិន​មក​ថ្វាយ​ដែរ


សូម​ឲ្យ​ព្រះ‌យេហូវ៉ា​សណ្ឋិត​នៅ​ជា‌មួយ​សាឡូម៉ូន ដូច​ជា​បាន​សណ្ឋិត​នៅ​ជា‌មួយ​ព្រះ‌ករុណា​ជា​ម្ចាស់​នៃ​ទូល‌បង្គំ ហើយ​ប្រោស​ឲ្យ​រាជ្យ​ទ្រង់​បាន​វិសេស​ជាង​រាជ្យ​របស់​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូល‌បង្គំ​ទៅ​ទៀត​ផង»។


ដើម្បី​ឲ្យ​គេ​បាន​ថ្វាយ​យញ្ញ‌បូជា ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌ ហើយ​អធិស្ឋាន​ឲ្យ​ស្តេច និង​បុត្រា​របស់​ស្តេច​មាន​ព្រះ‌ជន្ម​យឺន​យូរ។


ចូរ​នាំ​ទាំង​ហ្វូង​ចៀម និង​ហ្វូង​គោ ដូច​ដែល​អ្នក​បាន​និយាយ ហើយ​ចេញ​ទៅ រួច​ឲ្យ​ពរ​យើង​ផង!»។


គេ​ពោល​ថា «សូម​ស្តេច​ដែល​យាង​មក ក្នុង​នាម​ព្រះ‌អម្ចាស់ ទ្រង់​ប្រកប​ដោយ​ព្រះ‌ពរ សូម​សេចក្ដី​សុខ​សាន្ត​នៅ​ស្ថាន‌សួគ៌ និង​សិរី​ល្អ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត!» ។


ដោយ​សារ​ជំនឿ កាល​លោក​យ៉ាកុប​ហៀប​នឹង​ស្លាប់ លោក​បាន​ឲ្យ​ពរ​ដល់​កូន​ទាំង​ពីរ​របស់​លោក​យ៉ូសែប ហើយ​លោក​ថ្វាយ​បង្គំ​ព្រះ ដោយ​បន្ទន់​ខ្លួន​លើ​ឈើ​ច្រត់ ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម