១ របាក្សត្រ 28:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 រួចស្តេចដាវីឌទ្រង់ក្រោកឈរឡើងមានព្រះបន្ទូលថា ឱបងប្អូន ជារាស្ត្ររបស់យើងអើយ ចូរស្តាប់ចុះ ឯយើងបានមានបំណង ចង់ស្អាងព្រះវិហារ សំរាប់ឲ្យហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាបានសំរាកនៅ ហើយទុកជាទីកំណល់កល់ព្រះបាទរបស់ព្រះនៃយើងរាល់គ្នា យើងក៏បានត្រៀមទុកសំរាប់ការស្អាងនោះដែរ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 រួចព្រះបាទដាវីឌក្រោកឈរឡើង មានរាជឱង្ការថា៖ «ឱបងប្អូន ជាប្រជារាស្ត្ររបស់យើងអើយ ចូរស្តាប់ចុះ ឯយើងបានមានបំណង ចង់ស្អាងព្រះវិហារ សម្រាប់ឲ្យហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាបានសម្រាកនៅ ហើយទុកជាទីកំណល់កល់ព្រះបាទរបស់ព្រះនៃយើងរាល់គ្នា យើងក៏បានត្រៀមទុកសម្រាប់ការស្អាងនោះដែរ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ព្រះបាទដាវីឌក្រោកឈរឡើង រួចមានរាជឱង្ការទៅកាន់ពួកគេថា៖ «បងប្អូន និងប្រជារាស្ត្ររបស់ខ្ញុំអើយ ចូរស្ដាប់! ខ្ញុំមានបំណងសង់ព្រះដំណាក់សម្រាប់តម្កល់ហិបសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ហើយជាកំណល់ព្រះបាទារបស់ព្រះនៃយើង។ ខ្ញុំបានត្រៀមសម្ភារៈសង់ព្រះដំណាក់នេះ សូមមើលជំពូកអាល់គីតាប2 ស្តេចទតក្រោកឈរឡើង រួចមានប្រសាសន៍ទៅកាន់ពួកគេថា៖ «បងប្អូន និងប្រជារាស្ត្ររបស់ខ្ញុំអើយចូរស្តាប់! ខ្ញុំមានបំណងសង់ដំណាក់សម្រាប់តម្កល់ហិបសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា ហើយជាកំណល់ជើងរបស់ម្ចាស់នៃយើង។ ខ្ញុំបានត្រៀមសម្ភារៈសង់ដំណាក់នេះ សូមមើលជំពូក |
នោះទ្រង់មានបន្ទូលមកខ្ញុំថា កូនមនុស្សអើយ នេះជាទីកន្លែងនៃបល្ល័ង្កអញ ហើយជាទីសំរាប់បាតជើងអញ គឺជាកន្លែងដែលអញនឹងនៅកណ្តាលពួកកូនចៅអ៊ីស្រាអែលជាដរាបតទៅ ហើយពួកវង្សអ៊ីស្រាអែល នឹងមិនដែលបង្អាប់ឈ្មោះបរិសុទ្ធរបស់អញទៀត ទោះទាំងខ្លួនគេ នឹងពួកស្តេចគេផង ដោយការកំផិតរបស់គេ ឬដោយសាកសពនៃស្តេចគេដែលបានដំកល់ទុក