Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 22:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 បន្ទាប់​មក ព្រះបាទ​ដាវីឌ​ហៅ​សាឡូម៉ូន ជា​បុត្រា មក​ផ្តាំ​ឲ្យ​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ព្រះ‌បាទ​ដាវីឌ​ត្រាស់​ហៅ​សម្ដេច​សាឡូម៉ូន ជា​បុត្រ​មក​ផ្ដែ‌ផ្ដាំ​ឲ្យ​សង់​ព្រះ‌ដំណាក់​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 រួច​មកទ្រង់​ហៅ​សាឡូម៉ូន ជា​ព្រះ‌រាជ‌បុត្រា មក​ផ្តាំ​ឲ្យ​ស្អាង​ព្រះ‌វិហារ ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ស្តេច​ទត​ហៅ​ស៊ូឡៃ‌ម៉ាន ជា​កូន​មក​ផ្តែ‌ផ្តាំ​ឲ្យ​សង់​ដំណាក់​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 22:6
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ផារ៉ោន​ក៏​បញ្ជា​ពួក​រាជ​បម្រើ ឲ្យ​គេបញ្ជូន​លោក​ចេញ​ទៅ​ជា‌មួយ​ប្រពន្ធ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​លោក​មាន​ទៅ​ជា‌មួយ​ផង។


ពេល​ស្តេច​បាន​គង់​នៅ​ក្នុង​ដំណាក់ ហើយ​ព្រះ‌យេហូវ៉ា​បាន​ប្រោស‌ប្រទាន​ឲ្យ​ទ្រង់​មាន​សេចក្ដី​សម្រាក រួច​ពី​ពួក​ខ្មាំង​សត្រូវ​នៅ​គ្រប់​ទិស


នៅ​ពេល​ដែល​ព្រះបាទ​ដាវីឌ​ជិត​សុគត ទ្រង់​ផ្តាំ​សាឡូម៉ូន​ជា​បុត្រា​ថា៖


ពេល​ព្រះបាទ​ដាវីឌ​បាន​គង់​នៅ​ក្នុង​ដំណាក់ ទ្រង់​មាន​រាជ‌ឱង្ការ​ទៅ​ហោរា​ណាថាន់​ថា៖ «មើល៍! ខ្ញុំ​នៅ​ក្នុង​ដំណាក់​ធ្វើ​ពី​ឈើ​តា‌ត្រៅ តែ​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា មាន​តែ​សំពត់​បាំង​ប៉ុណ្ណោះ»។


រួច​ព្រះបាទ​ដាវីឌ​ក្រោក​ឈរ​ឡើង មាន​រាជ‌ឱង្ការ​ថា៖ «ឱ​បង‌ប្អូន ជា​ប្រជា‌រាស្ត្រ​របស់​យើង​អើយ ចូរ​ស្តាប់​ចុះ ឯ​យើង​បាន​មាន​បំណង ចង់​ស្អាង​ព្រះ‌វិហារ សម្រាប់​ឲ្យ​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា​បាន​សម្រាក​នៅ ហើយ​ទុក​ជា​ទី​កំណល់​កល់​ព្រះ​បាទ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា យើង​ក៏​បាន​ត្រៀម​ទុក​សម្រាប់​ការ​ស្អាង​នោះ​ដែរ


គាត់​ដាក់​ដៃ​លើ​យ៉ូស្វេ ហើយ​ប្រគល់​មុខ​ងារ​ដល់​គាត់ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​តាមរយៈ​លោក​ម៉ូសេ។


រហូត​ដល់​ថ្ងៃ​ដែល​ព្រះ​បាន​លើក​ព្រះ‌អង្គ​ឡើង​ទៅ គឺ​បន្ទាប់​ពី​ព្រះ‌អង្គ​បាន​ផ្តាំ​តាមរយៈ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដល់​ពួក​សាវក​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «មើល៍ ថ្ងៃ​ដែល​អ្នក​ត្រូវ​ស្លាប់​ជិត​ដល់​ហើយ។ ចូរ​ហៅ​យ៉ូស្វេ​មក ហើយ​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ដើម្បី​ឲ្យ​យើង​បាន​ប្រគល់​បន្ទុក​លើ​លោក»។ ដូច្នេះ លោក​ម៉ូសេ និង​លោក​យ៉ូស្វេ​ក៏ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ។


បន្ទាប់​មក ព្រះ‌យេហូវ៉ា​បង្គាប់​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នុន​ថា៖ «ចូរ​មាន​កម្លាំង ហើយ​ចិត្ត​ក្លាហាន​ចុះ ដ្បិត​អ្នក​ត្រូវ​នាំ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​គេ។ យើង​នឹង​នៅ​ជា‌មួយ​អ្នក»។


ខ្ញុំ​សូម​ដាស់​តឿន​អ្នក​យ៉ាង​ម៉ឺង​ម៉ាត់ នៅ​ចំពោះ​ព្រះ នៅ​ចំពោះ​ព្រះ‌គ្រីស្ទ‌យេស៊ូវ និង​នៅ​ចំពោះ​ពួក​ទេវតា​រើស​តាំង​ថា ត្រូវ​កាន់​តាម​សេចក្ដី​ទាំង​នេះ ដោយ​ឥត​រើស​មុខ​អ្នក​ណា ឬ​ល្អៀង​ទៅ​ខាង​ណា​ឡើយ។


ខ្ញុំ​សូម​ដាស់​តឿន​អ្នក​យ៉ាង​ម៉ឺង​ម៉ាត់ នៅ​ចំពោះ​ព្រះ និងនៅ​ចំពោះ​ព្រះ‌គ្រីស្ទ‌យេស៊ូវ ដែល​ទ្រង់​រៀប​នឹង​ជំនុំ​ជម្រះ ទាំង​មនុស្ស​រស់ និង​មនុស្ស​ស្លាប់ ហើយ​ដោយ​ការ​យាង​មក​របស់​ព្រះ‌អង្គ និង​ព្រះរាជ្យ​របស់​ព្រះ‌អង្គ​ថា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម