ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 15:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះបាទ​ដាវីឌមាន​រាជ‌ឱង្ការ​ទៅ​កាន់​មេ​លើ​ពួក​លេវី ដើម្បី​ឲ្យ​គេ​តម្រូវ​ពួក​ចម្រៀង ជា​បង‌ប្អូន​គេ កាន់​ប្រដាប់​ភ្លេង គឺ​ពិណ ស៊ុង និង​ឈិង លេង​ឲ្យ​ឮ​សូរ​ក្រលួច ហើយ​ឡើង​សំឡេង​ច្រៀង​ដោយ​អំណរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​មេ​ដឹក​នាំ​របស់​ក្រុម​លេវី ឲ្យ​ចាត់​បងប្អូន​របស់​ពួក​គេ​ដែល​ជា​អ្នក​ចម្រៀង ឲ្យ​យក​ឧបករណ៍​ភ្លេង មាន ឃឹម ពិណ និង​ឈិង មក​ប្រគំ​យ៉ាង​ពីរោះ ដើម្បី​សម្តែង​នូវ​អំណរ​សប្បាយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដាវីឌ​ក៏​ប្រាប់ ឲ្យ​មេ​ពួក​លេវី​ដំរូវ ឲ្យ​ពួក​ចំរៀង ជា​បង​ប្អូន​គេ កាន់​ប្រដាប់​ភ្លេង គឺ​ពិណ ស៊ុង នឹង​ឈឹង លេង​ឲ្យ​ឮ​សូរ​ក្រលួច ហើយ​ឡើង​សំឡេង​ច្រៀង​ដោយ​អំណរ

សូមមើលជំពូក

អាល់គីតាប

ស្តេច​ទត​បាន​បញ្ជា ទៅ​កាន់​មេ​ដឹក​នាំ​របស់​ក្រុម​លេវី ឲ្យ​ចាត់​បង​ប្អូន​របស់​ពួក​គេ​ដែល​ជា​អ្នក​ចំរៀង ឲ្យ​យក​ឧបករណ៍​ភ្លេង​មាន ឃឹម ពិណ និង​ឈិង មក​ប្រគំ​យ៉ាង​ពីរោះ ដើម្បី​សំដែង​នូវ​អំណរ​សប្បាយ។

សូមមើលជំពូក



១ របា‌ក្សត្រ 15:16
38 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​ដាវីឌ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា បាន​ប្រគំ​ភ្លេង​នៅ​ចំពោះ​ព្រះ អស់​ពី​កម្លាំង ព្រម​ទាំង​ច្រៀង​ចម្រៀង ដោយ​ស៊ុង ពិណ ក្រាប់ ឈិង និង​ត្រែ។


ស្ដេច​មាន​រាជ​ឱង្ការ​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​ជា​ប្រធាន​លើ​វង្សា‌នុវង្ស​របស់​ឪពុក​នៃ​ពួក​លេវី​ទាំង​ប៉ុន្មាន ដូច្នេះ ចូរ​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ​ចុះ ព្រម​ទាំង​បង‌ប្អូន​អ្នក​រាល់​គ្នា​ផង ដើម្បី​យក​ហិប​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល មក​កន្លែង​ដែល​យើង​បាន​រៀបចំ


ហេម៉ាន និង​យេឌូ‌ថិន មាន​ត្រែ និង​ឈិង សម្រាប់​ពួក​អ្នក​ភ្លេង និង​ប្រដាប់​ឯ​ទៀត​សម្រាប់​ប្រកប​ភ្លេង​ថ្វាយ​ព្រះ ហើយ​ពួក​កូន​ចៅ​យេឌូ‌ថិន នៅ​ត្រង់​មាត់​ទ្វារ។


គឺ​អេសាភ​ជា​មេ ហើយ​បន្ទាប់​មក មាន​សាការី យីអែល សេមី‌រ៉ាម៉ូត យេហ៊ី‌អែល ម៉ាធិ‌ធា អេលាប បេ‌ណា‌យ៉ា អូបិឌ-អេដុម និង​យីអែល សុទ្ធ​តែ​កាន់​ពិណ និង​ស៊ុង ហើយ​អេសាភ​ជា​អ្នក​វាយ​ឈិង​ឲ្យ​ឮ​រងំ


មាន​បួន​ពាន់​នាក់ ជា​អ្នក​ឆ្មាំ​ទ្វារ បួន​ពាន់​នាក់​ទៀត ជា​អ្នក​ច្រៀង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ប្រដាប់​ភ្លេង ដែល​ដាវីឌ​បាន​ធ្វើ​សម្រាប់​ការ​ច្រៀង​សរសើរ។


កូន​របស់​លេវី គឺ​គើសុន កេហាត់ និង​ម្រ៉ារី។


ឯ​ពួក​លេវី ខាង​ពួក​កូន​ចៅ​កេហាត់ និង​ពួក​កូន​ចៅ​កូរេ គេ​ឈរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដោយ​សំឡេង​យ៉ាង​ខ្លាំង​ក្រៃ‌លែង។


ព្រះ‌ហស្ត​នៃ​ព្រះ​ក៏​បណ្ដាល​ឲ្យ​ពួក​យូដា​មាន​ចិត្ត​ព្រម‌ព្រៀង​គ្នា ធ្វើ​តាម​បង្គាប់​នៃ​ស្តេច និង​ពួក​អ្នក​ជា​ប្រធាន តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ឯ​ពួក​លេវី ជា​ពួក​អ្នក​ចម្រៀង​ទាំង​ប៉ុន្មាន គឺ​អេសាភ ហេម៉ាន យេឌូ‌ថិន ពួក​កូន​ចៅ និង​ពួក​បង‌ប្អូន គេ​ស្លៀក‌ពាក់​សំពត់​ទេស‌ឯក​ទាំង​អស់​គ្នា ឈរ​នៅ​ខាង​កើត​អាស‌នា កាន់​ឈិង ពិណ និង​ស៊ុង ហើយ​មាន​ពួក​សង្ឃ​មួយរយ​ម្ភៃ​នាក់ ឈរ​ជា‌មួយ​កំពុង​តែ​ផ្លុំ​ត្រែ​ដែរ)។


នៅ​ខណៈ​នោះ កាល​ពួក​ផ្លុំ​ត្រែ និង​ពួក​ចម្រៀង គេ​ប្រគំ​ភ្លេង​ព្រម​គ្នា​ឮ​សំឡេង​តែ​មួយ ដើម្បី​លើក​សរសើរ ហើយ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា គឺ​កាល​គេ​ឡើង​សំឡេង​ដោយ​ផ្លុំ​ត្រែ វាយ​ឈិង និង​លេង​ប្រដាប់​ភ្លេង​ទាំង​ប៉ុន្មាន ព្រម​ទាំង​លើក​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​ថា៖ «ទ្រង់​ប្រកប​ដោយ​ករុណា‌គុណ សេចក្ដី​សប្បុរស​របស់​ព្រះ‌អង្គ នៅ​អស់​កល្ប​ជា‌និច្ច»។ ពេល​នោះ ស្រាប់​តែ​ព្រះ‌ដំណាក់របស់​ព្រះ‌យេហូវ៉ា មាន​ពេញ​ដោយ​ពពក។


ឯ​ពួក​សង្ឃ​ឈរ​នៅ​តាម​កន្លែង​របស់​គេ​រៀង​ខ្លួន ព្រម​ទាំង​ពួក​លេវី​ដែរ គេ​កាន់​ប្រដាប់​ភ្លេង​នៃ​ព្រះ‌យេហូវ៉ា ដែល​ព្រះបាទ​ដាវីឌ​បាន​ធ្វើ​សម្រាប់​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ក្នុង​កាល​ដែល​ព្រះបាទ​ដាវីឌ​បាន​សរសើរ ដោយ‌សារ​ពួក​នោះ​ថា «សេចក្ដី​សប្បុរស​របស់​ព្រះ​នៅ​អស់​កល្ប​ជា‌និច្ច»។ ពួក​សង្ឃ​ក៏​ផ្លុំ​ត្រែ​នៅ​មុខ​គេ ហើយ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​ឈរ​ឡើង។


នៅ​ពេល​ធ្វើ​ពិធី​បុណ្យ​ឆ្លង​កំផែង​ក្រុង​យេរូ‌សាឡិម គេ​ស្វែង​រក​ពួក​លេវី​ពី​គ្រប់​កន្លែង​ទាំង​អស់​របស់​គេ នាំ​មក​ឯ​ក្រុង​យេរូ‌សាឡិម ដើម្បី​ធ្វើ​ពិធី​បុណ្យ​ឆ្លង​ដោយ​អំណរ ព្រម​ទាំង​មាន​ចម្រៀង​អរ​ព្រះ‌គុណ មាន​ច្រៀង​អម​ដោយ​ឈិង ពិណ និង​ស៊ុង។


ព្រម​ទាំង​ពួក​បង‌ប្អូន​របស់​លោក គឺ​សេម៉ា‌យ៉ា អ័សារាល មីឡា‌ឡាយ គីឡា‌ឡាយ ម៉ាអាយ នេថា‌នេល យូដា និង​ហា‌ណា‌នី ដែល​កាន់​ប្រដាប់​ភ្លេង​របស់ព្រះ‌បាទ​ដាវីឌ ជា​អ្នក​សំណព្វ​របស់​ព្រះ ហើយ​មាន​ស្មៀន​អែសរ៉ា ជា​អ្នក​នាំ​មុខ។


នៅ​ថ្ងៃ​នោះ គេ​ថ្វាយ​យញ្ញ‌បូជា​យ៉ាង​សន្ធឹក ហើយ​មាន​ចិត្ត​សប្បាយ​រីក‌រាយ ដ្បិត​ព្រះ​ធ្វើ​ឲ្យ​គេ​អរ​សប្បាយ​ជា​ខ្លាំង ឯ​ស្រ្ដី និង​ក្មេងៗ ក៏​សប្បាយ​រីក​រាយ​ដែរ។ អំណរ​លាន់ឮ​ចេញពី​ក្រុង​យេរូ‌សាឡិម​ទៅ​យ៉ាង​ឆ្ងាយ។


ដ្បិត​កាល​ពី​ដើម ក្នុង​គ្រា​ព្រះ‌បាទ​ដាវីឌ និង​អេសាភ មាន​មេ​លើ​ពួក​ចម្រៀង មាន​ចម្រៀង​សរ‌សើរ​តម្កើង និង​អរ​ព្រះ‌គុណ​ដល់​ព្រះ។


មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​អើយ ចូរ​បន្លឺ​សំឡេង​ដោយ​អំណរ​ថ្វាយ​ព្រះ‌យេហូវ៉ា!


គួរ​ឲ្យ​គេ​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ ដោយ​លោត​កញ្ឆេង គួរ​ឲ្យ​គេ​ច្រៀង​ថ្វាយ​ព្រះ‌អង្គ ដោយ​វាយ​ក្រាប់ និង​ចាប់​ស៊ុង!


ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ​ដោយ​វាយ​ឈិង​ឲ្យ​ឮរងំ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ ដោយ​វាយ​ឈឹង​ឮ​សូរ​រំពង!


ចូរ​ស្រែក​ច្រៀង​ថ្វាយ​ព្រះ ដែល​ជា​កម្លាំង​របស់​យើង ចូរ​ស្រែក​ហ៊ោដោយ​អំណរ ថ្វាយ​ព្រះ​របស់​លោក​យ៉ាកុប!


ចូរ​ផ្លុំ​ត្រែ​នៅ​ពេល​ចាប់​ផ្ដើម​ខែ​ខ្នើត នៅ​ពេល​ខែ​ពេញ​បូណ៌មី ជា​ថ្ងៃ​បុណ្យ​របស់​យើង ។


ពួក​អ្នក​ចម្រៀង និង​ពួក​អ្នករបាំ ពោល​ដូច​គ្នា​ថា «ប្រភព​ទឹក​របស់​ខ្ញុំ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​អ្នក»។


ចូល​មក យើង​នាំ​គ្នា​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ចូរ​យើង​បន្លឺ​សំឡេង​ដោយ​អំណរ​ដល់​ព្រះ ដែល​ថ្ម​ដា​នៃ​ការ​សង្គ្រោះ​របស់​យើង!


ពេល​នោះ ហោរា​ម៉ារាម បង​ស្រី​របស់​លោក​អើរ៉ុន យក​ក្រាប់​មក​កាន់​នៅ​ដៃ ហើយ​ស្ត្រី​ទាំង​អស់​ក៏​ចេញ​ទៅ​តាម ទាំង​បន្ទរ​ក្រាប់ ហើយ​លោត​កញ្ឆេង។


ពួក​មហា‌ក្សត្រ​នឹង​ធ្វើ​ជា​ឪពុក​ចិញ្ចឹម​អ្នក ហើយ​ពួក​អគ្គម‌ហេសី​នឹង​ធ្វើ​ជា​ម្តាយ​បំបៅ​អ្នក គេ​នឹង​ក្រាប​ផ្កាប់​មុខ​ដល់​ដី​នៅ​មុខ​អ្នក ហើយ​លិឍ​ធូលី​ដី​ដែល​ជាប់​ជើង​អ្នក នោះ​អ្នក​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា ហើយ​អស់​អ្នក​ដែល​សង្ឃឹម​ដល់​យើង នឹង​មិន​ត្រូវ​ខ្មាស​ឡើយ។


ជា​សំឡេង​អរ​សប្បាយ និង​សំឡេង​រីក‌រាយ គឺ​សំឡេង​របស់​ប្ដី​ប្រពន្ធ​ថ្មោង‌ថ្មី និង​សំឡេង​ពួក​អ្នក​ដែល​ពោល​ថា៖ ចូរ​លើក​សរសើរ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដ្បិត​ព្រះ‌យេហូវ៉ា​ល្អ ពី​ព្រោះ​សេចក្ដី​សប្បុរស​របស់​ព្រះ‌អង្គ​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប ហើយ​សំឡេង​របស់​ពួក​ដែល​នាំ​យក​តង្វាយ​អរ​ព្រះ‌គុណ​ចូល​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ដែរ ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក​ស្រុក​នេះ ដែល​នៅ​ជា​ឈ្លើយ បាន​វិល​មក​វិញ​ដូច​កាល​ពី​ដើម នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ជា​អ្នក​ដែល​ច្រៀង​ឡូឡា​តាម​សំឡេង​ពិណ ហើយ​បង្កើត​គ្រឿង​ភ្លេង​សម្រាប់​ខ្លួនចង់​ធ្វើ​ដូច​ដាវីឌ


កាល​ពួក​លោក​បានតែង​តាំង​ពួក​ចាស់​ទុំ នៅ​គ្រប់​ទាំង​ក្រុម​ជំនុំ ដោយ​អធិស្ឋាន​ទាំង​តមរួច​ហើយ ពួក​លោក​ក៏​ប្រគល់​គេ​ទុក​នឹង​ព្រះ‌អម្ចាស់ ដែល​គេ​បាន​ជឿ។


ហើយ​អ្វី​ដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ នៅ​មុខ​ស្មរ​បន្ទាល់​ជា​ច្រើន ត្រូវ​ប្រគល់​ឲ្យ​មនុស្ស​ស្មោះ​ត្រង់ ដែល​មាន​សមត្ថ​ភាព​អាច​បង្រៀន​អ្នក​ផ្សេង​ទៀត​បាន​ដែរ។


ខ្ញុំ​បាន​ទុក​ឲ្យ​អ្នក​នៅ​កោះ​ក្រេត ដើម្បី​រៀប‌ចំ​កិច្ច‌ការ​ដែល​នៅ​សល់ ឲ្យ​មាន​របៀប​រៀប​រយ និង​តាំង​ឲ្យ​មាន​ពួក​ចាស់​ទុំ​នៅ​គ្រប់​ទាំង​ទី​ក្រុង