Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 81:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ចូរ​ស្រែក​ច្រៀង​ថ្វាយ​ព្រះ ដែល​ជា​កម្លាំង​របស់​យើង ចូរ​ស្រែក​ហ៊ោដោយ​អំណរ ថ្វាយ​ព្រះ​របស់​លោក​យ៉ាកុប!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ចូរ​ច្រៀងដោយអំណរ​ទៅកាន់​ព្រះ​ដ៏ជា​កម្លាំង​របស់យើង ចូរ​ស្រែកហ៊ោសប្បាយ​ទៅកាន់​ព្រះ​របស់​យ៉ាកុប​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ចូរ​បន្លឺ​សំឡេង ដោយ​អំណរ​ថ្វាយ​ព្រះ‌ជាម្ចាស់ ដែល​ជា​កម្លាំង​របស់​យើង! ចូរ​បន្លឺ​សំឡេង​សរសើរ​តម្កើង​ព្រះ របស់​លោក​យ៉ាកុប!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ចូរ​បន្លឺ​សំឡេង​ឡើង ច្រៀង​ថ្វាយ​ព្រះ​ដ៏​ជា​កំឡាំង​នៃ​យើង​ខ្ញុំ ចូរ​បញ្ចេញ​សំឡេង​អំណរ​ថ្វាយ​ព្រះ​នៃ​យ៉ាកុប​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ចូរ​បន្លឺ​សំឡេង ដោយ​អំណរ​ជូន​អុលឡោះ ដែល​ជា​កម្លាំង​របស់​យើង! ចូរ​បន្លឺ​សំឡេង​សរសើរ​តម្កើង​អុលឡោះ​ជា​ម្ចាស់ របស់​យ៉ាកកូប!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 81:1
16 ការដាក់ឲ្យឆ្លើយតបគ្នា  

"ចូរប្រាប់​យ៉ូសែប​ថា សូម​អត់​ទោស​អំពើ​រំលង និង​អំពើ​បាបឲ្យ​បងៗ​របស់​កូន​ផង ដ្បិត​គេ​បាន​ប្រព្រឹត្ត​អាក្រក់​ចំពោះ​ប្អូន​មែន" ដូច្នេះ សូម​អត់​ទោស​ឲ្យ​ពួក​អ្នក​បម្រើ​ព្រះ​របស់​ឪពុក​ប្អូន​ផង​ទៅ»។ កាល​លោក​យ៉ូសែប​ឮ​គេ​និយាយ លោក​ក៏​យំ។


ទាំង​នេះ ជា​ឈ្មោះ​ពួក​កូន​គើសុន គឺ​លិបនី និង​ស៊ីម៉ាយ។


ព្រះ‌យេហូវ៉ា​ជា​កម្លាំង និង​ជា​ខែល​ការពារ​ខ្ញុំ ខ្ញុំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ជួយ​ខ្ញុំ ចិត្ត​ខ្ញុំ​រីក‌រាយ​ជា​ខ្លាំង ខ្ញុំ​អរ​ព្រះ​គុណ​ព្រះ‌អង្គ ដោយ​បទ​ចម្រៀង​របស់​ខ្ញុំ។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​គង់​នៅ​ជាមួយ​យើង ព្រះ​របស់​លោក​យ៉ាកុប ជា​ទី​ពឹង​ជ្រក​របស់​យើង។ –បង្អង់


ព្រះ គឺ​ព្រះ​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ ព្រះ‌អង្គ​ជា​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល ហើយ​ព្រះ‌អង្គ​កោះ​ហៅ​ផែនដី ចាប់​តាំង​ពី​ទិស​ថ្ងៃ​រះ រហូត​ដល់​ទិស​ថ្ងៃ​លិច។


«មើល៍ នេះ​នែ៎​អ្នក​ដែល​មិន​បាន​យក​ព្រះ​ជា​ទី​ពឹង គឺ​បាន​ទុក​ចិត្ត​នឹង​ទ្រព្យ​សម្បត្តិ ដ៏​ស្ដុក​ស្ដម​របស់ខ្លួន ហើយ​ស្មាន​ថា​ខ្លួន​ខ្លាំង​ពូកែ ដោយ​អំពើ​អាក្រក់!»។


ផែនដី​ទាំង​មូល​អើយ ចូរ​បន្លឺ​ឡើងដោយ​អំណរ​ថ្វាយ​ព្រះ​ចុះ


សូម​ឲ្យ​ជាតិ​សាស៍​ទាំង​ឡាយ​បាន​អរ​សប្បាយ ហើយ​ច្រៀង​ដោយ​អំណរ ដ្បិត​ព្រះ‌អង្គ​ជំនុំ‌ជម្រះ​ប្រជាជនទាំង​ឡាយ ដោយ​យុត្តិធម៌ ហើយ​ដឹក​នាំជាតិ​សាសន៍នានា​នៅ​ផែនដី។ – បង្អង់


ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​នៃ​យើងខ្ញុំ​អើយ ព្រះ‌នាម​របស់​ព្រះ‌អង្គ​ថ្កុំ​ថ្កើង​រុងរឿង ពាស​ពេញ​លើ​ផែនដី​ទាំង​មូល! ព្រះ‌អង្គ​បាន​តម្កល់​សិរី‌ល្អរបស់​ព្រះ‌អង្គ នៅ​លើ​ផ្ទៃ​មេឃ


ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ចូរ​ច្រៀង​ដោយ​ចិត្ត​អរ​សប្បាយ ព្រោះ​ពួក​យ៉ាកុប ហើយ​ស្រែក​ឡើង​ដោយ​អំណរ ដោយ​ព្រោះ​មេ​ប្រធាន​នៃ​អស់​ទាំង​សាសន៍ ចូរ​ប្រកាស​ប្រាប់​ចុះ ចូរ​លើក​សរសើរ ដោយ​ពាក្យ​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ជួយ​សង្គ្រោះ​សំណល់​នៃ​សាសន៍​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផង។


"យើង​ជា​ព្រះ​របស់​អ័ប្រា‌ហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប " ព្រះ‌អង្គ​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​របស់​មនុស្ស​រស់​វិញ»។


ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយ‌សារ​ព្រះ‌គ្រីស្ទ​ចម្រើន​កម្លាំង​ដល់​ខ្ញុំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម