Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 87 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


អំណរ​នៃ​ការ​រស់​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន
ទំនុក​ជា​បទ​ចម្រៀង​របស់​កូន​ចៅ​កូរេ។

1 ព្រះ‌យេហូវ៉ា​បាន​សង់​ទីក្រុង​របស់​ព្រះ‌អង្គ នៅ​លើ​ភ្នំ​បរិសុទ្ធ

2 ព្រះ‌អង្គ​ស្រឡាញ់​អស់​ទាំង​ទ្វារ​ក្រុង​ស៊ីយ៉ូន ជា​ជាង​ទីលំនៅ​ទាំង​ប៉ុន្មាន​របស់​លោក​យ៉ាកុប។

3 ឱ​ទី​ក្រុង​របស់​ព្រះ​អើយ មាន​គេ​តំណាល​ពី​សេចក្ដី​រុង​រឿង​របស់​អ្នក។ –បង្អង់

4 ៙ ក្នុង​ចំណោម​អស់​អ្នក​ដែលស្គាល់​ខ្ញុំ ខ្ញុំ​នឹង​តំណាល​ពី​រ៉ាហាប និង​ពី​បាប៊ីឡូន មើលន៎ សាសន៍​ភីលី‌ស្ទីន និង​សាសន៍​ទីរ៉ុស រួម​ទាំង​សាសន៍​អេធីយ៉ូពី ដែរ គេ​និយាយ​ថា «គេ​បាន​កើត​មក​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន»។

5 គេ​និយាយ​ពី​ក្រុង​ស៊ីយ៉ូន​ថា អ្នក​នេះ​មួយ អ្នក​នោះមួយ បាន​កើត​នៅ​ក្រុង​នោះ ដ្បិត​ព្រះ​ដ៏​ខ្ពស់​បំផុត ព្រះ‌អង្គ​នឹង​តាំង​ក្រុង​នោះ​ឲ្យ​មាំ‌មួន។

6 កាល​ព្រះ‌យេហូវ៉ា​ចុះឈ្មោះ​សាសន៍​ទាំង​នោះ ចូល​ក្នុង​បញ្ជី ព្រះ‌អង្គ​សរសេរ​ថា «គេ​បាន​កើត​មក​ក្នុង​ក្រុង​នោះ»។ –បង្អង់

7 ពួក​អ្នក​ចម្រៀង និង​ពួក​អ្នករបាំ ពោល​ដូច​គ្នា​ថា «ប្រភព​ទឹក​របស់​ខ្ញុំ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​អ្នក»។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម