Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 149:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 គួរ​ឲ្យ​គេ​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ ដោយ​លោត​កញ្ឆេង គួរ​ឲ្យ​គេ​ច្រៀង​ថ្វាយ​ព្រះ‌អង្គ ដោយ​វាយ​ក្រាប់ និង​ចាប់​ស៊ុង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 សូមឲ្យ​ពួកគេ​សរសើរតម្កើង​ព្រះនាម​របស់ព្រះអង្គ​ដោយ​ការរាំសប្បាយ សូមឲ្យ​ពួកគេ​ច្រៀងសរសើរតម្កើង​ព្រះអង្គ​ដោយ​ក្រាប់ និង​ពិណហាប​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ចូរ​នាំ​គ្នា​រាំ​សរសើរ​តម្កើង​ព្រះអង្គ ចូរ​នាំ​គ្នា​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះអង្គ ដោយ​វាយ​ក្រាប់ និង​ដេញ​ពិណ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 គួរ​ឲ្យ​គេ​សរសើរ​ព្រះ‌នាម​ទ្រង់ ដោយ​លោត‌កញ្ឆេង គួរ​ឲ្យ​គេ​ច្រៀង​សរសើរ​ទ្រង់ ដោយ​ក្រាប់នឹង​ស៊ុង

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ចូរ​នាំ​គ្នា​រាំ​សរសើរ​តម្កើង​ទ្រង់ ចូរ​នាំ​គ្នា​ច្រៀង គីតាបសាបូរ​ជូន​ទ្រង់ ដោយ​វាយ​ក្រាប់ និង​ដេញ​ពិណ!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 149:3
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​ដាវីឌ​លោត​កញ្ឆេង​អស់​ពី​កម្លាំង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទ្រង់​ពាក់​អេផូឌ​ធ្វើ​ពី​សំពត់​ខ្លូត​ទេស។


ពេល​ដែល​ហិប​នៃ​ព្រះ‌យេហូវ៉ា​ចូល​មក​ក្នុង​ក្រុង​ដាវីឌ នោះ​មីកាល​ជា​បុត្រី​របស់​ស្ដេចសូល ក៏​ទត​តាម​បង្អួច​ទៅ​ឃើញ​ព្រះបាទ​ដាវីឌ កំពុង​តែ​ហក់​លោក​កញ្ឆេង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នាង​មាន​ចិត្ត​ប្រមាថ​មើល​ងាយ​ដល់​ទ្រង់។


ហេម៉ាន និង​យេឌូ‌ថិន មាន​ត្រែ និង​ឈិង សម្រាប់​ពួក​អ្នក​ភ្លេង និង​ប្រដាប់​ឯ​ទៀត​សម្រាប់​ប្រកប​ភ្លេង​ថ្វាយ​ព្រះ ហើយ​ពួក​កូន​ចៅ​យេឌូ‌ថិន នៅ​ត្រង់​មាត់​ទ្វារ។


អ្នក​ទាំង​នោះ​សុទ្ធ​តែ​នៅ​ក្នុង​បង្គាប់​របស់​ឪពុក សម្រាប់​ការ​ចម្រៀង​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា ដោយ​លេង​ឈិង ពិណ និង​ស៊ុង ដើម្បី​ធ្វើ​ការ‌ងារ​របស់​ព្រះ‌វិហារ​នៃ​ព្រះ ឯ​អេសាភ យេឌូ‌ថិន និង​ហេម៉ាន លោក​នៅ​ក្នុង​បង្គាប់​របស់​ស្តេច


គេ​ក៏​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម ដោយ​លេង​ពិណ ស៊ុង ហើយ​ផ្លុំ​ត្រែ​ផង។


ទ្រង់​ក៏​តាំង​ពួក​លេវី​ឲ្យ​កាន់​ឈិង ពិណ និង​ស៊ុង​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា តាម​បង្គាប់​ដាវីឌ និង​កាដ​ជា​អ្នក​មើល​ឆុត​របស់​ទ្រង់ និង​ហោរា​ណាថាន់ ដ្បិត​សេចក្ដី​បង្គាប់​នោះ​បាន​កើត​មក​ពី​ព្រះ‌យេហូវ៉ា ដោយ‌សារ​ពួក​ហោរា​ទ្រង់។


នៅ​ពេល​ពួក​ជាង​បាន​ចាក់​គ្រឹះ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ពួក​សង្ឃដែល​ប្រដាប់​ដោយ​សម្លៀក​បំពាក់​ជា​សង្ឃ បាន​ចេញ​មក​ទាំង​កាន់​ត្រែ ហើយ​ពួក​លេវី ជា​កូន​ចៅ​របស់​អេសាភ កាន់​ឈិង ដើម្បី​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា តាម​ការ​ណែនាំ​របស់​ព្រះ‌បាទ​ដាវីឌ ជា​ស្តេច​អ៊ីស្រា‌អែល។


ព្រះ‌អង្គ​បាន​ផ្លាស់​ការ​យំ​សោក​របស់​ទូល‌បង្គំ ឲ្យ​ទៅ​ជា​ការ​លោត​កញ្ឆេង ព្រះ‌អង្គ​បានយក​សម្លៀក​បំពាក់​កាន់​ទុក្ខ​ចេញ ហើយ​បំពាក់​ឲ្យ​ទូល‌បង្គំ​ដោយចិត្ត​ត្រេក​អរ​វិញ


ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា​ដោយ​ចាប់​ស៊ុង ហើយ​លើក​ទំនុក​ថ្វាយ​ព្រះ‌អង្គ ដោយ​ដេញ​ពិណ​ខ្សែ​ដប់!


ចូរលើក​ទំនុក ចូរ​វាយ​ក្រាប់ ហើយ​ចាប់​ស៊ុង​យ៉ាង​ពីរោះ និង​ដេញ​ពិណ​ផង។


ចូរ​ផ្លុំ​ត្រែ​នៅ​ពេល​ចាប់​ផ្ដើម​ខែ​ខ្នើត នៅ​ពេល​ខែ​ពេញ​បូណ៌មី ជា​ថ្ងៃ​បុណ្យ​របស់​យើង ។


ពួក​អ្នក​ចម្រៀង និង​ពួក​អ្នករបាំ ពោល​ដូច​គ្នា​ថា «ប្រភព​ទឹក​របស់​ខ្ញុំ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​អ្នក»។


ពេល​នោះ ហោរា​ម៉ារាម បង​ស្រី​របស់​លោក​អើរ៉ុន យក​ក្រាប់​មក​កាន់​នៅ​ដៃ ហើយ​ស្ត្រី​ទាំង​អស់​ក៏​ចេញ​ទៅ​តាម ទាំង​បន្ទរ​ក្រាប់ ហើយ​លោត​កញ្ឆេង។


គ្រា​នោះ នាង​ក្រមុំ​នឹង​មាន​ចិត្ត​រីក‌រាយ ក្នុង​ការ​លោត​កព្ឆោង ព្រម​ទាំង​ពួក​កំលោះៗ និង​ពួក​ចាស់ៗ​ទាំង​អស់​គ្នា​ផង ដ្បិត​យើង​នឹង​បំប្រែ​សេចក្ដី​សោក‌សៅ​របស់​គេ ទៅ​ជា​អំណរ​វិញ ហើយ​កម្សាន្ត​ចិត្ត​គេ ព្រម​ទាំង​ឲ្យ​គេ​រីក‌រាយ ចេញ​ពី​សេចក្ដី​ទុក្ខ​ព្រួយ​របស់​គេ។


ឱ​នាង​ព្រហ្មចារី​អ៊ីស្រា‌អែល​អើយ! យើង​នឹង​សង់​អ្នក​ឡើង​វិញ​ម្ដងទៀត ហើយ​អ្នក​នឹង​បាន​តាំង​ឡើង អ្នក​នឹង​បាន​តាក់‌តែង​ដោយ​ក្រាប់​ជា​ថ្មី ព្រម​ទាំង​ចេញ​ទៅ​លោត​កព្ឆោង ជា‌មួយ​ពួក​អ្នក​ដែល​លេង​សប្បាយ។


បន្ទាប់​មក យែបថាវិល​ត្រឡប់​មក​ដល់​ផ្ទះរបស់​លោក​នៅ​មីស‌ប៉ា ហើយ​មើល៍ កូន​ស្រី​របស់​លោក​ក៏​ចេញ​មក​ទទួល ទាំង​វាយ​ក្រាប់ ហើយ​លោត​កញ្ឆេង។ នាង​ជា​កូន​តែ​មួយ​គត់​របស់​លោក ក្រៅ​ពី​នាង លោក​គ្មាន​កូន​ប្រុស ឬ​កូន​ស្រី​ណា​ទៀត​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម