ដ្បិតការសង្គ្រាមបានលុកលុយពេញក្នុងស្រុកនោះ ហើយនៅថ្ងៃនោះ ព្រៃក៏ធ្វើឲ្យបណ្ដាមនុស្សវិនាសទៅ ច្រើនជាងវិនាសដោយមុខដាវទៅទៀត។
១ ពង្សាវតារក្សត្រ 20:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯអ្នកដែលនៅសល់ គេរត់ចូលទៅក្នុងក្រុងអាផែក ហើយកំផែងក្រុងនោះក៏រលំសង្កត់ស្លាប់អស់ពីរម៉ឺនប្រាំពីរពាន់នាក់ទៀត។ ឯបេន-ហាដាដក៏រត់ចូលទៅក្នុងទីក្រុង ពួននៅក្នុងបន្ទប់ខាងក្នុង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯទាហានដែលនៅសេសសល់នាំគ្នារត់ចូលក្នុងក្រុងអាផែក តែត្រូវកំពែងក្រុងរំលំសង្កត់ស្លាប់អស់ពីរម៉ឺនប្រាំពីរពាន់នាក់។ ព្រះបាទបេនហាដាដរត់ទៅដល់ទីក្រុង ហើយចូលទៅពួនក្នុងបន្ទប់មួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសំណល់ដែលសល់នៅ គេបានរត់ចូលទៅក្នុងក្រុងអាផែក ហើយកំផែងក្រុងនោះក៏រលំមក សង្កត់ស្លាប់អស់២ម៉ឺន៧ពាន់នាក់ទៀត ឯបេន-ហាឌាឌ់ទ្រង់រត់ចូលទៅក្នុងទីក្រុង ពួននៅក្នុងបន្ទប់ខាងក្នុង។ អាល់គីតាប រីឯទាហានដែលនៅសេសសល់ នាំគ្នារត់ចូលក្នុងក្រុងអាផែក តែត្រូវកំពែងក្រុងរំលំសង្កត់ស្លាប់អស់ពីរម៉ឺនប្រាំពីរពាន់នាក់។ ស្តេចបេនហាដាដរត់ទៅដល់ទីក្រុង ហើយចូលទៅពួនក្នុងបន្ទប់មួយ។ |
ដ្បិតការសង្គ្រាមបានលុកលុយពេញក្នុងស្រុកនោះ ហើយនៅថ្ងៃនោះ ព្រៃក៏ធ្វើឲ្យបណ្ដាមនុស្សវិនាសទៅ ច្រើនជាងវិនាសដោយមុខដាវទៅទៀត។
ព្រះបាទហេន-ហាដាដចាត់គេឲ្យមកទូលថា៖ «បើមានធូលីក្នុងក្រុងសាម៉ារីល្មមមួយក្បង់ដៃ សម្រាប់ពួកអ្នកដែលតាមយើងមកគ្រប់គ្នា នោះសូមឲ្យអស់ទាំងព្រះធ្វើដល់យើងយ៉ាងដូច្នេះ ហើយលើសទៅទៀតផង»។
គ្រប់គ្នាសម្លាប់ខ្មាំងសត្រូវដែលតនឹងខ្លួន។ ពួកស៊ីរីបែកខ្ញែករត់ទៅ ហើយពួកអ៊ីស្រាអែលក៏ដេញតាមឯបេន-ហាដាដ ជាស្តេចស្រុកស៊ីរី ទ្រង់ជិះសេះរត់រួចជាមួយពួកទ័ពសេះ។
ដល់ចូលឆ្នាំថ្មី បេន-ហាដាដក៏ត្រួតមើលពួកទ័ពស៊ីរី ហើយឡើងទៅដល់ក្រុងអាផែក ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែល។
គេក៏បោះទ័ពប្រទល់មុខគ្នាអស់រយៈពេលប្រាំពីរថ្ងៃ ដល់ថ្ងៃទីប្រាំពី គេចូលតយុទ្ធគ្នា ក្នុងមួយថ្ងៃនោះ ពួកកូនចៅអ៊ីស្រាអែលក៏សម្លាប់ពួកពលថ្មើរជើងរបស់សាសន៍ស៊ីរីអស់មួយសែននាក់។
មីកាយ៉ាឆ្លើយថា៖ «ចាំមើល នៅថ្ងៃនោះឯងនឹងបានឃើញ ក្នុងកាលដែលឯងរត់ទៅពួននៅក្នុងបន្ទប់ខាងក្នុង»។
ពេលនោះ ពួកគេក៏បានចូលទៅថ្វាយយញ្ញបូជា និងតង្វាយដុត។ ព្រះបាទយេហ៊ូវបានតម្រូវឲ្យមានមនុស្សប៉ែតសិបនាក់នៅជាខាងក្រៅ ដោយបង្គាប់ថា៖ «បើអ្នកណាក្នុងពួកអ្នកដែលខ្ញុំប្រគល់មកក្នុងកណ្ដាប់ដៃអ្នករាល់គ្នាបានរត់រួច នោះអ្នកដែលឲ្យគេរួចទៅ នឹងត្រូវស្លាប់ជំនួសអ្នកនោះវិញ»។
ពេលទៅដល់ ចូររកយេហ៊ូវ ជាកូនយេហូសាផាត ដែលជាកូននីមស៊ី ហើយចូលទៅហៅលោកឲ្យចេញពីពួកបងប្អូនលោក នាំទៅបន្ទប់ខាងក្នុង
មីកាយ៉ាឆ្លើយថា៖ «ចាំមើល នៅថ្ងៃនោះ ឯងនឹងបានឃើញច្បាស់ ក្នុងកាលដែលឯងរត់ទៅពួននៅបន្ទប់ខាងក្នុង»។
៙ ចំពោះអ្នកដែលមានចិត្តមេត្តា ព្រះអង្គសម្ដែងអង្គទ្រង់ជាអ្នកមានចិត្តមេត្តា ចំពោះអ្នកដែលមានចិត្តស្មោះស ព្រះអង្គសម្ដែងអង្គទ្រង់ជាអ្នកមានចិត្តស្មោះស
ដូច្នេះ អ្នកណាដែលរត់ពីសូរដែលនាំឲ្យតក់ស្លុត នោះនឹងធ្លាក់ទៅក្នុងរណ្តៅ ហើយអ្នកណាដែលឡើងរួចពីរណ្តៅ នោះនឹងជាប់អន្ទាក់វិញ ពីព្រោះបង្អួចនៅស្ថានលើបានបើកចំហហើយ ឯឫសផែនដីក៏ញាប់ញ័រដែរ។
បានជាអំពើទុច្ចរិតនេះ នឹងបានដូចជាកំផែងបាក់បែក ដែលហៀបនឹងរលំដល់អ្នករាល់គ្នា ជាកន្លែងទ្រេតក្នុងកំផែងយ៉ាងខ្ពស់ ស្រាប់តែបាក់ចុះមកភ្លាមមួយរំពេច។
អ្នកណាដែលរត់រួចពីសេចក្ដីស្ញែងខ្លាច នឹងធ្លាក់ទៅក្នុងរណ្តៅ ហើយអ្នកណាដែលឡើងរួចពីរណ្តៅ នឹងជាប់អន្ទាក់វិញ ដ្បិតយើងនឹងនាំឆ្នាំដែលត្រូវធ្វើទោសមកលើគេ គឺមកលើសាសន៍ម៉ូអាប់ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ឥឡូវនេះ យើងនេប៊ូក្នេសា សូមសរសើរ ហើយលើកតម្កើង ព្រមទាំងថ្វាយកិត្តិនាមដល់មហាក្សត្រនៃស្ថានសួគ៌ ដ្បិតអស់ទាំងកិច្ចការរបស់ព្រះអង្គ សុទ្ធតែពិតត្រង់ ហើយផ្លូវប្រព្រឹត្តទាំងប៉ុន្មានរបស់ព្រះអង្គ ក៏យុត្តិធម៌ដែរ ព្រះអង្គអាចបន្ទាបអស់អ្នកដែលប្រព្រឹត្ត ដោយចិត្តអំនួត។
ប្រៀបដូចជាមនុស្សម្នាក់ដែលរត់រួចពីសិង្ហ ហើយទៅជួបនឹងខ្លាឃ្មុំ ឬចូលទៅក្នុងផ្ទះ ហើយច្រត់ដៃនឹងជញ្ជាំង រួចត្រូវពស់ចឹក។
ទោះបើគេពួនខ្លួននៅលើកំពូលភ្នំកើមែលក៏ដោយ ក៏យើងនឹងរកគេ ហើយយកគេចេញពីទីនោះ ទោះបើគេលាក់ខ្លួនពីភ្នែករបស់យើង នៅទីបាតាលនៃសមុទ្រក៏ដោយ ក៏យើងនឹងបញ្ជាដល់នាគ ហើយវានឹងខាំគេនៅទីនោះ។
ឬអ្នករាល់គ្នាស្មានថា ពួកដប់ប្រាំបីនាក់ដែលប៉មស៊ីឡោមបានរលំមកលើកិនស្លាប់នោះ គេមានទោសលើសជាងមនុស្សទាំងប៉ុន្មាន ដែលនៅក្រុងយេរូសាឡិមឬ?
ស្រុកទាំងប៉ុន្មានរបស់សាសន៍កាណាន និងស្រុកមារ៉ា ដែលជាកម្មសិទ្ធិរបស់ពួកសាសន៍ស៊ីដូន រហូតដល់ក្រុងអាផែក និងដល់ព្រំប្រទល់ស្រុករបស់សាសន៍អាម៉ូរី
តែអ័ប៊ីម៉្មាឡិចដេញគាត់ ហើយគាត់ក៏រត់ពីមុខគេទៅ។ មានមនុស្សជាច្រើនបានដួលដោយត្រូវរបួស រហូតដល់មាត់ទ្វារក្រុង។
ពួកភីលីស្ទីនបានប្រមូលផ្តុំពលទ័ពទាំងអស់នៅត្រង់អាផែក ហើយពួកអ៊ីស្រាអែលបានបោះទ័ពនៅត្រង់រន្ធទឹកយេសរាល។