Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 9:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ពេល​ទៅ​ដល់ ចូរ​រក​យេហ៊ូវ ជា​កូន​យេហូ‌សាផាត ដែល​ជា​កូន​នីមស៊ី ហើយ​ចូល​ទៅ​ហៅ​លោកឲ្យចេញ​ពី​ពួក​បង‌ប្អូន​លោក នាំ​ទៅ​បន្ទប់​ខាង​ក្នុង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ពេល​ទៅ​ដល់ អ្នក​ត្រូវ​ជួប​លោក​យេហ៊ូវ ជា​កូន​របស់​លោក​យេហូ‌សា‌ផាត និង​ជា​ចៅ​របស់​លោក​នឹម​ស៊ី។ អ្នក​ត្រូវ​ចូល​ទៅ​ហៅ​លោក​ឲ្យ​ក្រោក​ចេញ​ពី​ចំណោម​បងប្អូន​របស់​លោក ហើយ​នាំ​ទៅ​បន្ទប់​ខាង​ក្នុង​បំផុត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 កាល​ណា​ទៅ​ដល់​ហើយ ចូរ​រក​យេហ៊ូវ ជា​កូន​យេហូ‌សា‌ផាត ដែល​ជា​កូន​នីមស៊ី ហើយ​ចូល​ទៅ​ហៅ​លោក ឲ្យ​ក្រោក​ពី​កណ្តាល​ពួក​បង​ប្អូន​លោក នាំ​ទៅ​ឯ​បន្ទប់​ខាង​ក្នុង

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ពេល​ទៅ​ដល់ អ្នក​ត្រូវ​ជួប​លោក​យេហ៊ូវ ជា​កូន​របស់​លោក​យេហូ‌សា‌ផាត និង​ជា​ចៅ​របស់​លោក​នឹម​ស៊ី។ អ្នក​ត្រូវ​ចូល​ទៅ​ហៅ​គាត់​ឲ្យ​ក្រោក​ចេញ​ពី​ចំណោម​បង​ប្អូន​របស់​គាត់ ហើយ​នាំ​ទៅ​បន្ទប់​ខាង​ក្នុង​បំផុត។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 9:2
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​អ្នក​ដែល​នៅ​សល់ គេ​រត់​ចូល​ទៅ​ក្នុង​ក្រុង​អាផែក ហើយ​កំផែង​ក្រុង​នោះ​ក៏​រលំ​សង្កត់​ស្លាប់​អស់​ពីរ​ម៉ឺន​ប្រាំពីរ​ពាន់​នាក់​ទៀត។ ឯ​បេន-ហាដាដ​ក៏​រត់​ចូល​ទៅ​ក្នុង​ទី​ក្រុង ពួន​នៅ​ក្នុង​បន្ទប់​ខាង​ក្នុង។


មីកា‌យ៉ា​ឆ្លើយ​ថា៖ «ចាំ​មើល នៅ​ថ្ងៃ​នោះ​ឯង​នឹង​បាន​ឃើញ ក្នុង​កាល​ដែល​ឯង​រត់​ទៅ​ពួន​នៅ​ក្នុង​បន្ទប់​ខាង​ក្នុង»។


ពេល​លោក​យេហ៊ូវ​ត្រឡប់​មក​ជួប​ពួក​មេ‌ទ័ព​របស់​ចៅ‌ហ្វាយ​លោក​វិញ មាន​ម្នាក់​សួរ​ថា៖ «តើ​កិច្ច‌ការ​ទាំង​អស់​ល្អ​ឬ​ទេ? ហេតុ​អ្វី​មនុស្ស​ចម្កួត​នេះ​មក​រក​លោក?» លោក​យេហ៊ូវ​ឆ្លើយ​ថា៖ «អស់​លោក​ស្គាល់អ្នក​នេះ និង​រឿង​របស់​គេ​ហើយ»។


លោក​យេហ៊ូវ ជា​កូន​យេហូ‌សាផាត ដែល​ជា​កូន​នីមស៊ី លោក​គិត​ក្បត់​នឹង​ព្រះបាទ​យ៉ូរ៉ាម។ ព្រះបាទ​យ៉ូរ៉ាម និង​ពួក​ទ័ព​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន កំពុង​តែ​ការពារ​រក្សា​ក្រុង​រ៉ាម៉ូត-កាឡាត ដោយ​ព្រោះ​ហាសែល ជា​ស្តេច​ស្រុក​ស៊ីរី


អ្នក​ចាំ​យាម​ប្រាប់​ថា៖ «អ្នក​នោះ​បាន​ទៅ​ដល់​ហើយ តែ​មិន​ឃើញ​មក​វិញ​សោះ មើល​ទៅ​អ្នកបរទេះ​ដូច​ជាព្រះបាទ​យេហ៊ូវ ជា​កូន​នីមស៊ី ដ្បិត​គេ​បរ​មក​យ៉ាង​លឿន»។


ពេល​គាត់​ទៅ​ដល់ ឃើញ​ពួក​មេ‌ទ័ព​កំពុង​អង្គុយ​នៅ​ជា‌មួយ​គ្នា គាត់​ក៏​ជម្រាប​ថា៖ «លោក​មេ‌ទ័ព​អើយ ខ្ញុំ​មាន​ការ​មួយ​ចង់​ជម្រាប​លោក!» រួច​យេហ៊ូវ​សួរ​ថា៖ «តើ​អ្នក​ណា​ក្នុង​ពួក​យើង​នេះ?» គាត់​ឆ្លើយ​ថា៖ «លោក​មេ‌ទ័ព​អើយ គឺ​លោកហ្នឹង​ហើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម