Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 10:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ពេល​នោះ ពួក​គេ​ក៏​បាន​ចូល​ទៅ​ថ្វាយ​យញ្ញ‌បូជា និង​តង្វាយ​ដុត។ ព្រះបាទ​យេហ៊ូវ​បាន​តម្រូវ​ឲ្យ​មាន​មនុស្ស​ប៉ែតសិប​នាក់​នៅ​ជា​ខាង​ក្រៅ ដោយ​បង្គាប់​ថា៖ «បើ​អ្នក​ណា​ក្នុង​ពួក​អ្នក​ដែល​ខ្ញុំ​ប្រគល់​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នា​បាន​រត់​រួច នោះ​អ្នក​ដែល​ឲ្យ​គេ​រួច​ទៅ នឹង​ត្រូវ​ស្លាប់​ជំនួស​អ្នក​នោះ​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ពេល​នោះ លោក​យេហ៊ូវ និង​លោក​យ៉ូ‌ណា‌ដាប់​ក៏​ចូល​ទៅ​ក្នុង​វិហារ ដើម្បី​ថ្វាយ​យញ្ញ‌បូជា និង​តង្វាយ​ដុត​ទាំង​មូល​ដែរ។ លោក​យេហ៊ូវ​បាន​ដាក់​ទាហាន​ប៉ែត‌សិប​នាក់​ឲ្យ​ចាំ​នៅ​ខាង​ក្រៅ ដោយ​បញ្ជា​ថា៖ «ខ្ញុំ​ប្រគល់​អ្នក​ទាំង​នេះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ អ្នក​ណា​បណ្ដោយ​ឲ្យ​មនុស្ស​ម្នាក់​រត់​រួច អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ជំនួស»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 កាល​យេហ៊ូវ​បាន​ចូល​ទៅ ដើម្បី​នឹង​ថ្វាយ​យញ្ញ‌បូជា នឹង​ដង្វាយ​ដុត នោះ​លោក​បាន​ដំរូវ​ឲ្យ​មនុស្ស​៨០​នាក់​នៅ​ជា​ខាង​ក្រៅ ដោយ​បង្គាប់​ថា បើ​អ្នក​ណា​ក្នុង​ពួក​អ្នក​ដែល​ខ្ញុំ​ប្រគល់​មក​ក្នុង​កណ្តាប់​ដៃ​អ្នក​រាល់​គ្នា​បាន​រត់​រួច នោះ​អ្នក​ដែល​ឲ្យ​គេ​រួច​ទៅ នឹង​ត្រូវ​ស្លាប់​ជំនួស​អ្នក​នោះ​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

24 ពេល​នោះ លោក​យេហ៊ូវ និង​លោក​យ៉ូ‌ណា‌ដាប់​ក៏​ចូល​ទៅ​ក្នុង​វិហារ ដើម្បី​ធ្វើ​គូរបាន និង​គូរបាន​ដុត​ដែរ។ លោក​យេហ៊ូវ​បាន​ដាក់​ទាហាន​ប៉ែត‌សិប​នាក់ ឲ្យ​ចាំ​នៅ​ខាង​ក្រៅ​ដោយ​បញ្ជា​ថា៖ «ខ្ញុំ​ប្រគល់​អ្នក​ទាំង​នេះ​មក​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ អ្នក​ណា​បណ្តោយ​ឲ្យ​មនុស្ស​ម្នាក់​រត់​រួច​អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ជំនួស»។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 10:24
3 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​លោក​អេលីយ៉ា​ប្រាប់​គេ​ថា៖ «ចូរ​ចាប់​ពួក​ហោរា​របស់​ព្រះ‌បាល​ទៅ កុំ​ឲ្យ​អ្នក​ណា​មួយ​រួច​ឡើយ»។ គេ​ក៏​ចាប់ ហើយ​លោក​អេលីយ៉ា​នាំ​ចុះ​ទៅ​ឯ​ជ្រោះ​គីសុន សម្លាប់​ចោល​នៅ​ទី​នោះ​ទៅ។


រួច​ព្រះបាទ​យេហ៊ូវ និង​យ៉ូណា‌ដាប ជា​កូន​រេកាប ក៏​ចូល​ទៅ​ក្នុង​វិហារ​ព្រះ‌បាល​ប្រាប់​ដល់​ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​ថា៖ «ចូរ​រក​មើល កុំ​ឲ្យ​មាន​អ្នក​ណា​ដែល​ថ្វាយ​បង្គំ​ដល់​ព្រះ‌យេហូវ៉ា​នៅ​ជា‌មួយ​នៅ​ទី​នេះ​ឡើយ ឲ្យ​មាន​សុទ្ធ​តែ​ពួក​ថ្វាយ​បង្គំ​ព្រះ‌បាល​ប៉ុណ្ណោះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម