ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 30:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​ថ្ងៃ​នោះ​ជិត​ដល់​ហើយ គឺ​ជា​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​បាន​ចូល​មក​ជិត​ហើយ ជា​ថ្ងៃ​មីរ‌ស្រទំ គឺ​ជា​ពេល​កំណត់​នៃ​អស់​ទាំង​សាសន៍

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ថ្ងៃ​នោះ​នៅ​ជិត​បង្កើយ​ហើយ គឺ​ជា​ថ្ងៃ​របស់​ព្រះ‌អម្ចាស់ ថ្ងៃ​ដែល​មាន​ពពក ថ្ងៃ​ដែល​ប្រជា‌ជាតិ​នានា​វាយ​ប្រហារ​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​ថ្ងៃ​នោះ​ជិត​ដល់​ហើយ គឺ​ជា​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​បាន​ចូល​មក​ជិត​ហើយ ជា​ថ្ងៃ​មីរ​ស្រទំ គឺ​ជា​ពេល​កំណត់​នៃ​អស់​ទាំង​សាសន៍

សូមមើលជំពូក

អាល់គីតាប

ថ្ងៃ​នោះ​នៅ​ជិត​បង្កើយ​ហើយ គឺ​ជា​ថ្ងៃ​របស់អុលឡោះ‌តាអាឡា ថ្ងៃ​ដែល​មាន​ពពក ថ្ងៃ​ដែល​ប្រជា‌ជាតិ​នានា​វាយ​ប្រហារ​គ្នា។

សូមមើលជំពូក



អេ‌សេ‌គាល 30:3
35 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​នឹង​ជំនុំ‌ជម្រះ​ក្នុង​ចំណោម ជាតិ​សាសន៍ទាំង​ឡាយ ទាំង​បំ​ពេញក្រុង​ទាំង​នោះ​ដោយ​សាក‌សព ព្រះ‌អង្គ​នឹងកម្ទេចមេ​ដឹក​នាំ​របស់​គេ នៅ​លើ​ផែន​ដី​ទាំង​មូល។


តែ​ព្រះ‌អម្ចាស់​សើច​ចំអក ដាក់​មនុស្ស​អាក្រក់​វិញ ដ្បិត​ព្រះ‌អង្គ​ជ្រាប​ថា ថ្ងៃ​អន្សា​របស់​គេ​ជិត​មក​ដល់​ហើយ។


ពពក​នោះ​ស្ថិត​នៅ​ចន្លោះ​កង​ទ័ព​អេស៊ីព្ទ និង​កង​ទ័ព​អ៊ីស្រា‌អែល ធ្វើ​ឲ្យ​ម្ខាង​ងងឹត ហើយ​ម្ខាង​ទៀត​ភ្លឺ​នៅ​ពេល​យប់ ធ្វើ​ឲ្យ​កងទ័ព​ទាំង​ពីរ​មិន​បាន​មក​ជិត​គ្នា​ឡើយ នៅ​ពេញ​មួយ​យប់។


នៅ​វេលា​យាម​ព្រឹក​នោះ ព្រះ‌យេហូវ៉ា​ដែល​គង់​ក្នុង​បង្គោល​ភ្លើង និង​បង្គោល​ពពក ព្រះ‌អង្គ​ទត​ទៅ​លើ​កង​‌ទ័ព​អេស៊ីព្ទ ធ្វើ​ឲ្យ​កង​ទ័ព​អេស៊ីព្ទ​ភ័យ​ស្លន់​ស្លោ។


ចូរ​ទ្រហោ​សោក​ពិលាប​ចុះ ដ្បិត​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ជិត​ដល់​ហើយ ថ្ងៃ​នេះ​នឹង​មក​ដល់​ទុក​ជា​ការ​បំផ្លាញ ដែល​មក​ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា


មើល៍ ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​កំពុង​តែ​មក​ដល់ ជា​ថ្ងៃ​ដ៏​សហ័ស​ដោយ​សេចក្ដី​ក្រោធ និង​កំហឹង​យ៉ាង​ខ្លាំង ដើម្បី​នឹង​បំផ្លាញ​ស្រុក​ឲ្យ​រលីង ហើយ​នឹង​ធ្វើ​ឲ្យ​មនុស្ស​មាន​បាប​សូន្យ​ចេញ។


នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់​ពី​ស្រុក​អេស៊ីព្ទ។ មើល៍ ព្រះ‌យេហូវ៉ា​គង់​លើ​ពពក​យ៉ាង​លឿន យាង​មក​ឯ​ស្រុក​អេស៊ីព្ទ អស់​ទាំង​រូប​ព្រះ​របស់​ស្រុក​អេស៊ីព្ទ នឹង​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ចិត្ត​ពួក​សាសន៍​អេស៊ីព្ទ នឹង​រលត់​ទៅ​នៅ​ក្នុង​ខ្លួន​គេ


ព្រះ​សូរ​សៀង​នឹង​ឮ​រហូត​ដល់​ចុង​បំផុត​ផែនដី ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ការណ៍​ទាស់​ទទឹង នឹង​សាសន៍​ទាំង​ប៉ុន្មាន ព្រះ‌អង្គ​នឹង​កាត់​ក្ដី​មនុស្ស​គ្នា ឯ​ពួក​មនុស្ស​អាក្រក់ ព្រះ‌អង្គ​នឹង​ប្រគល់​ដល់​ដាវ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។


អ្នក​រាល់​គ្នា​មិន​បាន​ឡើង​ទៅ​ឯ​ចន្លោះ​ដែល​គេ​បំបាក់​ទម្លាយ​កំផែង​ទេ ក៏​មិន​បាន​សង់​កំផែង​ឡើង​ការពារ​ពួក​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​គេ​អាច​ឈរ​នៅ​ក្នុង​គ្រា​ចម្បាំង នៅ​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​នោះ​ដែរ។


យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​អេស៊ីព្ទ​ទៅ​ជា​ទី​ស្ងាត់‌ច្រៀប នៅ​កណ្ដាល​អស់​ទាំង​ស្រុក​ស្ងាត់​ជ្រងំ និង​ទី​ក្រុង​នានា​នៅ​ស្ងាត់‌ច្រៀប​អស់​សែសិប​ឆ្នាំ នៅ​កណ្ដាល​អស់​ទាំង​ទី​ក្រុង​ដែល​ខូច‌បង់​នោះ យើង​នឹង​កម្ចាត់‌កម្ចាយ​ពួក​សាសន៍​អេស៊ីព្ទ​ឲ្យ​ទៅ​នៅ​កណ្ដាល​អស់​ទាំង​សាសន៍ ហើយ​បែង​ចែក​គេ​ទៅ​ក្នុង​គ្រប់​ទាំង​ស្រុក»។


នៅ​ត្រង់​ក្រុង​តាហា‌ពេនេស ថ្ងៃ​នឹង​ត្រូវ​ងងឹត ក្នុង​កាល​ដែល​យើង​បំបាក់​នឹម ស្រុក​អេស៊ីព្ទ​នៅ​ទី​នោះ ហើយ​សេចក្ដី​ឆ្មើង‌ឆ្មៃ​នៃ​អំណាច​គេ នឹង​ផុត​ទៅ ចំណែក​ស្រុក​នោះ​នឹង​មាន​ពពក​គ្រប​បាំង​ពី​លើ ហើយ​ពួក​កូន​ស្រី​ទាំង​ប៉ុន្មាន នឹង​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ។


កាល​ណា​យើង​ពន្លត់​អ្នក នោះ​យើង​នឹង​បាំង​ផ្ទៃ​មេឃ ហើយ​ធ្វើ​ឲ្យ​ផ្កាយ​ងងឹត​ទៅ យើង​នឹង​បាំង​ថ្ងៃ​ដោយ​ពពក ហើយ​ខែ​នឹង​លែង​ភ្លឺ​ដែរ។


គង្វាល​តែង​មើល​ហ្វូង​ចៀម​ខ្លួន នៅ​ថ្ងៃ​ដែល​គេ​នៅ​ជា‌មួយ​ហ្វូង​ចៀម​ដែល​ខ្ចាត់‌ខ្ចាយ​ជា​យ៉ាង​ណា នោះ​យើង​នឹង​ថែ​មើល​ហ្វូង​ចៀម​របស់​យើង ហើយ​ជួយ​ឲ្យ​វា​រួច​ចេញ​ពី​គ្រប់​កន្លែង​ដែល​វា​ត្រូវ​កម្ចាត់‌កម្ចាយ​នោះ នៅ​ថ្ងៃ​ដែល​មេឃ‌មីរ​ស្រទំ ហើយ​ងងឹត​យ៉ាង​នោះ​ដែរ។


មើល៍! ថ្ងៃ​ដល់​ហើយ ពេល​កំណត់​បាន​មក​ដល់​ហើយ ឯ​ដំបង បាន​បែក​ផ្កា សេចក្ដី​អំនួត​បាន​ប៉ិច​ឡើង។


ពេល​វេលា​បាន​មក​ដល់ ថ្ងៃ​កាន់​តែ​ជិត​ហើយ កុំ​ឲ្យ​អ្នក​ដែល​ទទួល​បញ្ចាំ​អរ​សប្បាយ ឬ​អ្នក​ដែល​លក់​បញ្ចាំ​ឲ្យ​គេ​ស្តាយ​ឡើយ ដ្បិត​សេចក្ដី​ក្រោធ​បាន​មក​លើ អស់​ទាំង​ពួក​កក‌កុញ​នេះ​ហើយ។


គេ​នឹង​បោះ​ចោល​ប្រាក់​របស់​គេ​នៅ​តាម​ផ្លូវ ហើយ​មាស​ក៏​គ្មាន​តម្លៃ ទាំង​ប្រាក់ ទាំង​មាស​របស់​គេ​នឹង​ជួយ​គេ​មិន​បាន​ឡើយ នៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​នោះ គេ​នឹង​មិន​ស្កប់​ចិត្ត ក៏​មិន​បាន​ឆ្អែត​ពោះ​ដោយ​របស់​នោះ​ដែរ ព្រោះ​របស់​នោះ ដែល​នាំ​ឲ្យ​គេ​ចំពប់​ដួល​ទៅ​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន។


ឱ​អ្នក​ស្រុក​អើយ ថ្ងៃ​អន្តរាយ​របស់​អ្នក​បាន​មក​ដល់​ហើយ ពេលកំណត់​ក៏​បាន​មក​ដល់​ដែរ ថ្ងៃ​នោះ​ជិត​មក​ដល់ ជា​ថ្ងៃ​ដែល​ឮ​សូរ​អឺង‌កង មិន​មែន​ជា​សូរ​សម្រែក​អរ​សប្បាយ​នៅ​លើ​ភ្នំ​ទេ។


វរ​ហើយ​ថ្ងៃ​នោះ ដ្បិត​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ជិត​មក​ដល់​ហើយ ថ្ងៃ​នោះ​នឹង​មក​ដល់​ដូច​ជា​ការ​បំផ្លាញ មក​ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ។


ដ្បិត​ថ្ងៃ​របស់​ព្រះ‌យេហូវ៉ា​នៅ​ជិត​បង្កើយ ទាស់​នឹង​អស់​ទាំង​សាសន៍ អ្នក​បាន​ប្រព្រឹត្ត​យ៉ាង​ណា ព្រះក៏​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​យ៉ាង​នោះ​ដែរ អំពើ​ដែល​អ្នក​បាន​ប្រព្រឹត្ត នោះ​នឹង​ធ្លាក់​មក​លើ​ក្បាល​អ្នក​វិញ។


ថ្ងៃ​ដ៏​ធំ​របស់​ព្រះ‌យេហូវ៉ា​នៅ​ជិត​បង្កើយ ក៏​នៅ​ជិត ហើយ​ដេញ​ប្រកិត សំឡេង​នៃ​ថ្ងៃ​របស់​ព្រះ‌យេហូវ៉ា ជា​សំឡេង​ជូរ​ចត់ ពេល​នោះ មនុស្ស​ខ្លាំង​ពូកែ​នឹង​ស្រែក​ជា​ខ្លាំង។


ចូរ​ស្ងាត់‌ស្ងៀម​ចំពោះ​ព្រះ‌អម្ចាស់‌យេហូវ៉ា​ចុះ! ដ្បិត​ថ្ងៃ​របស់​ព្រះ‌យេហូវ៉ា​នៅ​ជិតបង្កើយ ព្រះ‌យេហូវ៉ា​បានរៀប​ចំ​យញ្ញ‌បូជា ព្រះ‌អង្គ​បាន​ញែក​ភ្ញៀវ ដែល​ចូល​រួម​ជប់​លៀង​ឲ្យ​បាន​បរិសុទ្ធ។


ដំណើរ​នេះ​ក៏​ដូច្នោះ​ដែរ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ការ​ទាំង​នេះ ត្រូវ​ដឹង​ថា លោក​មក​ជិត​ដល់​ហើយ ក៏​នៅ​មាត់​ទ្វារ​ផង។


ចូរ​សម្តែង​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ស្គាល់​សេចក្ដី​សម្លូត​របស់​អ្នក​រាល់​គ្នា​ចុះ ព្រោះ​ព្រះ‌អម្ចាស់​ជិត​យាង​មក​ហើយ។


បង‌ប្អូន​អើយ កុំ​រអ៊ូ‌រទាំ​ទាស់​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ដើម្បី​កុំ​ឲ្យ​មាន​ទោស មើល៍ ចៅ​ក្រម​ឈរ​នៅ​មាត់​ទ្វារ​ស្រាប់​ហើយ។


ដ្បិត​ថ្ងៃ​ដ៏​ធំ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​បាន​មក​ដល់​ហើយ តើ​អ្នក​ណា​អាច​នឹង​ឈរ​នៅ​បាន?»។