Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ភីលីព 4:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ចូរ​សម្តែង​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ស្គាល់​សេចក្ដី​សម្លូត​របស់​អ្នក​រាល់​គ្នា​ចុះ ព្រោះ​ព្រះ‌អម្ចាស់​ជិត​យាង​មក​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ចូរឲ្យ​ចិត្តសប្បុរស​របស់អ្នករាល់គ្នា​ត្រូវបាន​ដឹង​ដល់​មនុស្ស​ទាំងអស់​ចុះ​។ ព្រះអម្ចាស់​ជិត​យាង​មកដល់​ហើយ​!

សូមមើលជំពូក ចម្លង

Khmer Christian Bible

5 ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ស្គាល់​ចិត្ដ​ស្លូតបូត​របស់​អ្នក​រាល់គ្នា​ចុះ‍។​ ព្រះអម្ចាស់​នៅ​ជិត​បង្កើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ចូរ​សម្តែង​ឲ្យ​មនុស្ស‌ម្នា​ទាំង​អស់​ស្គាល់​សន្ដាន​ចិត្ត​សប្បុរស​របស់​បងប្អូន ព្រះ‌អម្ចាស់​ជិត​យាង​មក​ដល់​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ចូរ​សំដែង​ឲ្យ​មនុស្ស​ទាំង​អស់ បាន​ស្គាល់​សេចក្ដី​សំឡូត​របស់​អ្នក​រាល់​គ្នា​ចុះ ព្រោះ​ព្រះ‌អម្ចាស់​ទ្រង់​ជិត​ដល់​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ចូរ​សំដែង​ឲ្យ​មនុស្ស‌ម្នា​ទាំង​អស់​ស្គាល់​សន្ដាន​ចិត្ដ​សប្បុរស​របស់​បង​ប្អូន អ៊ីសា‌ជាអម្ចាស់​ជិត​មក​ដល់​ហើយ។

សូមមើលជំពូក ចម្លង




ភីលីព 4:5
25 ការដាក់ឲ្យឆ្លើយតបគ្នា  

«ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ខ្វល់​ខ្វាយ​នឹង​ជីវិត ដែល​នឹង​បរិ‌ភោគ​អ្វី ឬ​ផឹក​អ្វី​នោះ​ឡើយ ឬ​នឹង​រូប‌កាយ ដែល​នឹង​ស្លៀក​ពាក់​អ្វី​នោះ​ដែរ។ តើ​ជីវិត​មិន​វិសេស​ជាង​ម្ហូប​អាហារ ហើយ​រូប‌កាយ​មិន​វិសេស​ជាង​សម្លៀក‌បំពាក់​ទេ​ឬ?


ដូច្នេះ កុំ​ខ្វល់‌ខ្វាយ​នឹង​ថ្ងៃ​ស្អែក​ឡើយ ដ្បិត​ថ្ងៃ​ស្អែក​នឹង​មាន​រឿង​ខ្វល់‌ខ្វាយ​របស់​ថ្ងៃ​នោះ។ រឿង​របស់​ថ្ងៃ​ណា ល្មម​សម្រាប់​ថ្ងៃ​នោះ​ហើយ»។


«ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​ខ្លួន ក្រែង​ចិត្ត​អ្នក​រាល់​គ្នា​កំពុង​តែ​ផ្ទុក​ដោយ​សេចក្តី​វក់​នឹង​ការ​ស៊ី​ផឹក និង​សេចក្តី​ខ្វល់‌ខ្វាយ​អំពី​ជីវិត​នេះ ហើយ​លោ​តែ​ថ្ងៃ​នោះ​ធ្លាក់​មក​លើ​អ្នក​រាល់​គ្នា​ភ្លាម


បើ​អ្នក​ណា​មិន​ស្រឡាញ់​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ ឲ្យ​អ្នក​នោះ​ត្រូវ​បណ្តាសា​ទៅ​ចុះ។ ម៉ារ៉ា‌ណាថា!


តាម​ពិត ដែល​គ្រាន់​តែ​មាន​រឿង​ក្តី​នឹង​គ្នា នោះ​អ្នក​រាល់​គ្នា​ខុស​ទាំង​ស្រុង​រួច​ទៅ​ហើយ។ ហេតុ​អ្វី​បាន​ជា​មិន​ស៊ូ​ទ្រាំ​នឹង​បង‌ប្អូន​ដែល​ធ្វើ​ខុស​លើ​ខ្លួន? ហេតុ​អ្វី​បាន​ជា​មិន​ស៊ូ​ទ្រាំ​ឲ្យ​គេ​កេង​បន្លំ​ខ្លួន​ជា​ជាង?


ដូច្នេះ បើ​ចំណី​អាហារ​ជា​ហេតុ​នាំ​ឲ្យ​បង‌ប្អូន​ខ្ញុំ​ជំពប់​ដួល នោះ​ខ្ញុំ​នឹង​មិន​បរិ‌ភោគ​សាច់​ជា​រៀង​រហូត ក្រែង​បង‌ប្អូន​របស់​ខ្ញុំ​ជំពប់​ដួល​ដោយ​សារ​ខ្ញុំ។


កីឡា‌ករ​ទាំង‌អស់​សុទ្ធ​តែ​លត់ដំ​ខ្លួន​គ្រប់​បែប​យ៉ាង គេ​ធ្វើ​ដូច្នេះ​ដើម្បី​ឲ្យ​បាន​ទទួល​ភួង​ជ័យ​ដែល​នឹង​ពុក​រលួយ តែ​យើង​វិញ យើង​បាន​ភួង​ជ័យ​ដែល​មិន​ចេះ​ពុក​រលួយ។


ខ្ញុំ ប៉ុល ដែល​គេ​និយាយ​ថា កាល​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ខ្ញុំ​មាន​ឫក‌ពា​សុភាព តែ​ពេល​នៅ​ឆ្ងាយ មាន​សេចក្តី​ក្លា‌ហាន​ចំពោះ​អ្នក​រាល់​គ្នា ខ្ញុំ​សូម​ទូន្មាន​អ្នក​រាល់​គ្នា​ដោយ​ចិត្ត​សុភាព និង​ចិត្ត​ស្លូត​បូត​របស់​ព្រះ‌គ្រីស្ទ


កុំ​ប្រញាប់នឹង​ជ្រួល​ច្របល់ ឬ​ស្លន់​ស្លោ​ដោយ‌សារ​វិញ្ញាណ​ណា ពាក្យ​សម្ដី​ណា ឬ​សំបុត្រ​ណា ដែល​ទំនង​ជា​មក​ពី​យើង​ក្តី ដែល​ថា​ថ្ងៃ​របស់​ព្រះ‌អម្ចាស់បាន​មក​ដល់​ហើយនោះ​ឡើយ។


មិន​ត្រូវ​និយាយ​អាក្រក់​ពី​អ្នក​ណា ឬ​ឈ្លោះ​ប្រ‌កែក​ឡើយ ត្រូវ​មាន​ចិត្ត​ស្លូត‌បូត ទាំង​បង្ហាញ​ចិត្ត​សុភាព​គ្រប់​យ៉ាង​ចំពោះ​មនុស្ស​ទាំង​អស់។


មិន​ត្រូវ​ធ្វេស​ប្រហែស​នឹង​ការ​ប្រជុំ​គ្នា ដូច​អ្នក​ខ្លះ​ធ្លាប់​ធ្វើ​នោះ​ឡើយ ត្រូវ​លើកទឹក​ចិត្ត​គ្នា​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត ដោយ​ឃើញ​ថា ថ្ងៃ​នោះ​កាន់​តែ​ជិត​មក​ដល់​ហើយ។


«ដ្បិត​នៅ​តែ​បន្តិច​ទៀត ព្រះ‌អង្គ​ដែល​ត្រូវយាង​មក ព្រះ‌អង្គ​នឹង​យាង​មក​មែន ឥត​បង្អង់​ឡើយ


ទាំង​ស្វែង​រក​ឲ្យ​ដឹង​ពី​អ្នក​ណា ឬ​ពេល​វេលា​ណា ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌គ្រីស្ទ​សណ្ឋិត​ក្នុង​គេ ទ្រង់​ធ្វើ​បន្ទាល់​ជា​មុន អំពី​ព្រះ‌គ្រីស្ទ​ត្រូវ​រង​ទុក្ខ​លំបាក និង​ពី​សិរីល្អ​ដែល​ត្រូវ​មក​តាម​ក្រោយ។


ចុង​បំផុត​នៃ​របស់​ទាំង​អស់​ជិត​ដល់​ហើយ ដូច្នេះ ចូរ​គ្រប់​គ្រង​ចិត្ត ហើយ​មាន​គំនិត​នឹង​ធឹង​ចុះ ដើម្បី​ជា​ប្រយោជន៍​ដល់​សេចក្តី​អធិស្ឋាន​របស់​អ្នក​រាល់​គ្នា។


ព្រះ‌អង្គ​ដែល​ធ្វើ​បន្ទាល់​ពី​សេចក្ដី​ទាំង​នេះ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «ពិត​មែន​ហើយ យើង​នឹង​មក​ជា​ឆាប់»។ អាម៉ែន ព្រះ‌អម្ចាស់​យេស៊ូវ​អើយ សូម​យាង​មក!។


"មើល៍! យើង​មក​ជា​ឆាប់ មាន​ពរ​ហើយ​អ្នក​ណា​ដែល​ប្រតិបត្តិ​តាម​ពាក្យ​ទំនាយ​ក្នុង​គម្ពីរ​នេះ"»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម