Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 30:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 «កូន​មនុស្ស​អើយ ចូរ​ថ្លែងទំនាយ​ប្រាប់​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ទ្រហោ‌យំ​ថា ថ្ងៃ​នោះ​វេទនា​ម៉្លេះ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 «កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង! ចូរ​ពោល​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ចូរ​នាំ​គ្នា​សោក​សង្រេង ដ្បិត​ថ្ងៃ​នោះ​វេទនា​ណាស់!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 កូន​មនុស្ស​អើយ ចូរ​ទាយ​ប្រាប់​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ចូរ​ទ្រហោ‌យំ​ថា ថ្ងៃ​នោះ​វេទនា​អី​ម៉្លេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 «កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង! ចូរ​ពោល​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ: ចូរ​នាំ​គ្នា​សោក​សង្រេង ដ្បិត​ថ្ងៃ​នោះ​វេទនា​ណាស់!

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 30:2
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ទ្រហោ​សោក​ពិលាប​ចុះ ដ្បិត​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ជិត​ដល់​ហើយ ថ្ងៃ​នេះ​នឹង​មក​ដល់​ទុក​ជា​ការ​បំផ្លាញ ដែល​មក​ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា


ឱ​ទ្វារ​ក្រុង​អើយ ចូរ​ស្រែក​ទ្រហោ ឱ​ទី​ក្រុង​អើយ ចូរ​ស្រែក​យំ​ចុះ ឱ​ស្រុក​ភីលី‌ស្ទីន​អើយ អ្នក​ត្រូវ​រលាយ​ទាំង​អស់​ហើយ ដ្បិត​មាន​ផ្សែង​ចេញ​មក​ពី​ទិស​ខាង​ជើង ឥត​មាន​អ្នក​ណា​មួយ​ក្នុង​កង‌ទ័ព​របស់​គេ ដែល​តាម​គ្នា​មិន​ទាន់​ឡើយ។


គេ​បាន​ឡើង​ទៅ​ឯ​វិហារ ហើយ​ក៏​ទៅ​ឯ​ឌីបូន ជា​ទី​ខ្ពស់ ដើម្បី​យំ សាសន៍​ម៉ូអាប់​ទ្រហោ​ពិលាប​នឹង​ក្រុង​នេបូរ និង​ក្រុង​មេឌីបា គេ​បាន​កោរ​សក់​ក្បាល​គ្រប់​គ្នា ក៏​កាត់​ពុក​ចង្កា​ទាំង​អស់​គ្នា​ដែរ។


ហេតុ​នោះ​បាន​ជា​សាសន៍​ម៉ូអាប់​នឹង​យំ​ពិលាប ចំពោះ​សាសន៍​របស់​ខ្លួន គ្រប់​គ្នា​នឹង​ទ្រហោ‌យំ អ្នក​រាល់​គ្នា​នឹង​យំ​ស្តាយ​ចំពោះ​ផែន​ទំពាំង‌បាយ‌ជូរ នៃ​ក្រុង​គារ-ហារ៉ា​សែត ដោយ​ចិត្ត​ក្តួល។


នេះ​ជា​ទំនាយ​អំពី​ដំណើរ​ក្រុង​ទីរ៉ុស។ ឱ​នាវា​ពី​ស្រុក​តើស៊ីស​អើយ ចូរ​ស្រែក​ទ្រហោ‌យំ​ចុះ ដ្បិត​ក្រុង​ទីរ៉ុស​ត្រូវ​បំផ្លាញ​ហើយ ឥត​មាន​ផ្ទះ ឬ​កន្លែង​ចូល​សំចត​ណា​នៅ​សល់​ឡើយ! គេ​បាន​ឮ​ដំណឹង​នោះ​ចាប់​តាំង​ពី​ស្រុក​គីប្រុស។


ឱ​ពួក​អ្នក​នៅ​តាម​ឆ្នេរ​សមុទ្រ​អើយ ចូរ​ទ្រហោ‌យំ​ចុះ ហើយ​ឆ្លង​ទៅ​ឯ​ស្រុក​តើស៊ីស​ទៅ


ពួក​អ្នក​បម្រើ​យើង​នឹង​ច្រៀង​ដោយ​មាន​ចិត្ត​អំណរ តែ​អ្នក​រាល់​គ្នា​នឹង​ស្រែក​ឡើង ដោយ​មាន​ចិត្ត​ព្រួយ ហើយ​នឹង​ទ្រហោ‌យំ​ដោយ​មាន​វិញ្ញាណ​គ្រាំ‌គ្រា​វិញ។


ហេតុ​នេះ ចូរ​អ្នក​រាល់​គ្នា​ស្លៀក​សំពត់​ធ្មៃ ព្រម​ទាំង​ទួញ​ទំនួញ ហើយ​ទ្រហោ​យំ​ចុះ ដ្បិត​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌យេហូវ៉ា មិន​បាន​បែរ​ចេញ​ពី​យើង​រាល់​គ្នា​ទេ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មើល៍! មាន​ទឹក​ឡើង​ចេញ​ពី​ទិស​ខាង​ជើង ទឹក​នោះ​នឹង​ត្រឡប់​ជា​ទន្លេ​ដែល​លិច​ច្រាំង ក៏​នឹង​ជន់​ឡើង​លិច​ស្រុក និង​បណ្ដា​ដែល នៅ​ក្នុង​ស្រុក​ទាំង​ប៉ុន្មាន​ដែរ គឺ​ទាំង​ទី​ក្រុង និង​មនុស្ស​ដែល​អាស្រ័យ​នៅ​ផង នោះ​បណ្ដា​មនុស្ស​នឹង​ស្រែក​ឡើង ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ទាំង​ប៉ុន្មាន​នឹង​ទ្រហោ​យំ


កូន​មនុស្ស​អើយ ចូរ​ស្រែក ហើយ​ទ្រហោ‌យំ​ចុះ ពី​ព្រោះ​ដាវ​នោះ​បាន​មក​លើ​ប្រជា‌រាស្ត្រ​របស់​យើង ក៏​មក​លើ​ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន នៃ​សាសន៍​អ៊ីស្រា‌អែល​ដែរ គេ​ត្រូវ​ប្រគល់​ដល់​ដាវ​ជា‌មួយ​ប្រជា‌រាស្ត្រ​យើង ដូច្នេះ ចូរ​ទះ​ភ្លៅ​អ្នក​ចុះ។


ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖


ឱ​ពួក​អ្នក​ធ្វើ​ស្រែ​ចម្ការ​អើយ ចូរ​ស្រ​ងាក​ចិត្ត​ទៅ ឱ​ពួក​អ្នក​ធ្វើ​ចម្ការ​ទំពាំង‌បាយ‌ជូរ​អើយ ចូរ​ទ្រហោ​យំ​ចុះ ដោយ​ព្រោះ​ស្រូវ​សាលី និង​ស្រូវ​ឱក ដ្បិត​ចម្រូត​នៅ​ស្រែ​ចម្ការ​ខូច​អស់​ហើយ។


ម្នាល​ពួក​ប្រមឹក​អើយ ចូរ​ភ្ញាក់​ឡើង ហើយ​យំ​ទៅ ឱ​ពួក​អ្នក​ដែល​ធ្លាប់​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​អើយ ចូរ​ទ្រហោ​យំ ព្រោះ​តែ​ស្រា​ទំពាំង​បាយ​ជូរ​ផ្អែម​នោះ​ទៅ ដ្បិត​ស្រា​ទំពាំង​បាយ​ជូរ​ផ្អែម ត្រូវ​ដាច់​ពី​មាត់​អ្នក​រាល់​គ្នា​ហើយ។


ម្នាល​ពួក​អ្នក​នៅ​ម៉ាកថេស​អើយ ចូរ​ទ្រហោ​យំ​ទៅ! ដ្បិត​អ្នក​ជំនួញ​ទាំង​ប៉ុន្មាន​លែង​មាន​ទៀត​ហើយ ឯ​អស់​អ្នក​ដែល​ថ្លឹង​ប្រាក់​ក៏​ត្រូវ​កាត់​ចេញ​អស់​ដែរ។


ឱ​ដើម​កកោះ​អើយ ចូរ​ទ្រហោ​យំ​ចុះ ដ្បិត​ដើម​តា‌ត្រៅ​បាន​រលំ ហើយ​ដើម​ល្អ​ៗ​ត្រូវ​បំផ្លាញអស់ ឱ​ដើម​ម៉ៃសាក់​នៅ​ស្រុក​បាសាន​អើយ ចូរ​ទ្រហោ​យំ​ចុះ ពី​ព្រោះ​ព្រៃ​ស្រោង​ត្រូវ​រលំ​ហើយ


ឥឡូវ​នេះ ពួក​អ្នក​មាន​អើយ ចូរ​ស្រែក​ទ្រហោយំ​ទៅ ព្រោះ​តែ​ទុក្ខ​វេទនា​ដែល​នឹង​កើត​មាន​ដល់​អ្នក​រាល់​គ្នា។


គេ​នឹង​ឈរ​ពី​ចម្ងាយ ដោយ​ខ្លាច​សេចក្ដី​វេទនា​របស់​ក្រុង​នេះ ហើយ​ពោល​ថា៖ «វេទនា​ហើយ! វេទនា​ហើយ! ក្រុង​បាប៊ី‌ឡូន​ដ៏​ធំ ហើយ​ខ្លាំង​ពូកែ​អើយ! ដ្បិត​សេចក្ដី​ជំនុំ‌ជម្រះ​បាន​ធ្លាក់​មក​លើ​អ្នក​តែ​ក្នុង​រយៈ​ពេល​មួយ​ម៉ោង​ប៉ុណ្ណោះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម