ដ្បិតព្រះយេហូវ៉ានឹងសម្រេចតាមសេចក្ដីយុត្តិធម៌ ដល់មនុស្សទាំងអស់ ដោយសារភ្លើង និងដោយសារដាវរបស់ព្រះអង្គ ដូច្នេះ ពួកអ្នកដែលព្រះយេហូវ៉ាប្រហារជីវិត នោះមានគ្នាច្រើនណាស់។
អេសេគាល 28:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកបានបង្អាប់អស់ទាំងទីបរិសុទ្ធរបស់អ្នក ដោយអំពើទុច្ចរិតដ៏បរិបូររបស់អ្នក ហើយដោយសេចក្ដីទុច្ចរិតនៃការជួញប្រែរបស់អ្នក ហេតុនោះ យើងបានធ្វើឲ្យមានភ្លើង ចេញពីកណ្ដាលអ្នកមក ភ្លើងនោះបានឆេះបំផ្លាញអ្នក យើងបានឲ្យអ្នកទៅជាផេះនៅលើផែនដី នៅចំពោះភ្នែកនៃអស់អ្នកដែលឃើញអ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកបានបង្អាប់ទីសក្ការៈរបស់យើង ដោយសារអំពើបាបដ៏ច្រើនឥតគណនា និងដោយសារជំនួញដ៏ទុច្ចរិតរបស់អ្នក។ យើងនឹងធ្វើឲ្យមានភ្លើងចេញពីអ្នក ឆេះបន្សុសអ្នក យើងនឹងកម្ទេចអ្នកឲ្យទៅជាផេះនៅលើផែនដី ដើម្បីឲ្យមនុស្សម្នាបានឃើញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងបានបង្អាប់អស់ទាំងទីបរិសុទ្ធរបស់ឯង ដោយអំពើទុច្ចរិតដ៏បរិបូររបស់ឯង ហើយដោយសេចក្ដីទុច្ចរិតនៃការជួញប្រែរបស់ឯង ហេតុនោះអញបានធ្វើឲ្យមានភ្លើងចេញពីកណ្តាលឯងមក ភ្លើងនោះបានឆេះបំផ្លាញឯង អញបានឲ្យឯងទៅជាផេះនៅលើផែនដី នៅចំពោះភ្នែកនៃអស់អ្នកដែលឃើញឯង អាល់គីតាប អ្នកបានបង្អាប់ទីសក្ការៈរបស់យើង ដោយសារអំពើបាបដ៏ច្រើនឥតគណនា និងដោយសារជំនួញដ៏ទុច្ចរិតរបស់អ្នក។ យើងនឹងធ្វើឲ្យមានភ្លើងចេញពីអ្នក ឆេះបន្សុសអ្នក យើងនឹងកំទេចអ្នកឲ្យទៅជាផេះនៅលើផែនដី ដើម្បីឲ្យមនុស្សម្នាបានឃើញ។ |
ដ្បិតព្រះយេហូវ៉ានឹងសម្រេចតាមសេចក្ដីយុត្តិធម៌ ដល់មនុស្សទាំងអស់ ដោយសារភ្លើង និងដោយសារដាវរបស់ព្រះអង្គ ដូច្នេះ ពួកអ្នកដែលព្រះយេហូវ៉ាប្រហារជីវិត នោះមានគ្នាច្រើនណាស់។
ចាប់តាំងពីថ្ងៃដែលអ្នកកើតមក នោះអ្នកបានគ្រប់លក្ខណ៍ក្នុងគ្រប់ផ្លូវរបស់អ្នក រហូតដល់ពេលដែលឃើញមាន សេចក្ដីទុច្ចរិតនៅក្នុងអ្នក។
ដ្បិតដោយសារការជួញប្រែដ៏បរិបូររបស់អ្នក នោះគេបានបំពេញអ្នកដោយសេចក្ដីច្រឡោត ហើយអ្នកបានធ្វើបាប ហេតុនោះ យើងបានបោះចោលអ្នកចេញពីភ្នំនៃព្រះ ទុកដូចជារបស់អាប់ឱនទៅវិញ ឱចេរូប៊ីនដែលគ្របបាំងអើយ យើងបានបំផ្លាញអ្នកចេញពីកណ្ដាលថ្មភ្លឺចាំងនោះ
«កូនមនុស្សអើយ ចូរប្រាប់ដល់ម្ចាស់ដ៏ធំនៃក្រុងទីរ៉ុសថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ដោយព្រោះអ្នកកើតមានចិត្តធំ ហើយបានពោលថា យើងជាព្រះ យើងអង្គុយលើបល្ល័ង្ករបស់ព្រះនៅកណ្ដាលសមុទ្រ ប៉ុន្តែ អ្នកជាមនុស្សទេ មិនមែនជាព្រះឡើយ ទោះបើអ្នកបានតាំងចិត្តដូចជាព្រះហឫទ័យព្រះក៏ដោយ។
ហើយចំណែកខ្លះពីចំនួនសរសៃសក់ទាំងនោះ អ្នកត្រូវយកខ្លះបោះទៅក្នុងភ្លើងទៅ នឹងមានភ្លើងឆេះចេញពីនោះមកទាស់នឹងពូជពង្សអ៊ីស្រាអែលទាំងអស់។
យើងនឹងបង្កាត់ភ្លើងនៅលើកំផែងក្រុងរ៉ាបាត ភ្លើងនោះនឹងឆេះទីមាំមួនរបស់ក្រុងនោះអស់ទៅ ទាំងមានសម្រែកក្នុងថ្ងៃសឹកសង្គ្រាម ទាំងមានព្យុះសង្ឃរា ក្នុងថ្ងៃដែលមានខ្យល់កំបុតត្បូង
យើងនឹងចាត់ភ្លើងឲ្យទៅលើស្រុកម៉ូអាប់ ភ្លើងនោះនឹងឆេះបំផ្លាញទីមាំមួននៅក្រុងកេរីយ៉ុត ហើយម៉ូអាប់នឹងស្លាប់ទៅដោយសូរគ្រាំគ្រេង ដោយសម្រែកឮលាន់ និងសូរផ្លុំត្រែ
យើងនឹងចាត់ភ្លើងឲ្យទៅលើស្រុកយូដា ភ្លើងនោះនឹងឆេះបំផ្លាញទីមាំមួន របស់ក្រុងយេរូសាឡិម។
ប៉ុន្តែ ព្រះអម្ចាស់នឹងទម្លាក់គេចេញ ហើយវាយកម្លាំងរបស់គេដែលនៅក្នុងសមុទ្រ ទីក្រុងនោះនឹងត្រូវភ្លើងឆេះ។
ហើយព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា នៅថ្ងៃដែលធ្វើការនោះ អ្នករាល់គ្នានឹងជាន់ឈ្លីពួកមនុស្សអាក្រក់ ដ្បិតគេនឹងដូចជាផេះនៅក្រោមបាទជើងរបស់អ្នករាល់គ្នា។
ដ្បិតបើមនុស្សម្នាក់បានពិភពលោកទាំងមូល តែបាត់បង់ជីវិត តើនឹងមានប្រយោជន៍អ្វីដល់អ្នកនោះ?
ហើយបើព្រះអង្គបានបញ្ឆេះក្រុងសូដុម និងក្រុងកូម៉ូរ៉ាឲ្យទៅជាផេះ ទាំងដាក់ទោសគេឲ្យវិនាសសាបសូន្យទៅ ទុកជាគំរូអំពីអ្វីដែលនឹងកើតឡើងចំពោះមនុស្សទមិឡល្មើស
ដោយហេតុនោះបានជាគ្រោះកាចរបស់ក្រុងនេះ នឹងមកដល់ក្នុងថ្ងៃតែមួយ គឺជាសេចក្ដីស្លាប់ សោកសង្រេង និងអំណត់ ហើយវានឹងត្រូវភ្លើងឆេះ ដ្បិតព្រះអម្ចាស់ដ៏ជាព្រះ ដែលជំនុំជម្រះក្រុងនេះ ទ្រង់ខ្លាំងពូកែ»។
គុម្ពបន្លាក៏ឆ្លើយទៅដើមឈើទាំងនោះថា "ប្រសិនបើអ្នករាល់គ្នាចង់ចាក់ប្រេងតាំងខ្ញុំ ឲ្យធ្វើជាស្តេចលើអ្នករាល់គ្នាមែននោះ ចូរនាំគ្នាមកជ្រកក្រោមម្លប់ខ្ញុំចុះ បើមិនដូច្នោះទេ នឹងមានភ្លើងចេញពីគុម្ពបន្លា មកបញ្ឆេះដើមតាត្រៅនៅភ្នំល្បាណូនទៀតផង"។
តែបើមិនដូច្នោះទេ សូមឲ្យមានភ្លើងចេញពីអ័ប៊ីម៉្មាឡិច មកបញ្ឆេះពួកមេដឹកនាំនៅស៊ីគែម និងនៅបេត-មីឡូរទៅ ហើយក៏សូមឲ្យមានភ្លើងចេញពីពួកមេដឹកនាំនៅស៊ីគែម និងពីមេត-មីឡូរ មកបញ្ឆេះអ័ប៊ីម៉្មាឡិចវិញដែរ»។