អេសាយ 66:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 ដ្បិតព្រះយេហូវ៉ានឹងសម្រេចតាមសេចក្ដីយុត្តិធម៌ ដល់មនុស្សទាំងអស់ ដោយសារភ្លើង និងដោយសារដាវរបស់ព្រះអង្គ ដូច្នេះ ពួកអ្នកដែលព្រះយេហូវ៉ាប្រហារជីវិត នោះមានគ្នាច្រើនណាស់។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល16 ដ្បិតព្រះយេហូវ៉ានឹងជំនុំជម្រះគ្រប់ទាំងសាច់ដោយភ្លើង និងដោយដាវរបស់ព្រះអង្គ នោះអ្នកដែលត្រូវព្រះយេហូវ៉ាសម្លាប់នឹងមានច្រើន។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 ព្រះអម្ចាស់នឹងវិនិច្ឆ័យទោសមនុស្សទាំងអស់ ដោយប្រើភ្លើង និងដាវ ព្រះអម្ចាស់នឹងប្រហារមនុស្សជាច្រើន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 ពីព្រោះព្រះយេហូវ៉ាទ្រង់នឹងសំរេចតាមសេចក្ដីយុត្តិធម៌ដល់អស់ទាំងមនុស្ស ដោយសារភ្លើងនឹងដាវរបស់ទ្រង់ ដូច្នេះ ពួកអ្នកដែលព្រះយេហូវ៉ាទ្រង់ នឹងប្រហារជីវិត នោះនឹងមានជាច្រើន សូមមើលជំពូកអាល់គីតាប16 អុលឡោះតាអាឡានឹងវិនិច្ឆ័យទោសមនុស្សទាំងអស់ ដោយប្រើភ្លើង និងដាវ អុលឡោះតាអាឡានឹងប្រហារមនុស្សជាច្រើន។ សូមមើលជំពូក |
យើងនឹងឲ្យអ្នករាល់គ្នាមានវាសនាជាដាវវិញ ហើយអ្នកទាំងអស់គ្នានឹងត្រូវឱនចុះ ឲ្យគេកាប់សម្លាប់ ព្រោះពេលយើងហៅ អ្នករាល់គ្នាមិនបានឆ្លើយសោះ ហើយពេលយើងនិយាយ អ្នករាល់គ្នាមិនបានឮឡើយ គឺអ្នករាល់គ្នាបានប្រព្រឹត្តអំពើដែលអាក្រក់នៅភ្នែកយើង ហើយបានរើសយករបស់ដែលយើងមិនចូលចិត្តវិញ។
អ្នកបានបង្អាប់អស់ទាំងទីបរិសុទ្ធរបស់អ្នក ដោយអំពើទុច្ចរិតដ៏បរិបូររបស់អ្នក ហើយដោយសេចក្ដីទុច្ចរិតនៃការជួញប្រែរបស់អ្នក ហេតុនោះ យើងបានធ្វើឲ្យមានភ្លើង ចេញពីកណ្ដាលអ្នកមក ភ្លើងនោះបានឆេះបំផ្លាញអ្នក យើងបានឲ្យអ្នកទៅជាផេះនៅលើផែនដី នៅចំពោះភ្នែកនៃអស់អ្នកដែលឃើញអ្នក។