Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 28:18 - អាល់គីតាប

18 អ្នក​បាន​បង្អាប់​ទី‌សក្ការៈ​របស់​យើង ដោយ‌សារ​អំពើ​បាប​ដ៏​ច្រើន​ឥត​គណនា និង​ដោយ‌សារ​ជំនួញ​ដ៏​ទុច្ចរិត​របស់​អ្នក។ យើង​នឹង​ធ្វើ​ឲ្យ​មាន​ភ្លើង​ចេញ​ពី​អ្នក ឆេះ​បន្សុស​អ្នក យើង​នឹង​កំទេច​អ្នក​ឲ្យ​ទៅ​ជា​ផេះ​នៅ​លើ​ផែនដី ដើម្បី​ឲ្យ​មនុស្ស‌ម្នា​បាន​ឃើញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 អ្នក​បាន​បង្អាប់​អស់​ទាំង​ទី​បរិសុទ្ធ​របស់​អ្នក ដោយ​អំពើ​ទុច្ចរិត​ដ៏​បរិបូរ​របស់​អ្នក ហើយ​ដោយ​សេចក្ដី​ទុច្ចរិត​នៃ​ការ​ជួញ​ប្រែ​របស់​អ្នក ហេតុ​នោះ យើង​បាន​ធ្វើ​ឲ្យ​មាន​ភ្លើង ចេញ​ពី​កណ្ដាល​អ្នក​មក ភ្លើង​នោះ​បាន​ឆេះ​បំផ្លាញ​អ្នក យើង​បាន​ឲ្យ​អ្នក​ទៅ​ជា​ផេះ​នៅ​លើ​ផែន‌ដី នៅ​ចំពោះ​ភ្នែក​នៃ​អស់​អ្នក​ដែល​ឃើញ​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 អ្នក​បាន​បង្អាប់​ទីសក្ការៈ​របស់​យើង ដោយ‌សារ​អំពើ​បាប​ដ៏​ច្រើន​ឥត​គណនា និង​ដោយ‌សារ​ជំនួញ​ដ៏​ទុច្ចរិត​របស់​អ្នក។ យើង​នឹង​ធ្វើ​ឲ្យ​មាន​ភ្លើង​ចេញ​ពី​អ្នក ឆេះ​បន្សុស​អ្នក យើង​នឹង​កម្ទេច​អ្នក​ឲ្យ​ទៅ​ជា​ផេះ​នៅ​លើ​ផែនដី ដើម្បី​ឲ្យ​មនុស្ស‌ម្នា​បាន​ឃើញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ឯង​បាន​បង្អាប់​អស់​ទាំង​ទី​បរិសុទ្ធ​របស់​ឯង ដោយ​អំពើ​ទុច្ចរិត​ដ៏​បរិបូរ​របស់​ឯង ហើយ​ដោយ​សេចក្ដី​ទុច្ចរិត​នៃ​ការ​ជួញ​ប្រែ​របស់​ឯង ហេតុ​នោះអញ​បាន​ធ្វើ​ឲ្យ​មាន​ភ្លើង​ចេញ​ពី​កណ្តាល​ឯង​មក ភ្លើង​នោះ​បាន​ឆេះ​បំផ្លាញ​ឯង អញ​បាន​ឲ្យ​ឯង​ទៅ​ជា​ផេះ​នៅ​លើ​ផែនដី នៅ​ចំពោះ​ភ្នែក​នៃ​អស់​អ្នក​ដែល​ឃើញ​ឯង

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 28:18
17 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​នឹង​វិនិច្ឆ័យ​ទោស​មនុស្ស​ទាំង​អស់ ដោយ​ប្រើ​ភ្លើង និង​ដាវ អុលឡោះ‌តាអាឡា​នឹង​ប្រហារ​មនុស្ស​ជា​ច្រើន។


ចាប់​តាំង​ពី​ថ្ងៃ​ដែល​យើង​បង្កើត​អ្នក រហូត​មក​ដល់​ថ្ងៃ​ដែល​គេ​ឃើញ​ភាព​ទុច្ចរិត​នៅ​ក្នុង​អ្នក អ្នក​ធ្លាប់​តែ​មាន​កិរិយា‌មារយាទ​ល្អ​ឥត​ខ្ចោះ។


ការ​រីក​ចំរើន​នៃ​ជំនួញ​របស់​អ្នក នាំ​ឲ្យ​អ្នក​ពោរ‌ពេញ​ដោយ​អំពើ​ឃោរ‌ឃៅ និង​អំពើ​បាប។ ហេតុ​នេះ យើង​ដេញ​អ្នក​ចុះ​ពី​ភ្នំ​របស់​យើង ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​មនុស្ស​សាមញ្ញ។ ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ដែល​ជា​អ្នក​ការពារ​អើយ យើង​ដេញ​អ្នក​ចេញ​ពី​ចំណោម​ថ្ម​ដ៏​ភ្លឺ​ផ្លេក។


«កូន​មនុស្ស​អើយ ចូរ​ប្រាប់​ស្ដេច​ក្រុង​ទីរ៉ុស​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ: អ្នក​មាន​ចិត្ត​ព្រហើន​ណាស់ អ្នក​ហ៊ាន​ថ្លែង​ថា “ខ្ញុំ​ជា​ព្រះ! ខ្ញុំ​នៅ​លើ​បល្ល័ង្ក​របស់​ព្រះ​ដែល​ស្ថិត​នៅ​កណ្ដាល​សមុទ្រ!”។ តាម​ពិត អ្នក​ជា​មនុស្ស​សោះ គឺ​មិន​មែន​ជា​ព្រះ​ទេ តែ​អ្នក​លើក​ខ្លួន​ឯង​ស្មើ​នឹង​ព្រះ​របស់​ខ្លួន។


បន្ទាប់​មក ចូរ​យក​ចំណែក​ខ្លះ​ពី​ចំនួន​តូច​នោះ​បោះ​ទៅ​ក្នុង​ភ្លើង ហើយ​មាន​ភ្លើង​មួយ​ចេញ​ពី​ក្នុង​នោះ​មក​ប្រឆាំង​នឹង​ពូជ‌ពង្ស​អ៊ីស្រ‌អែល​ទាំង​មូល»។


ហេតុ​នេះ យើង​នឹង​បញ្ឆេះ​ភ្លើង ដុត​កំពែង​ក្រុង​រ៉ាបាត ព្រម​ទាំង​ដុត​កំទេច​ប្រាសាទ​របស់​ក្រុង​នោះ នៅ​ថ្ងៃ​មាន​ចំបាំង មាន​សំរែក​សឹក​សង្គ្រាម និង​មាន​ខ្យល់​ព្យុះ​បក់​បោក​មក​យ៉ាង​ខ្លាំង។


ហេតុ​នេះ យើង​នឹង​ឲ្យ​ភ្លើង​ឆាប‌ឆេះ ស្រុក​ម៉ូអាប់ ព្រម​ទាំង​ឆេះ​កំទេច​ប្រាសាទ របស់​ក្រុង​កេរី‌យ៉ុត​ផង។ ស្រុក​ម៉ូអាប់​នឹង​វិនាស​ក្រោម​សំរែក​ជ្រួល‌ច្របល់ សំរែក​សឹក​សង្គ្រាម និង​សំឡេង​ត្រែ។


ហេតុ​នេះ យើង​នឹង​ឲ្យ​ភ្លើង​ឆាប‌ឆេះ ស្រុក​យូដា ព្រម​ទាំង​ឆេះ​កំទេច​ប្រាសាទ របស់​ក្រុង​យេរូ‌សាឡឹម​ផង»។


ប៉ុន្តែ អុលឡោះ‌តាអាឡា​នឹង​យក​ចេញ​ពី​ពួក​គេ​ទាំង​អស់ ទ្រង់​នឹង​រុញ​កំពែង​ក្រុង​របស់​គេ ទម្លាក់​ទៅ​ក្នុង​សមុទ្រ ក្រុង​នេះ​នឹង​ត្រូវ​រលាយ ដោយ‌សារ​ភ្លើង។


នៅ​ថ្ងៃ​ដែល​យើង​កំណត់​ទុក អ្នក​រាល់​គ្នា​នឹង​ដើរ​ជាន់​មនុស្ស​អាក្រក់ ពួក​គេ​នឹង​ប្រៀប​ដូច​ជា​ផេះ នៅ​ក្រោម​បាត​ជើង​របស់​អ្នក​រាល់​គ្នា។ នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល។


បើ​មនុស្ស​ម្នាក់​បាន​លោកីយ៍​ទាំង​មូល មក​ធ្វើ​ជា​សម្បត្តិ​របស់​ខ្លួន តែ​បាត់‌បង់​ជីវិត​នោះ​នឹង​មាន​ប្រយោជន៍​អ្វី?


ទ្រង់​បាន​ដាក់​ទោស​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ឲ្យ​រលាយ​ទៅ​ជា​ផេះ ទុក​ជា​ការ​ព្រមាន​ដល់​មនុស្ស​ទុច្ចរិត​ទៅ​ថ្ងៃ​ក្រោយ។


ហេតុ​នេះ​គ្រោះ​កាច​ផ្សេងៗ​នឹង​កើត​មាន​ដល់​ក្រុង​នេះ ក្នុង​ថ្ងៃ​តែ​មួយ គឺ​អ្នក​ក្រុង​នឹង​ត្រូវ​ស្លាប់ កាន់​ទុក្ខ ស្រេក​ឃ្លាន ហើយ​នឹង​មាន​ភ្លើង​ឆេះ​បំផ្លាញ​ក្រុង​ថែម​ទៀត​ផង ដ្បិត​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដែល​វិនិច្ឆ័យ​ទោស​ក្រុង​នេះ ទ្រង់​ប្រកប​ដោយ​អំណាច។


គុម្ព​បន្លា​ក៏​ឆ្លើយ​ទៅ​ដើម​ឈើ​ឯ​ទៀតៗ​វិញ​ថា: ប្រសិន​បើ​អ្នក​រាល់​គ្នា​ចង់​តែង‌តាំង​ខ្ញុំ​ឲ្យ​ធ្វើ ជា​ស្តេច​គ្រង​រាជ្យ​លើ​អ្នក​រាល់​គ្នា​មែន​នោះ ចូរ​នាំ​គ្នា​មក​ជ្រក​ក្រោម​ម្លប់​ខ្ញុំ​ចុះ! បើ​មិន​ធ្វើ​ដូច្នោះ​ទេ នឹង​មាន​ភ្លើង​ចេញ​ពី​គុម្ព​បន្លា​បញ្ឆេះ ដើម​តាត្រៅ​នៅ​ស្រុក​លីបង់​ថែម​ទៀត​ផង!


បើ​មិន​ដូច្នោះ​ទេ សូម​ឲ្យ​មាន​ភ្លើង​ចេញ​ពី​អប៊ី‌ម៉ា‌ឡេក មក​ឆេះ​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម និង​នៅ​បន្ទាយ​មីឡូ រួច​ឲ្យ​មាន​ភ្លើង​ចេញ​ពី​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម និង​នៅ​បន្ទាយ​មីឡូ មក​ឆេះ​អប៊ី‌ម៉ា‌ឡេក​វិញ​ដែរ!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម