Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 28:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 អស់​អ្នក​នៅ​គ្រប់​ទាំង​សាសន៍​ដែល​ស្គាល់​អ្នក គេ​នឹង​ស្រឡាំង‌កាំង​ដោយ​ព្រោះ​អ្នក អ្នក​បាន​ត្រឡប់​ជា​ទី​ស្ញែង‌ខ្លាច ហើយ​លែង​មានជា​រៀង​រហូត​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ជាតិ​សាសន៍​នានា​ដែល​ស្គាល់​អ្នក​នឹង​ងឿង‌ឆ្ងល់ ដោយ​ឃើញ​អ្នក​ធ្លាក់​ខ្លួន​ដូច្នេះ ពួក​គេ​ភ័យ​តក់‌ស្លុត ហើយ​អ្នក​នឹង​វិនាស​បាត់​បង់​រហូត​ត​ទៅ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 អស់​អ្នក​នៅ​គ្រប់​ទាំង​សាសន៍​ដែល​ស្គាល់​ឯង គេ​នឹង​ស្រឡាំង‌កាំង​ទៅ​ដោយ​ព្រោះ​ឯង ឯង​បាន​ត្រឡប់​ជា​ទី​ស្ញែង‌ខ្លាច ហើយ​លែង​មាន​នៅ​ជា​ដរាប​ត​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ជាតិ​សាសន៍​នានា​ដែល​ស្គាល់​អ្នក​នឹង​ងឿង‌ឆ្ងល់ ដោយ​ឃើញ​អ្នក​ធ្លាក់​ខ្លួន​ដូច្នេះ ពួក​គេ​ភ័យ​តក់‌ស្លុត ហើយ​អ្នក​នឹង​វិនាស​បាត់​បង់​រហូត​ត​ទៅ!»។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 28:19
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​កាត់​វិញ្ញាណ របស់​ពួកហៅ​ហ្វាយ ហើយ​ពួក​ស្ដេច​នៅ​លើ​ផែន​ដី ស្ញប់​ស្ញែង​ព្រះ‌អង្គ។


យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​ថ្មដា​រលីង អ្នក​នឹង​បាន​ជា​កន្លែង​សម្រាប់​ហាល​អួន និង​គ្មាន​អ្នក​ណា​សង់​ឡើង​វិញ​ជា​រៀង​រហូត ដ្បិត​គឺ​យើង​នេះ ជា​ព្រះ‌យេហូវ៉ា បាន​ចេញ​វាចា​ហើយ» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា។


យើង​នឹង​តាំង​អ្នក​ជា​សេចក្ដី​ស្ញែង‌ខ្លាច ហើយ​ឲ្យ​លែង​មាន​ទៀត ទោះ​បើ​គេ​ស្វែង​រក​អ្នក​ក៏​ដោយ ក៏​រក​មិន​ឃើញ​ទៀត​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​អម្ចាស់​យេហូវ៉ា»។


ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖


យើង​នឹង​ធ្វើ​ឲ្យ​ពួក​កក‌កុញ​របស់​អ្នក​ដួល ដោយ​ដាវ​នៃ​ពួក​ខ្លាំង​ពូកែ គេ​សុទ្ធ​តែ​ជា​មនុស្ស​គួរ​ស្ញែង‌ខ្លាច នៅ​ក្នុង​អស់​ទាំង​សាសន៍ គេ​នឹង​ធ្វើ​ឲ្យ​សេចក្ដី​ឆ្មើង‌ឆ្មៃ របស់​ស្រុក​អេស៊ីព្ទ​សូន្យ​បាត់​ទៅ ហើយ​ពួក​កក‌កុញ​របស់​វា​នឹង​ត្រូវ​វិនាស​ដែរ។


យើង​នឹង​បណ្ដាល​ឲ្យ​ចិត្ត​មនុស្ស​ជា​ច្រើន​តក់‌ស្លុត ក្នុង​កាល​ដែល​យើង​នាំ​ដំណឹង អំពី​ការ​វិនាស​របស់​អ្នក ទៅ​កណ្ដាល​អស់​ទាំង​សាសន៍ គឺ​ទៅ​ក្នុង​ស្រុក​ទាំង​ប៉ុន្មាន ដែល​អ្នក​មិន​បាន​ស្គាល់។


ពេល​នោះ មាន​ទេវតា​ខ្លាំង​ពូកែ​មួយ​រូប បាន​លើក​ថ្ម ដូច​ជា​ថ្ម​ត្បាល់​កិន​យ៉ាង​ធំ ទម្លាក់​ចុះ​ទៅ​ក្នុង​សមុទ្រ ដោយ​ពោល​ថា៖ «ទី​ក្រុង​បាប៊ី‌ឡូន​ដ៏​ធំ នឹង​ត្រូវ​បោះ​ទម្លាក់​ដោយ​គំហុក​យ៉ាង​ដូច្នេះ​ដែរ ហើយ​គេ​នឹង​រក​មិន​ឃើញ​ទៀត​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម