អេសេគាល 12:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងលាតមងយើងទៅពីលើលោក ហើយលោកនឹងជាប់អន្ទាក់របស់យើង យើងនឹងនាំលោកទៅឯបាប៊ីឡូន ជាស្រុករបស់ពួកខាល់ដេ ប៉ុន្តែ លោកនឹងមិនឃើញស្រុកនោះទេ ទោះបើលោកស្លាប់នៅទីនោះក៏ដោយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងបោះសំណាញ់ទៅលើស្ដេច ហើយស្ដេចនោះនឹងធ្លាក់ក្នុងអន្ទាក់របស់យើង។ យើងនឹងនាំគេទៅស្រុកបាប៊ីឡូន គឺស្រុករបស់ជនជាតិខាល់ដេ គេនឹងស្លាប់នៅស្រុកនោះ តែឥតបានឃើញស្រុកនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងលាតមងអញទៅពីលើលោក ហើយលោកនឹងជាប់អន្ទាក់របស់អញ អញនឹងនាំលោកទៅឯបាប៊ីឡូន ជាស្រុករបស់ពួកខាល់ដេ ប៉ុន្តែលោកនឹងមិនឃើញស្រុកនោះទេ ទោះបើលោកស្លាប់នៅទីនោះក៏ដោយ អាល់គីតាប យើងនឹងបោះសំណាញ់ទៅលើស្ដេច ហើយស្ដេចនោះនឹងជាប់អន្ទាក់របស់យើង។ យើងនឹងនាំគេទៅស្រុកបាប៊ីឡូន គឺស្រុករបស់ជនជាតិខាល់ដេ គេនឹងស្លាប់នៅស្រុកនោះ តែឥតបានឃើញស្រុកនោះឡើយ។ |
ត្រូវដឹងថា គឺព្រះដែលបានផ្តួលខ្ញុំ ហើយបានព័ទ្ធខ្ញុំជុំវិញដោយមងរបស់ព្រះអង្គ។
សូមព្រះអង្គបង្អុរភ្លៀងជាអន្ទាក់ មកលើមនុស្សអាក្រក់ គឺជាភ្លើងឆេះ និងស្ពាន់ធ័រ ហើយខ្យល់ក្តៅក្រហាយ នឹងបានជាចំណែកក្នុងពែងរបស់គេ។
ព្រះអង្គបាននាំយើងខ្ញុំឲ្យជាប់មង ព្រះអង្គបានដាក់បន្ទុកយ៉ាងធ្ងន់ នៅលើខ្នងយើងខ្ញុំ
ឯផ្លែល្វាអាក្រក់ ដែលបរិភោគមិនបាន ដោយព្រោះអាក្រក់ពេក នោះព្រះយេហូវ៉ាមានព្រះបន្ទូលជាប្រាកដថា "យើងនឹងឲ្យសេដេគា ជាស្តេចយូដា បានយ៉ាងដូច្នោះដែរ ព្រមទាំងពួកចៅហ្វាយ និងសំណល់មនុស្សនៅក្រុងយេរូសាឡិម ដែលសល់នៅក្នុងស្រុកនេះ និងពួកដែលនៅស្រុកអេស៊ីព្ទផង។
គេនឹងនាំស្ដេចសេដេគាទៅក្រុងបាប៊ីឡូន ហើយទ្រង់នឹងត្រូវនៅទីនោះទាល់តែយើងប្រោស នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ទោះបើអ្នករាល់គ្នាតស៊ូនឹងពួកខាល់ដេក៏ដោយ គង់តែនឹងឈ្នះមិនបានដែរ?
ឯអ្នកនឹងមិនរួចពីកណ្ដាប់ដៃគេដែរ គឺនឹងត្រូវចាប់បាន ហើយប្រគល់ទៅក្នុងកណ្ដាប់ដៃគេជាពិតប្រាកដ អ្នកនឹងឃើញស្តេចបាប៊ីឡូនប្រទល់មុខគ្នា ហើយគេនិយាយនឹងអ្នកផ្ទាល់មាត់ អ្នកនឹងត្រូវទៅក្រុងបាប៊ីឡូន។
ព្រះបាទសេដេគាបានចាត់គេឲ្យទៅនាំលោកមក ស្ដេចសួរលោកដោយសម្ងាត់នៅក្នុងដំណាក់ថា៖ «តើមានព្រះបន្ទូលណាមកពីព្រះយេហូវ៉ាឬទេ?»។ ហោរាយេរេមាទូលតបថា៖ «មាន»។ លោកក៏ទូលទៀតថា៖ «ទ្រង់នឹងត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃនៃស្តេចបាប៊ីឡូន»។
ហើយចាក់បង្ខូចព្រះនេត្ររបស់ព្រះបាទសេដេគា រួចដាក់ច្រវាក់នាំទៅឯស្រុកបាប៊ីឡូន។
នែ៎ បាប៊ីឡូនអើយ យើងបានដាក់អន្ទាក់ សម្រាប់ចាប់អ្នក ហើយអ្នកត្រូវជាប់ដែរ អ្នកមិនបានដឹងខ្លួនសោះ គឺបានរកអ្នកឃើញ ហើយចាប់បាន ពីព្រោះអ្នកបានតយុទ្ធនឹងព្រះយេហូវ៉ា
ព្រះអង្គបានចាត់ភ្លើងឲ្យមកពីស្ថានដ៏ខ្ពស់ ចូលក្នុងឆ្អឹងខ្ញុំ ភ្លើងនោះក៏ឈ្នះផង ព្រះអង្គបានដាក់មងសម្រាប់ចាប់ជើងខ្ញុំ ព្រះអង្គបានបង្វែរខ្ញុំឲ្យថយទៅក្រោយ ក៏បានធ្វើឲ្យខ្ញុំនៅស្ងាត់ ហើយល្វើយជានិច្ច
ចំណែករបស់យើងខ្ញុំ គឺជាសេចក្ដីភ័យខ្លាច និងរណ្តៅ ព្រមទាំងសេចក្ដីបំផ្លាញ និងសេចក្ដីវិនាសផង។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់អេសេគាលជាកូនប៊ូស៊ី ដែលជាសង្ឃនៅស្រុកខាល់ដេក្បែរទន្លេកេបារ ហើយព្រះយេហូវ៉ាក៏ដាក់ព្រះហស្តលើលោកនៅទីនោះ។
អ្នកត្រូវលីអីវ៉ាន់អ្នកនៅមុខគេចេញទៅក្នុងងងឹត ក៏ត្រូវបាំងមុខ ដើម្បីមិនឲ្យឃើញស្រុកឡើយ ដ្បិតយើងបានតាំងអ្នកទុកជាទីសម្គាល់ ដល់ពូជពង្សអ៊ីស្រាអែល»។
ព្រះអម្ចាស់យេហូវ៉ាស្បថថា ដូចជាយើងរស់នៅ នោះប្រាកដជាស្តេចនឹងត្រូវស្លាប់ នៅកន្លែងក្នុងស្រុកដែលបានតាំងទ្រង់ឡើងឲ្យសោយរាជ្យ ដែលទ្រង់បានមើលងាយពាក្យសម្បថ ហើយផ្តាច់សេចក្ដីសញ្ញារបស់ស្តេចនោះ គឺនឹងត្រូវស្លាប់ នៅកណ្ដាលក្រុងបាប៊ីឡូនជិតស្តេចនោះ។
យើងនឹងលាតមងយើងទៅលើគេ ហើយនឹងត្រូវជាប់នៅក្នុងអន្ទាក់របស់យើង យើងនឹងនាំគេទៅក្រុងបាប៊ីឡូន ហើយនឹងមានរឿងនៅទីនោះ ដោយព្រោះអំពើរំលងដែលគេបានប្រព្រឹត្តនឹងយើង។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «យើងនឹងបោះសំណាញ់របស់យើងគ្របលើអ្នក គេនឹងទាញអ្នកឡើងមកជាប់ក្នុងសំណាញ់របស់យើង។
ពេលគេចេញទៅ យើងនឹងបោះសំណាញ់របស់យើងគ្របលើគេ យើងនឹងទម្លាក់គេចុះ ដូចសត្វហើរលើអាកាស យើងនឹងវាយផ្ចាលគេ នៅពេលយើងឮថា គេជួបប្រជុំគ្នា។