Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 12:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 អ្នក​ត្រូវ​លី​អីវ៉ាន់​អ្នក​នៅ​មុខ​គេ​ចេញ​ទៅ​ក្នុង​ងងឹត ក៏​ត្រូវ​បាំង​មុខ ដើម្បី​មិន​ឲ្យ​ឃើញ​ស្រុក​ឡើយ ដ្បិត​យើង​បាន​តាំង​អ្នក​ទុក​ជា​ទី​សម្គាល់ ដល់​ពូជ‌ពង្ស​អ៊ីស្រា‌អែល»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ត្រូវ​លើក​បង្វេច​នោះ​ស្ពាយ​ឲ្យ​ពួក​គេ​ឃើញ ហើយ​ចេញ​ដំណើរ​ទៅ ទាំង​ងងឹត ព្រម​ទាំង​បិទ​មុខ ដើម្បី​កុំ​ឲ្យ​អ្នក​ឃើញ​ថា​អ្នក​ទៅ​ទី​ណា ដ្បិត​យើង​ចង់​ឲ្យ​អ្នក​ធ្វើ​ដូច្នេះ ជា​ប្រផ្នូល​សម្រាប់​ពូជ‌ពង្ស​អ៊ីស្រា‌អែល»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ត្រូវ​ឲ្យ​ឯង​លី​អីវ៉ាន់​ឯង​នៅ​មុខ​គេ​ចេញ​ទៅ​ក្នុង​ងងឹត ក៏​ត្រូវ​បាំង​មុខ ដើម្បី​មិន​ឲ្យ​ឃើញ​ស្រុក​ឡើយ ដ្បិត​អញ​បាន​តាំង​ឯង​ឡើង ទុក​ជា​ទី​សំគាល់ ដល់​ពូជ‌ពង្ស​អ៊ីស្រាអែល

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ត្រូវ​លើក​បង្វេច​នោះ​ស្ពាយ​ឲ្យ​ពួក​គេ​ឃើញ ហើយ​ចេញ​ដំណើរ​ទៅ ទាំង​ងងឹត ព្រម​ទាំង​បិទ​មុខ ដើម្បី​កុំ​ឲ្យ​អ្នក​ឃើញ​ថា​អ្នក​ទៅ​ទី​ណា ដ្បិត​យើង​ចង់​ឲ្យ​អ្នក​ធ្វើ​ដូច្នេះ ជា​ប្រផ្នូល​សម្រាប់​ពូជ‌ពង្ស​អ៊ីស្រ‌អែល»។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 12:6
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​ដាវីឌ​យាង​ឡើង​ទៅ​តាម​ផ្លូវ​ភ្នំ​ដើម​អូលីវ ទាំង​ទ្រង់​ព្រះ‌កន្សែង​បណ្តើរ ទ្រង់​ទទូរ​ព្រះ‌សិរ ហើយ​យាង​ទៅ​ដោយ​ព្រះ‌បាទ​ទទេ ឯ​ពួក​អ្នក​ដែល​នៅ​ជា‌មួយ​ទ្រង់ ក៏​ឡើង​ទៅ​ទាំង​ទទូរ​ក្បាល ហើយ​យំ​បណ្តើរ​ដែរ។


ដូច្នេះ គេ​ក៏​ក្រោក​ឡើង​នៅ​ពេល​ព្រលប់​ទៅ​ឯ​ទី​បោះ​ទ័ព​របស់​ពួក​ស៊ីរី តែ​កាល​គេ​ទៅ​ដល់​ទី​បោះ​ទ័ព​ហើយ មិន​ឃើញ​មាន​អ្នក​ណា​សោះ។


គេ​ខ្លាច​ពេល​ព្រឹក​ដូច​ជា​ម្លប់ នៃ​សេចក្ដី​ស្លាប់​ដល់​ពួក​គេ ដ្បិត​គេ​ជា​មិត្ត​ជិត​ស្និទ្ធ​នឹង​ម្លប់ នៃ​សេចក្ដី​ស្លាប់​នោះ​ហើយ។


មើល៍ ខ្ញុំ និង​កូន​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​មក​ខ្ញុំ យើង​ខ្ញុំ​សម្រាប់​ជា​ទី​សម្គាល់​មក​ពី​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដែល​ព្រះ‌អង្គ​គង់​នៅ​ភ្នំ​ស៊ីយ៉ូន ហើយ​ជា​ទី​អស្ចារ្យ​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល។


យើង​នឹង​លាត​មង​យើង​ទៅ​ពី​លើ​លោក ហើយ​លោក​នឹង​ជាប់​អន្ទាក់​របស់​យើង យើង​នឹង​នាំ​លោក​ទៅ​ឯ​បាប៊ីឡូន ជា​ស្រុក​របស់​ពួក​ខាល់ដេ ប៉ុន្តែ លោក​នឹង​មិន​ឃើញ​ស្រុក​នោះ​ទេ ទោះ​បើ​លោក​ស្លាប់​នៅ​ទី​នោះ​ក៏​ដោយ


ចូរ​ជីក​ទម្លុះ​កំផែង​នៅ​ចំពោះ​ភ្នែក​គេ ហើយ​បញ្ចេញ​អីវ៉ាន់​ទៅ​តាម​នោះ​ចុះ


អេសេ‌គាល​នឹង​ធ្វើ​ជា​ទី​សម្គាល់ ដល់​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ឯង អ្នក​រាល់​គ្នា​នឹង​ធ្វើ​តាម​គ្រប់​ទាំង​ការ​ដែល​គាត់​បាន​ធ្វើ​នោះ​ដែរ កាល​ណា​ការ​នេះ​កើត​មក នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់‌យេហូវ៉ា​ពិត។


ត្រូវ​យក​បន្ទះ​ដែក​មកធ្វើ​ជា​ជញ្ជាំង​ខណ្ឌ​អ្នក​នឹង​ទី​ក្រុង​នេះ ចូរ​មើល​ទៅ​ទីក្រុងនោះ ដែល​ត្រូវ​គេ​ឡោម‌ព័ទ្ធ​ច្បាំង នេះ​ជា​ទី​សម្គាល់​សម្រាប់​ពួក​វង្ស​អ៊ីស្រា‌អែល។


ឱ​យេសួរ​ជា​សម្ដេច​សង្ឃ​អើយ ចូរ​ស្តាប់​ឥឡូវ ព្រម​ទាំង​ពួក​អ្នក​ដែល​អង្គុយ​ជា‌មួយ​អ្នក​ផង ព្រោះ​គេ​ជា​ពួក​អស្ចារ្យ ដ្បិត​យើង​នឹង​ឲ្យ​អ្នក​បម្រើ​របស់​យើង "លំពង់" ចេញ​មក។


នោះ​ស្តេច​សូល​បាន​ក្លែង​ខ្លួន ហើយ​ផ្លាស់​សម្លៀក‌បំពាក់​ចេញ​ទៅ មាន​មនុស្ស​ពីរ​នាក់​ទៅ​ជា‌មួយ​ដែរ។ ស្ដេច​សូល​បាន​ទៅ​ជួប​ស្ត្រី​នោះ​ទាំង​យប់ ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ចូល​រូប ហើយ​ខាប​យក​ព្រលឹង​មនុស្ស​ម្នាក់ ដែល​ខ្ញុំ​នឹង​ប្រាប់​អ្នក»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម