Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




បរិទេវ 3:47 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

47 ចំណែក​របស់​យើង​ខ្ញុំ គឺ​ជា​សេចក្ដី​ភ័យ​ខ្លាច និង​រណ្តៅ ព្រម​ទាំង​សេចក្ដី​បំផ្លាញ និង​សេចក្ដី​វិនាស​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

47 យើង​ខ្ញុំ​ជួប​ប្រទះ​តែ​គ្រោះ​កាច ការ​ភ័យ​ខ្លាច និង​ការ​វិនាស​អន្តរាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

47 ចំណែក​របស់​យើង​ខ្ញុំ គឺ​ជា​សេចក្ដី​ភ័យ​ខ្លាច ហើយ​នឹង​រណ្តៅ ព្រម​ទាំង​សេចក្ដី​បំផ្លាញ នឹង​សេចក្ដី​វិនាស​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

47 យើង​ខ្ញុំ​ជួប​ប្រទះ​តែ​គ្រោះ​កាច ការ​ភ័យ​ខ្លាច និង​ការ​វិនាស​អន្តរាយ។

សូមមើលជំពូក ចម្លង




បរិទេវ 3:47
7 ការដាក់ឲ្យឆ្លើយតបគ្នា  

សេចក្ដី​ទាំង​ពីរ​មុខ​នេះ បាន​ធ្លាក់​មក​លើ​អ្នក​ហើយ គឺ​សេចក្ដី​រឹប‌ជាន់ និង​សេចក្ដី​បំផ្លាញ តើ​អ្នក​ណា​សោក​ស្តាយ​នឹងអ្នក? ក៏​មាន​អំណត់ និង​ដាវ​ផង តើ​អ្នក​ណា​នឹង​កម្សាន្ត​ចិត្ត​អ្នក​បាន?


ព្រះ‌អង្គ​បាន​ចាត់​ភ្លើង​ឲ្យ​មក​ពី​ស្ថាន​ដ៏​ខ្ពស់ ចូល​ក្នុង​ឆ្អឹង​ខ្ញុំ ភ្លើង​នោះ​ក៏​ឈ្នះ​ផង ព្រះ‌អង្គ​បាន​ដាក់​មង​សម្រាប់​ចាប់​ជើង​ខ្ញុំ ព្រះ‌អង្គ​បាន​បង្វែរ​ខ្ញុំ​ឲ្យ​ថយ​ទៅ​ក្រោយ ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នៅ​ស្ងាត់ ហើយ​ល្វើយ​ជា‌និច្ច


ផ្លូវ​ទៅ​កាន់​ក្រុង​ស៊ីយ៉ូន​យំ​ទួញ ដ្បិត​គ្មាន​អ្នក​ណា​មក​ចូលរួម​ពិធីបុណ្យ​សោះ ទ្វារ​ទី​ក្រុងទាំងប៉ុន្មាន​នៅ​ស្ងាត់​ច្រៀប ហើយ​ពួក​សង្ឃ​ក៏​ថ្ងូរ ពួក​ក្រមុំៗ​មាន​ទុក្ខ​ក្រៀម​ក្រំ ហើយ​ទី​ក្រុង​ទាំង​មូល​មាន​ពេញដោយភាព​ជូរ​ចត់។


ដ្បិត​ថ្ងៃ​នោះ​នឹង​មក​ដូច​ជា​លប់ គ្រប​លើ​អស់​ទាំង​មនុស្ស​ដែល​នៅ​លើ​ផែនដី​ទាំង​មូល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម