ពូជពង្សអ្នកក៏នឹងបានច្រើនដូចជាខ្សាច់ ហើយផលដែលកើតពីអ្នកមក នឹងបានដូចជាគ្រាប់ខ្សាច់ទាំងប៉ុន្មាន ឈ្មោះគេក៏មិនត្រូវកាត់ចេញ ឬបំផ្លាញពីមុខយើងឡើយ។
អេសាយ 66:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលយើងនឹងបង្កើតឡើងនោះ នឹងស្ថិតស្ថេរនៅចំពោះយើងជាយ៉ាងណា ព្រះយេហូវ៉ាមានព្រះបន្ទូលថា ពូជពង្សរបស់អ្នក និងឈ្មោះអ្នករាល់គ្នា ក៏នឹងស្ថិតស្ថេរនៅយ៉ាងនោះដែរ។ ព្រះគម្ពីរខ្មែរសាកល នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា៖ “ដូចដែលផ្ទៃមេឃថ្មី និងផែនដីថ្មីដែលយើងនឹងបង្កើតនោះ ស្ថិតស្ថេរនៅចំពោះយើងយ៉ាងណា ពូជពង្ស និងឈ្មោះរបស់អ្នករាល់គ្នាក៏នឹងស្ថិតស្ថេរយ៉ាងនោះដែរ”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលយើងបង្កើត នឹងគង់វង្សនៅចំពោះមុខយើងយ៉ាងណា ពូជពង្ស និងឈ្មោះរបស់អ្នករាល់គ្នា ក៏គង់វង្សនៅចំពោះមុខយើង រហូតតរៀងទៅយ៉ាងនោះដែរ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតដែលផ្ទៃមេឃថ្មី នឹងផែនដីថ្មី ដែលអញនឹងបង្កើតឡើងនោះ នឹងស្ថិតស្ថេរនៅចំពោះអញជាយ៉ាងណា ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ពូជពង្សរបស់ឯង នឹងឈ្មោះឯងរាល់គ្នា ក៏នឹងស្ថិតស្ថេរនៅយ៉ាងនោះដែរ អាល់គីតាប ផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលយើងបង្កើត នឹងគង់វង្សនៅចំពោះមុខយើងយ៉ាងណា ពូជពង្ស និងឈ្មោះរបស់អ្នករាល់គ្នា ក៏គង់វង្សនៅចំពោះមុខយើង រហូតតរៀងទៅយ៉ាងនោះដែរ -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ |
ពូជពង្សអ្នកក៏នឹងបានច្រើនដូចជាខ្សាច់ ហើយផលដែលកើតពីអ្នកមក នឹងបានដូចជាគ្រាប់ខ្សាច់ទាំងប៉ុន្មាន ឈ្មោះគេក៏មិនត្រូវកាត់ចេញ ឬបំផ្លាញពីមុខយើងឡើយ។
យើងបានដាក់ពាក្យពេចន៍របស់យើងនៅក្នុងមាត់អ្នក ហើយបានគ្របបាំងអ្នកដោយស្រមោលដៃរបស់យើង ដើម្បីឲ្យយើងបានដាំផ្ទៃមេឃ ហើយចាក់គ្រឹះផែនដី ហើយពោលទៅកាន់ក្រុងស៊ីយ៉ូនថា អ្នកជាប្រជារាស្ត្ររបស់យើង។
ទោះបើយ៉ាងនោះ ព្រះយេហូវ៉ាបានសព្វព្រះហឫទ័យ នឹងវាយព្រះអង្គឲ្យជាំ ហើយឲ្យឈឺចាប់ កាលណាព្រះយេហូវ៉ាបានថ្វាយព្រះជន្មព្រះអង្គ ទុក្ខជាយញ្ញបូជាលោះបាបរួចហើយ ព្រះអង្គនឹងឃើញពូជពង្សរបស់ព្រះអង្គ ហើយនឹងធ្វើឲ្យព្រះជន្មព្រះអង្គយឺនយូរតទៅ ឯបំណងព្រះហឫទ័យព្រះយេហូវ៉ា នឹងចម្រើនឡើងតាមរយៈព្រះអង្គ។
យើងនឹងឲ្យគេមានទីកន្លែងមួយនៅក្នុងវិហាររបស់យើង ហើយឲ្យមានឈ្មោះឆ្លាក់នៅជញ្ជាំងខាងក្នុង ដែលវិសេសជាងកូនប្រុសកូនស្រីទៅទៀត យើងនឹងឲ្យគេមានឈ្មោះនៅអស់កល្បជានិច្ច ជាឈ្មោះដែលមិនត្រូវកាត់ចេញឡើយ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងនេះជាសេចក្ដីសញ្ញាដែលយើងបានតាំងនឹងគេ គឺថាវិញ្ញាណរបស់យើងដែលសណ្ឋិតនៅលើអ្នក ហើយពាក្យដែលយើងបានដាក់នៅក្នុងមាត់អ្នក នោះនឹងមិនដែលឃ្លាតចេញពីមាត់អ្នក ពីមាត់ពូជពង្សរបស់អ្នក ឬពីមាត់នៃកូនចៅគេ ចាប់តាំងពីឥឡូវនេះដរាបដល់អស់កល្បរៀងទៅ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ដ្បិតយើងគឺព្រះយេហូវ៉ា យើងស្រឡាញ់សេចក្ដីយុត្តិធម៌ យើងស្អប់ការលួចប្លន់ និងអំពើទុច្ចរិត យើងនឹងឲ្យរង្វាន់ដល់អ្នកដោយសេចក្ដីពិត ហើយយើងនឹងតាំងសេចក្ដីសញ្ញា ដ៏នៅអស់កល្បជានិច្ចជាមួយអ្នក។
គេនឹងស្គាល់ពូជពង្សរបស់អ្នក នៅកណ្ដាលអស់ទាំងសាសន៍ ហើយកូនចៅរបស់អ្នក នៅកណ្ដាលជនជាតិទាំងឡាយ អស់អ្នកណាដែលឃើញអ្នកនឹងទទួលស្គាល់ថា អ្នកជាពួកអ្នកដែលព្រះយេហូវ៉ាបានប្រទានពរ។
ដ្បិតមើល៍ យើងនឹងបង្កើតផ្ទៃមេឃថ្មី ផែនដីថ្មី ឯរបស់ពីមុន នោះគ្មានអ្នកណានឹងចាំទៀត ក៏មិនដែលចូលក្នុងគំនិតឡើយ។
គេមិនសង់ដើម្បីម្នាក់ទៀតអាស្រ័យនៅទេ ឬដាំសម្រាប់ម្នាក់ទៀតបរិភោគផលនោះឡើយ ដ្បិតអាយុរបស់ប្រជារាស្ត្ររបស់យើង នឹងបានវែងដូចជាអាយុនៃដើមឈើ ហើយពួករើសតាំងរបស់យើង នឹងប្រើប្រាស់ការដែលដៃគេធ្វើជាយឺនយូរ។
គេខំធ្វើការមិនមែនឥតប្រយោជន៍ ឬបង្កើតមកឲ្យតែបានត្រូវវិនាសទៅនោះឡើយ ដ្បិតគេជាពូជនៃពួកដ៏មានពររបស់ព្រះយេហូវ៉ា ព្រមទាំងកូនដែលគេបង្កើតមកនោះដែរ។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ ប្រសិនបើអ្នករាល់គ្នាអាចនឹងផ្តាច់សេចក្ដីសញ្ញារបស់យើង ពីដំណើរថ្ងៃ និងយប់ ដើម្បីមិនឲ្យមានថ្ងៃ ឬយប់តាមធម្មតាបាន
នោះសេចក្ដីសញ្ញាដែលយើងបានតាំងនឹងដាវីឌ ជាអ្នកបម្រើយើង ក៏នឹងផ្តាច់ទៅបានដែរ។ ដើម្បីមិនឲ្យដាវីឌមានកូនចៅណាមួយសោយរាជ្យ នៅលើបល្ល័ង្ករបស់លោក ព្រមទាំងសេចក្ដីសញ្ញា ដែលតាំងនឹងពួកលេវី ជាពួកអ្នកដែលទទួលការងាររបស់យើងដែរ
នៅគ្រានោះ យើងនឹងនាំឯងរាល់គ្នាចូលមក នៅគ្រានោះ យើងនឹងប្រមូលផ្ដុំឯងរាល់គ្នា ដ្បិតយើងនឹងធ្វើឲ្យឯងរាល់គ្នាមានកេរ្ដិ៍ឈ្មោះ ហើយឲ្យបានជាទីសរសើរក្នុងចំណោម អស់ទាំងសាសន៍នៅលើផែនដី នៅពេលដែលយើងស្ដារស្ថានភាពរបស់អ្នកឡើងវិញ នៅចំពោះភ្នែកឯងរាល់គ្នា នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។:៚
ហើយបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្តីដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា ហើយមើល៍ ខ្ញុំក៏នៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបំផុត»។ អាម៉ែន។:៚
ប៉ុន្ដែ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ យើងកំពុងទន្ទឹងរង់ចាំផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលមានសុទ្ធតែសេចក្ដីសុចរិតវិញ។
បន្ទាប់មក ខ្ញុំឃើញផ្ទៃមេឃថ្មី និងផែនដីថ្មី ដ្បិតផ្ទៃមេឃមុន និងផែនដីមុនបានកន្លងបាត់ទៅ ហើយក៏គ្មានសមុទ្រទៀតឡើយ។