Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 59:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា យើង​នេះ​ជា​សេចក្ដី​សញ្ញា​ដែល​យើង​បាន​តាំង​នឹង​គេ គឺ​ថា​វិញ្ញាណ​របស់​យើង​ដែល​សណ្ឋិត​នៅ​លើ​អ្នក ហើយ​ពាក្យ​ដែល​យើង​បាន​ដាក់​នៅ​ក្នុង​មាត់​អ្នក នោះ​នឹង​មិន​ដែល​ឃ្លាត​ចេញ​ពី​មាត់​អ្នក ពី​មាត់​ពូជ‌ពង្ស​របស់​អ្នក ឬ​ពី​មាត់​នៃ​កូន​ចៅ​គេ ចាប់​តាំង​ពី​ឥឡូវ​នេះ​ដរាប​ដល់​អស់​កល្ប​រៀង​ទៅ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “រីឯ​ចំពោះ​យើង នេះ​ហើយ ជា​សម្ពន្ធមេត្រី​របស់យើង​ជាមួយ​ពួកគេ គឺ​វិញ្ញាណ​របស់យើង​ដែល​សណ្ឋិត​នៅលើ​អ្នក និង​ពាក្យ​របស់យើង​ដែល​យើង​បាន​ដាក់​នៅក្នុង​មាត់​របស់អ្នក នឹង​មិន​ចាកចេញ​ពី​មាត់​របស់អ្នក ឬ​ពី​មាត់​របស់​ពូជពង្ស​អ្នក ឬ​ពី​មាត់​របស់​ពូជពង្ស​នៃ​ពូជពង្ស​អ្នក​ឡើយ គឺ​ចាប់ពី​ឥឡូវនេះ​រហូតអស់កល្បជានិច្ច​!”។ ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ហើយ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «រីឯ​សម្ពន្ធ‌មេត្រី* ដែល​យើង​ចង​ជា​មួយ​អ្នក​ទាំង​នោះ​មាន​ដូច​ត​ទៅ: ព្រះ‌វិញ្ញាណ​របស់​យើង​សណ្ឋិត​លើ​អ្នក​ហើយ យើង​ឲ្យ​អ្នក​ប្រកាស​ព្រះ‌បន្ទូល​របស់​យើង ចាប់​ពី​ពេល​នេះ រហូត​អស់‌កល្ប​ត​ទៅ។ យើង​នឹង​មិន​ដក​ព្រះ‌បន្ទូល​នេះ​ចេញ​ពី​មាត់​អ្នក មាត់​កូន​ចៅ និង​ពូជ‌ពង្ស​របស់​អ្នក​ឡើយ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឯ​អញ នេះ​ឯង​ជា​សេចក្ដី​សញ្ញា​ដែល​អញ​បាន​តាំង​នឹង​គេ គឺ​ថា​វិញ្ញាណ​របស់​អញ​ដែល​សណ្ឋិត​នៅ​លើ​ឯង ហើយ​ពាក្យ​អញ​ដែល​អញ​បាន​ដាក់​នៅ​ក្នុង​មាត់​ឯង នោះ​នឹង​មិន​ដែល​ឃ្លាត​ចេញ​ពី​មាត់​ឯង ឬ​ពី​មាត់​នៃ​ពូជ‌ពង្ស​របស់​ឯង ឬ​ពី​មាត់​នៃ​កូន​ចៅ​គេ ចាប់​តាំង​ពី​ឥឡូវ​នេះ​ដរាប​ដល់​អស់‌កល្ប​រៀង​ទៅ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៀត​ថា៖ «រីឯ​សម្ពន្ធ‌មេត្រី ដែល​យើង​ចង​ជា​មួយ​អ្នក​ទាំង​នោះ​មាន​ដូច​ត​ទៅ: រស​របស់​យើង​សណ្ឋិត​លើ​អ្នក​ហើយ យើង​ឲ្យ​អ្នក​ប្រកាស​បន្ទូល​របស់​យើង​ចាប់​ពី​ពេល​នេះ​រហូត​អស់‌កល្ប​ត​ទៅ។ យើង​នឹង​មិន​ដក​បន្ទូល​នេះ​ចេញ​ពី​មាត់​អ្នក មាត់​កូន​ចៅ និង​ពូជ‌ពង្ស​របស់​អ្នក​ឡើយ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




អេសាយ 59:21
36 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​កុំ​ដក​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត ចេញ​ពី​មាត់​ទូល‌បង្គំសោះ​ឡើយ ដ្បិត​ទូល‌បង្គំ​សង្ឃឹម​ដល់​វិន័យ​របស់​ព្រះ‌អង្គ។


អ្នក​ត្រូវ​ប្រាប់​គាត់ ហើយ​ឲ្យ​គាត់​និយាយ​ជំនួស​អ្នក យើង​នឹង​នៅ​ជា‌មួយ​មាត់​របស់​អ្នក និង​ជា‌មួយ​មាត់​របស់​គាត់ ក៏​នឹង​បង្រៀន​អ្នក​ពី​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ផង។


ចូរ​ចង​ភ្ជាប់​នៅ​ម្រាម​ដៃ ហើយ​ចារឹក​ទុក​ក្នុង​ដួង​ចិត្ត​ឯង​ផង។


ដរាប​ដល់​ព្រះ‌វិញ្ញាណ​បាន​ចាក់​មក លើ​យើង​រាល់​គ្នា ពី​ស្ថាន​ដ៏​ខ្ពស់ ហើយ​ទី​រហោ‌ស្ថាន​បាន​ត្រឡប់​ជា​ចម្ការ​ដុះ‌ដាល ហើយ​ចម្ការ​ដុះ‌ដាល​បាន​រាប់​ទុក​ជា​ព្រៃ​វិញ។


ស្មៅ​ក៏​ស្វិត​ក្រៀម ហើយ​ផ្កា​រោយ​រុះ​ចុះ តែ​ព្រះ‌បន្ទូល​របស់​ព្រះ​នៃ​យើង​រាល់​គ្នា ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប»។


នេះ​នែ​អ្នក​បម្រើ​របស់​យើង ដែល​យើង​ទប់‌ទល់ គឺ​ជា​អ្នក​ជ្រើស‌រើស​របស់​យើង ដែល​ជា​ទី​រីក‌រាយ​ដល់​ចិត្ត​យើង យើង​បាន​ដាក់​វិញ្ញាណ​យើង​ឲ្យ​សណ្ឋិត​លើ​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​នឹង​សម្ដែង​ចេញ ឲ្យ​គ្រប់​ទាំង​សាសន៍​បាន​ឃើញ​សេចក្ដី​យុត្តិ‌ធម៌។


ដ្បិត​យើង​នឹង​ចាក់​ទឹក​ទៅ​លើ​អ្នក​ណា​ដែល​កំពុង​ស្រេក ព្រម​ទាំង​បង្ហូរ​ទឹក​ទៅ​លើ​ដី​ហួត‌ហែង យើង​នឹង​ចាក់​វិញ្ញាណ​យើង​ទៅ​លើ​ពូជ‌ពង្ស​របស់​អ្នក និង​ពរ​របស់​យើង​ទៅ​លើកូន​ចៅ​របស់​អ្នក។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដល់​វេលា​ដែល​គាប់​ចិត្តយើង នោះ​យើង​បាន​ឆ្លើយ​ដល់​អ្នក ហើយ​នៅ​ថ្ងៃ​សម្រាប់​សង្គ្រោះ យើង​បាន​ជួយ​អ្នក យើង​រក្សា​អ្នក ហើយ​ប្រទាន​និមិត្ត​រូប​មួយ​ដល់​អ្នក ទុក​ជា​សេចក្ដី​សញ្ញា​សម្រាប់​ប្រជា​‌ជន ដើម្បី​តាំង​ស្រុក​ទេស​ឡើង ប្រយោជន៍​នឹង​ចែក​ដី​ដែល​ចោល​ស្ងាត់​ដល់​គេ ទុក​ជា​មត៌ក។


យើង​បាន​ដាក់​ពាក្យ​ពេចន៍​របស់​យើង​នៅ​ក្នុង​មាត់​អ្នក ហើយ​បាន​គ្រប​បាំងអ្នក​ដោយ​ស្រមោល​ដៃ​របស់​យើង ដើម្បី​ឲ្យ​យើង​បាន​ដាំ​ផ្ទៃ​មេឃ ហើយ​ចាក់​គ្រឹះ​ផែនដី ហើយ​ពោលទៅ​កាន់​ក្រុង​ស៊ីយ៉ូន​ថា អ្នក​ជា​ប្រជា‌រាស្ត្រ​របស់​យើង។


ព្រោះ​អស់​ទាំង​ភ្នំ​ធំ​នឹង​បាត់​ទៅ​បាន អស់​ទាំង​ភ្នំ​តូច​នឹង​រើ​ចេញ​ទៅ​បាន​ដែរ ប៉ុន្តែ សេចក្ដី​សប្បុរស​របស់​យើង នឹង​មិន​ដែល​ឃ្លាត​បាត់​ពី​អ្នក​ឡើយ ហើយ​សេចក្ដី​សញ្ញា​ពី​សេចក្ដី​មេត្រី​របស់​យើង ក៏​មិន​ត្រូវ​រើ​ចេញ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​ប្រោស​មេត្តា​ដល់​អ្នក។


នោះ​ពាក្យរបស់​យើង ដែល​ចេញ​ពី​មាត់​យើង​ទៅ ក៏​មិន​ដែល​វិល​មក​ឯ​យើង​វិញ ដោយ​ឥត​កើត​ផល​យ៉ាង​ដូច្នោះ​ដែរ គឺ​នឹង​ធ្វើ​សម្រេច​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៅ​ក្នុង​ចិត្ត​យើង ហើយ​នឹង​ចម្រើន​កើន​ឡើង ក្នុង​ការ​អ្វី ដែល​យើង​ចាត់​ទៅ​ធ្វើ​នោះ។


ចូរ​ឱន​ត្រចៀក ហើយ​មក​ឯ​យើង ចូរ​ស្តាប់​ចុះ នោះ​ព្រលឹង​អ្នក​នឹង​បាន​រស់ យើង​នឹង​តាំង​សេចក្ដី​សញ្ញា​នឹង​អ្នក​រាល់​គ្នា ជា​សញ្ញា​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច គឺ​ជា​សេចក្ដី​មេត្តា‌ករុណា​ស្មោះ‌ត្រង់ ដែល​បាន​ផ្តល់​ដល់​ដាវីឌ។


គឺ​យើង​ដែល​បង្កើត​ពាក្យ​ចេញ​ពី​បបូរ​មាត់ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា សូម​សេចក្ដី​សុខ សេចក្ដី​សុខ ដល់​អ្នក​ណា​ដែល​នៅ​ឆ្ងាយ ហើយ​ដល់​អ្នក​ដែល​នៅ​ជិត​ផង យើង​នឹង​ប្រោស​គេ​ឲ្យ​ជា។


ដ្បិត​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី ដែល​យើង​នឹង​បង្កើត​ឡើង​នោះ នឹង​ស្ថិត‌ស្ថេរ​នៅ​ចំពោះ​យើង​ជា​យ៉ាង​ណា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា ពូជ‌ពង្ស​របស់​អ្នក និង​ឈ្មោះ​អ្នក​រាល់​គ្នា ក៏​នឹង​ស្ថិត‌ស្ថេរ​នៅ​យ៉ាង​នោះ​ដែរ។


នោះ​ព្រះ‌យេហូវ៉ា​លូក​ព្រះ‌ហស្ត​មក​ពាល់​មាត់​ខ្ញុំ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍ យើង​បាន​ដាក់​ពាក្យ​របស់​យើង​នៅ​ក្នុង​មាត់​អ្នក​ហើយ


ខ្ញុំ​មិន​បាន​ស្គាល់​ព្រះ‌អង្គ​ទេ ប៉ុន្តែ ព្រះ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​ធ្វើ​ពិធី​ជ្រមុជ​ដោយ​ទឹក ទ្រង់​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា "អ្នក​ឃើញ​ព្រះ‌វិញ្ញាណ​យាង​ចុះ​មក​សណ្ឋិត​លើ​អ្នក​ណា គឺ​អ្នក​នោះ​ហើយ ដែល​ធ្វើ​ពិធី​ជ្រមុជ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ"។


ដ្បិត​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក ទូល​បង្គំ​បាន​ឲ្យ​ដល់​គេ​ហើយ គេ​ក៏​ទទួល​យក ហើយ​ដឹង​ជា​ប្រាកដ​ថា ទូល​បង្គំ​មក​ពី​ព្រះ‌អង្គ ក៏​ជឿ​ថា​ព្រះ‌អង្គ​ចាត់​ទូល​បង្គំ​ឲ្យ​មក​មែន។


ដ្បិត​ព្រះ‌អង្គ​ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក ទ្រង់​ថ្លែង​ព្រះ‌បន្ទូល​របស់​ព្រះ ព្រោះ​ព្រះ​ប្រទាន​ព្រះ‌វិញ្ញាណ​មក​ដោយ​គ្មាន​កម្រិត​ទេ។


តែ​អ្នក​ណា​ដែល​ផឹក​ទឹក​ខ្ញុំ​ឲ្យ នោះ​នឹង​មិន​ស្រេក​ទៀត​ឡើយ ទឹក​ដែល​ខ្ញុំ​ឲ្យ នឹង​ក្លាយ​ជា​ប្រភព​ទឹក​នៅ​ក្នុង​អ្នក​នោះ ដែល​ផុស​ឡើង​ឲ្យ​បាន​ជីវិត​អស់‌កល្ប​ជា‌និច្ច»។


គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ពី​ព្រះ‌វិញ្ញាណ ដែល​អស់​អ្នក​ជឿ​ដល់​ព្រះ‌អង្គ​នឹង​ត្រូវ​ទទួល ដ្បិត​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មិន​ទាន់​យាង​មក ដោយ​ព្រោះ​ព្រះ‌យេស៊ូវ​មិន​ទាន់​បាន​តម្កើង​ឡើង នៅ​ឡើយ។


ខ្ញុំ​និយាយ​តែ​សេចក្តី​ណា​ដែល​ខ្ញុំ​បាន​ឃើញ​ជាមួយ​ព្រះ‌វរបិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​ធ្វើ​តែ​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ឪពុក​របស់​អ្នក​រាល់​គ្នា»។


នេះ​ហើយ​ជា​សេចក្តី​សញ្ញា​ដែល​យើង​តាំង​ជាមួយ​គេ នៅ​ពេល​យើង​ដក​យក​អំពើ​បាប​របស់​គេ​ចេញ» ។


ប៉ុន្តែ ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ​សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​មិន​នៅ​ខាង​សាច់​ឈាម​ទៀត​ទេ គឺ​នៅ​ខាង​ព្រះ‌វិញ្ញាណ​វិញ។ អ្នក​ណា​គ្មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌គ្រីស្ទ អ្នក​នោះ​មិន​មែន​ជា​របស់​ព្រះ‌អង្គ​ទេ។


ចុះ​ចំណង់​បើ​ការ​បម្រើ​ព្រះ‌វិញ្ញាណ​វិញ តើ​នឹង​មាន​សិរី​ល្អ​លើស​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត?


«ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា នេះ​ជា​សេចក្ដី​សញ្ញា​ដែល​យើង​នឹង​តាំង​ជាមួយ​ពួក​គេ​ក្រោយ​គ្រា​នោះ គឺ​ថា យើង​នឹង​ដាក់​ក្រឹត្យ‌វិន័យ​នៅ​ក្នុង​ចិត្ត​របស់​គេ ហើយ​ចារ​ក្រឹត្យ​វិន័យ​ទាំង​នោះ​នៅ​ក្នុង​គំនិត​របស់​គេ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម