តើអ្នកបានប្រកួត ហើយប្រមាថដល់អ្នកណា? តើអ្នកដំឡើងសំឡេងទាស់នឹងអ្នកណា? ហើយងើបភ្នែកឡើងខ្ពស់ដូច្នេះ គឺទាស់នឹងព្រះដ៏បរិសុទ្ធ នៃសាសន៍អ៊ីស្រាអែលហើយ។
អេសាយ 5:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុដូច្នោះ បែបដូចជាអណ្ដាតភ្លើង ឆេះបន្សុសជញ្ជ្រាំង ហើយស្មៅក្រៀមស្រុតចុះក្នុងភ្លើងយ៉ាងណា នោះឫសរបស់ពួកអ្នកទាំងនោះ នឹងបានដូចជាអ្វីៗដែលពុករលួយ ហើយផ្ការបស់គេនឹងហុយឡើង ដូចជាធូលីយ៉ាងនោះដែរ ដ្បិតគេបានលះចោលបញ្ញត្តិច្បាប់ របស់ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រមទាំងមើលងាយចំពោះព្រះបន្ទូល របស់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលទៀត។ ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ ដូចដែលអណ្ដាតភ្លើងស៊ីបំផ្លាញចំបើង ហើយស្មៅក្រៀមស្រុតចុះក្នុងភ្លើងយ៉ាងណា ឫសរបស់ពួកគេនឹងបានដូចជារបស់ខូចរលួយ ហើយផ្ការបស់ពួកគេនឹងហុយឡើងដូចធូលីយ៉ាងនោះដែរ ដ្បិតពួកគេបានបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះយេហូវ៉ានៃពលបរិវារ ហើយមើលងាយព្រះបន្ទូលរបស់អង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ ពួកគេនឹងរលួយទាំងឫស ផ្ការបស់ពួកគេនឹងក្លាយទៅជាធូលីដី ដូចអណ្ដាតភ្លើងឆាបឆេះស្បូវ ឬដូចចំបើងត្រូវភ្លើងឆេះដែរ ដ្បិតពួកគេបោះបង់ចោលការប្រៀនប្រដៅ របស់ព្រះអម្ចាស់នៃពិភពទាំងមូល ហើយមាក់ងាយព្រះបន្ទូលរបស់ ព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុដូច្នោះ បែបដូចជាអណ្តាតភ្លើងឆេះបន្សុសជញ្ជ្រាំង ហើយស្មៅក្រៀមស្រុតចុះក្នុងភ្លើងយ៉ាងណា នោះឫសរបស់ពួកអ្នកទាំងនោះនឹងបានដូចជាអ្វីដែលពុករលួយ ហើយផ្ការបស់គេនឹងហុយឡើង ដូចជាធូលីយ៉ាងនោះដែរ ដ្បិតគេបានលះចោលបញ្ញត្តច្បាប់របស់ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រមទាំងមើលងាយចំពោះព្រះបន្ទូលរបស់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលផង អាល់គីតាប ហេតុនេះ ពួកគេនឹងរលួយទាំងឫស ផ្ការបស់ពួកគេនឹងក្លាយទៅជាធូលីដី ដូចអណ្ដាតភ្លើងឆាបឆេះស្បូវ ឬដូចចំបើងត្រូវភ្លើងឆេះដែរ ដ្បិតពួកគេបោះបង់ចោលការប្រៀនប្រដៅ របស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ហើយមាក់ងាយបន្ទូលរបស់ ម្ចាស់ដ៏វិសុទ្ធនៃជនជាតិអ៊ីស្រអែល។ |
តើអ្នកបានប្រកួត ហើយប្រមាថដល់អ្នកណា? តើអ្នកដំឡើងសំឡេងទាស់នឹងអ្នកណា? ហើយងើបភ្នែកឡើងខ្ពស់ដូច្នេះ គឺទាស់នឹងព្រះដ៏បរិសុទ្ធ នៃសាសន៍អ៊ីស្រាអែលហើយ។
ប៉ុន្តែ ពួកគេមានចិត្តរឹងចចេស ហើយបះបោរនឹងព្រះអង្គ ពួកគេបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះអង្គទៅក្រោយខ្នង ហើយបានសម្លាប់ពួកហោរារបស់ព្រះអង្គ ដែលបានទូន្មានឲ្យគេ ដោយប្រាថ្នាចង់ឲ្យគេវិលមករកព្រះអង្គវិញ ពួកគេបាននាំគ្នាប្រមាថព្រះអង្គយ៉ាងខ្លាំង។
ព្រះអង្គបានរំលំពួកអ្នកដែលលើកគ្នាទាស់នឹងព្រះអង្គ ដោយឫទ្ធានុភាពដ៏ធំរបស់ព្រះអង្គ ព្រះអង្គបានបញ្ចេញសេចក្ដីក្រោធរបស់ព្រះអង្គ សេចក្ដីក្រោធនោះបានបញ្ឆេះគេដូចភ្លើងឆេះជញ្ជ្រាំង។
ដូច្នេះ បណ្ដាជនត្រូវខ្ចាត់ខ្ចាយទៅពេញក្នុងស្រុកអេស៊ីព្ទ ដើម្បីរកជញ្ជ្រាំងមកជំនួសចំបើង។
មនុស្សខ្លាំងពូកែនឹងដូចជាអាចម៍បន្ទោះ ការគេធ្វើនឹងដូចជាផ្កាភ្លើង ហើយទាំងពីរយ៉ាងនឹងឆេះជាមួយគ្នា ឥតដែលមានអ្នកណាពន្លត់សោះឡើយ។
ឱហ្ន៎ ប្រទេសដ៏មានបាប ជាសាសន៍ផ្ទុកដោយអំពើទុច្ចរិត ជាពូជមនុស្សដែលប្រព្រឹត្តអាក្រក់ ជាពួកកូនចៅដែលប្រព្រឹត្តវៀចកោង គេបានបោះបង់ចោលព្រះយេហូវ៉ា គេបានប្រមាថមើលងាយដល់ព្រះ ដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល គេបានត្រូវព្រាត់ថយទៅក្រោយ។
ហេតុដូច្នេះបានជាបណ្ដាសា បានលេបស៊ីផែនដី ហើយពួកអ្នកដែលអាស្រ័យនៅ ក៏មានទោសទាំងអស់គ្នា បានជាពួកអ្នកអាស្រ័យនៅនោះ គេត្រូវឆេះអស់រលីងទៅ មានមនុស្សសល់នៅតែបន្តិចបន្តួចទេ។
ឱព្រះយេហូវ៉ាអើយ ព្រះហស្តរបស់ព្រះអង្គបានលើកឡើងជាស្រេច តែគេមិនព្រមឃើញទេ គេនឹងត្រូវឃើញសេចក្ដីឧស្សាហ៍របស់ព្រះអង្គ ចំពោះបណ្ដាជនវិញ នោះគេនឹងមានសេចក្ដីខ្មាស ភ្លើងនឹងឆេះបន្សុសពួកខ្មាំងសត្រូវព្រះអង្គអស់រលីង។
ហេតុនោះ ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលថា៖ ដោយព្រោះអ្នករាល់គ្នាស្អប់ខ្ពើមចំពោះពាក្យនេះ ហើយទុកចិត្តនឹងការឆបោក និងការទទឹងទទែង ព្រមទាំងផ្អែកខ្លួនទៅលើការទាំងនោះ
ដ្បិតជនជាតិនេះចចេស ជាពួកកូនចៅភូតកុហក គឺជាកូនចៅដែលមិនព្រមផ្ចង់ចិត្ត ស្តាប់ក្រឹត្យវិន័យ របស់ព្រះយេហូវ៉ាទេ
មើល៍ គេនឹងបានដូចជាជញ្ជ្រាំង ដូចជាភ្លើងឆេះគេ គេមិនអាចដោះខ្លួនឲ្យរួចពីអំណាចភ្លើងនោះបានឡើយ ភ្លើងនោះមិនមែនជារងើក ដែលគ្រាន់តែល្មមអាំងសាច់ ឬជាភ្លើងដែលអង្គុយកម្ដៅខ្លួនជុំវិញនោះទេ។
ឯក្បាលរបស់ពួកអេប្រាអិម គឺក្រុងសាម៉ារី ហើយក្បាលរបស់ក្រុងសាម៉ារី គឺជាកូនរេម៉ាលានេះហើយ ប្រសិនបើអ្នកមិនព្រមជឿទេ នោះប្រាកដជាអ្នកមិនបានតាំងនៅជាប់ឡើយ"»។
«ដោយព្រោះសាសន៍នេះ គេមិនព្រមយកទឹកស៊ីឡោម ដែលហូរគ្រឿនៗ តែមានសេចក្ដីរីករាយចំពោះរេស៊ីន និងកូនរបស់រេម៉ាលាវិញ»។
ដ្បិតអំពើអាក្រក់ឆេះដូចជាភ្លើង ក៏ឆេះបន្សុសទាំងអញ្ចាញ និងគុម្ពបន្លាអស់រលីង ភ្លើងនោះក៏កាត់ឡើងក្នុងទីស្តុកនៅព្រៃ ហើយឆេះរាលឡើងហុយផ្សែងទ្រលោម។
ដោយសេចក្ដីក្រោធរបស់ព្រះយេហូវ៉ា នៃពួកពលបរិវារ នោះស្រុកត្រូវឆេះរលីងទៅ ហើយបណ្ដាជន ក៏ដូចជាចំណីភ្លើង គ្មានអ្នកណាប្រណីដល់បងប្អូនខ្លួនទេ
ម្នាលផែនដីអើយ ចូរស្តាប់ចុះ មើល៍ យើងនឹងនាំសេចក្ដីអាក្រក់មកលើជនជាតិនេះ គឺជាផលនៃគំនិតរបស់គេ ដោយព្រោះគេមិនបានស្តាប់តាមពាក្យរបស់យើងទេ ឯចំណែកក្រឹត្យវិន័យរបស់យើង នោះគេបានបោះបង់ចោលហើយ។
ពួកអ្នកប្រាជ្ញត្រូវខ្មាស ត្រូវស្រយុតចិត្ត ហើយចាប់បាន គេបានបោះបង់ព្រះបន្ទូលនៃព្រះយេហូវ៉ា ដូច្នេះ តើគេមានប្រាជ្ញាអ្វីនៅក្នុងខ្លួន?
ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដើមទំពាំងបាយជូរក្នុងពួកដើមឈើនៅព្រៃទាំងប៉ុន្មាន ដែលយើងបានប្រគល់ទៅភ្លើងចាត់ទុកជាឧសយ៉ាងណា នោះយើងនឹងប្រគល់ពួកក្រុងយេរូសាឡិមទៅយ៉ាងនោះដែរ។
យើងនឹងមិនសម្រេចតាមកំហឹងដ៏សហ័សរបស់យើងទេ ក៏មិនវិលមកបំផ្លាញអេប្រាអិមដែរ ដ្បិតយើងនេះជាព្រះ មិនមែនជាមនុស្សទេ គឺជាព្រះដ៏បរិសុទ្ធនៅកណ្ដាលអ្នករាល់គ្នា យើងនឹងមិនមកដោយសេចក្ដីក្រោធឡើយ។
ដូច្នេះ យើងនឹងបានដូចជាដង្កូវដល់ពួកអេប្រាអិម ហើយដូចជាសេចក្ដីពុកផុយដល់ពូជពង្សយូដា។
អេប្រាអិមនឹងត្រូវវាយ ហើយឫសរបស់គេបានក្រៀមទៅ គេនឹងមិនបង្កើតផលទៀតឡើយ ទោះបើគេបង្កើតកូនបានក៏ដោយ ក៏យើងនឹងប្រហារកូនសម្លាញ់របស់គេដែរ។
គេកញ្ឆលឮសន្ធឹកដូចរទេះចម្បាំងនៅលើកំពូលភ្នំ គឺដូចសន្ធឹកអណ្ដាតភ្លើងដែលឆេះជញ្ជ្រាំង ហើយដូចជាកងទ័ពដ៏ខ្លាំងពូកែ ដែលប្រុងប្រៀបនឹងចូលច្បាំង។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំងបីរបស់ពួកយូដា អើ ដោយព្រោះបួនផង យើងនឹងមិនព្រមលើកលែងទោសគេឡើយ ព្រោះគេបានបោះបង់ចោលក្រឹត្យវិន័យ របស់ព្រះយេហូវ៉ា ហើយមិនបានកាន់តាមច្បាប់របស់ព្រះអង្គសោះ គឺសេចក្ដីភូតភររបស់គេបានធ្វើឲ្យគេវង្វេងចេញ ជាសេចក្ដីភូតភរបុព្វបុរសគេបានគោរពតាម។
ប៉ុន្តែ យើងបានបំផ្លាញសាសន៍អាម៉ូរី ដែលមានកម្ពស់ដូចដើមតាត្រៅ ហើយមានកម្លាំងដូចដើមម៉ៃសាក់ នៅមុខពួកគេ គឺយើងបានបំផ្លាញទាំងផលរបស់គេខាងលើ ទាំងឫសរបស់គេនៅខាងក្រោម។
ដ្បិតគេនឹងត្រូវឆេះអស់រលីងដូចជាជញ្ជ្រាំងស្ងួត ក៏ស្រវឹងដូចជាបានផឹកស្រាហើយ គេស្រេះប្រទាក់គ្នាដូចជាបន្លា។
ដ្បិតថ្ងៃនោះកំពុងតែមកដល់ ថ្ងៃនោះឆេះធ្លោ ដូចជាគុកភ្លើង នោះអស់ពួកអ្នកឆ្មើងឆ្មៃ និងពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ គេនឹងដូចជាជញ្ជ្រាំង ហើយថ្ងៃដែលត្រូវមកដល់នោះ នឹងឆេះបន្សុសគេទាំងអស់ ឥតទុកឲ្យគេមានឫស ឬមែកនៅសល់ឡើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
ទ្រង់កាន់ចង្អេរនៅនឹងព្រះហស្ត ទ្រង់នឹងបោសសម្អាតទីលានរបស់ព្រះអង្គ ហើយប្រមូលស្រូវរបស់ព្រះអង្គដាក់ក្នុងជង្រុក រីឯសម្ដី ទ្រង់នឹងដុតក្នុងភ្លើងដែលមិនអាចពន្លត់បានវិញ»។
អ្នកណាដែលស្តាប់អ្នករាល់គ្នា អ្នកនោះស្តាប់ខ្ញុំ តែអ្នកណាដែលមើលងាយអ្នករាល់គ្នា អ្នកនោះក៏មើលងាយខ្ញុំដែរ ហើយអ្នកណាដែលមើលងាយខ្ញុំ អ្នកនោះមើលងាយដល់ព្រះ ដែលចាត់ខ្ញុំឲ្យមក។
ព្រះអង្គកាន់ចង្អេរនៅព្រះហស្ត ដើម្បីបោសរំលីងទីលានរបស់ព្រះអង្គ ហើយប្រមូលស្រូវមកដាក់ក្នុងជង្រុក តែអង្កាមព្រះអង្គនឹងដុតក្នុងភ្លើងដែលមិនអាចពន្លត់បានឡើយ»។
ប៉ុន្តែ ពួកផារិស៊ី និងពួកអ្នកប្រាជ្ញច្បាប់ បានច្រានចោលបំណងរបស់ព្រះសម្រាប់ខ្លួនគេ ដោយមិនព្រមទទួលពិធីជ្រមុជពីលោក)។
អ្នកណាដែលបដិសេធ ហើយមិនទទួលពាក្យខ្ញុំ អ្នកនោះមានចៅក្រមដែលកាត់ទោសហើយ គឺពាក្យដែលខ្ញុំបាននិយាយនឹងកាត់ទោសគេ នៅថ្ងៃចុងបំផុត។
"មើល៍ ពួកអ្នកដែលមើលងាយអើយ! ចូរងឿងឆ្ងល់ ហើយវិនាសទៅចុះ ដ្បិតយើងធ្វើការមួយនៅជំនាន់អ្នករាល់គ្នា ជាកិច្ចការដែលអ្នករាល់គ្នាមិនព្រមជឿ ទោះបើមានគេប្រាប់អ្នករាល់គ្នាក៏ដោយ" »។
ព្រះយេហូវ៉ានឹងធ្វើឲ្យភ្លៀងទៅជាផេះផង់ និងធូលីដី ធ្លាក់មកលើស្រុករបស់អ្នក គឺជាធូលីធ្លាក់ពីលើមេឃ មកលើអ្នក រហូតទាល់តែអ្នកវិនាស។
ដូច្នេះ អ្នកណាដែលបដិសេធសេចក្តីនេះ អ្នកនោះមិនមែនបដិសេធមនុស្សទេ គឺបដិសេធព្រះ ដែលបានប្រទានព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គ មកអ្នករាល់គ្នានោះវិញ។
ដ្បិតការរឹងទទឹង នោះក៏ជាបាបដូចជាមន្តវិជ្ជាដែរ ហើយការរឹងចចេស ក៏ដូចជាអំពើអាក្រក់ណាមួយ និងការថ្វាយបង្គំដល់រូបព្រះដែរ ឥឡូវនេះ ដ្បិតព្រះករុណាបានបដិសេធ លែងស្តាប់តាមព្រះបន្ទូល របស់ព្រះយេហូវ៉ាហើយ ព្រះអង្គក៏បោះបង់ព្រះករុណាចោល មិនឲ្យធ្វើជាស្តេចតទៅទៀតដែរ»។
តែលោកសាំយូអែលប្រកែកថា៖ «ទូលបង្គំមិនព្រមវិលទៅកាន់ខាងទ្រង់ទៀតទេ ព្រោះទ្រង់បានបោះបង់ចោលព្រះបន្ទូលនៃព្រះយេហូវ៉ាហើយ ព្រះយេហូវ៉ាក៏បានបោះបង់ចោលទ្រង់ មិនឲ្យធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលដែរ»។