ដូច្នេះ បណ្ដាជនត្រូវខ្ចាត់ខ្ចាយទៅពេញក្នុងស្រុកអេស៊ីព្ទ ដើម្បីរកជញ្ជ្រាំងមកជំនួសចំបើង។
អេសាយ 47:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍ គេនឹងបានដូចជាជញ្ជ្រាំង ដូចជាភ្លើងឆេះគេ គេមិនអាចដោះខ្លួនឲ្យរួចពីអំណាចភ្លើងនោះបានឡើយ ភ្លើងនោះមិនមែនជារងើក ដែលគ្រាន់តែល្មមអាំងសាច់ ឬជាភ្លើងដែលអង្គុយកម្ដៅខ្លួនជុំវិញនោះទេ។ ព្រះគម្ពីរខ្មែរសាកល មើល៍! ពួកគេនឹងបានដូចជាចំបើង ភ្លើងនឹងឆាបឆេះពួកគេ ពួកគេនឹងរំដោះខ្លួនពីអំណាចនៃភ្លើងមិនបានឡើយ; ភ្លើងនោះមិនមែនជារងើកសម្រាប់កម្ដៅខ្លួន ឬជាភ្លើងសម្រាប់អង្គុយជុំវិញនោះទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ អ្នកទាំងនោះប្រៀបបាននឹងចំបើង ដែលត្រូវភ្លើងឆាបឆេះ គេមិនអាចដកខ្លួន ឲ្យរួចផុតពីអណ្ដាតភ្លើងបានឡើយ ដ្បិតភ្លើងនោះមិនមែនជាភ្លើង សម្រាប់ចម្អិនអាហារ ឬសម្រាប់អាំងកម្ដៅខ្លួននោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល គេនឹងបានដូចជាជញ្ជ្រាំង ភ្លើងនឹងឆេះគេអស់ទៅ គេនឹងដោះខ្លួនឲ្យរួចពីអំណាចភ្លើងមិនបាន ភ្លើងនោះនឹងមិនបានជារងើក ដែលគ្រាន់តែល្មមនឹងអាំងកំដៅខ្លួន ឬជាភ្លើងដែលនឹងអង្គុយជុំវិញប៉ុណ្ណោះទេ អាល់គីតាប ប៉ុន្តែ អ្នកទាំងនោះប្រៀបបាននឹងចំបើង ដែលត្រូវភ្លើងឆាបឆេះ គេមិនអាចដកខ្លួន ឲ្យរួចផុតពីអណ្ដាតភ្លើងបានឡើយ ដ្បិតភ្លើងនោះមិនមែនជាភ្លើង សម្រាប់ចំអិនអាហារ ឬសម្រាប់អាំងកំដៅខ្លួននោះឡើយ។ |
ដូច្នេះ បណ្ដាជនត្រូវខ្ចាត់ខ្ចាយទៅពេញក្នុងស្រុកអេស៊ីព្ទ ដើម្បីរកជញ្ជ្រាំងមកជំនួសចំបើង។
ឯពន្លឺនៃសាសន៍អ៊ីស្រាអែល នោះនឹងបានសម្រាប់ជាភ្លើង ហើយព្រះដ៏បរិសុទ្ធរបស់គេជាអណ្ដាតភ្លើង ភ្លើងនោះនឹងឆេះឡើង បន្សុសបន្លា និងអញ្ចាញរបស់គេនៅថ្ងៃតែមួយ។
ហើយព្រះអង្គនឹងបំបែកទៅ ដូចជាគេបំបែកឆ្នាំងនៃជាងស្មូន គឺនឹងបំបែកឲ្យខ្ទេចខ្ទី ឥតប្រណីឡើយ ទាល់តែរកបំណែកណាមួយ ល្មមនឹងដាក់រងើកភ្លើងពីជើងក្រាន ឬនឹងដួសយកទឹកពីពាងមិនបានផង។
ពួកមនុស្សមានបាបនៅក្រុងស៊ីយ៉ូន គេភ័យខ្លាច សេចក្ដីញាប់ញ័របានចាប់ពួកមនុស្សគគ្រក់ហើយ តើមានអ្នកណាក្នុងពួកយើងអាចនឹងនៅចំពោះ ភ្លើងឆេះបន្សុសនេះបាន? តើមានអ្នកណាអាចនឹងនៅចំពោះភ្លើងឆេះ នៅអស់កល្បជានិច្ចបាន?
អើពួកទាំងនោះនឹងមិនដែលបានដាំចុះឡើយ ក៏នឹងបានសាបព្រោះសឹងតែមិនទាន់ផង ដើមគេនឹងមិនដែលចាក់ឫសចុះក្នុងដីឡើយ ព្រះអង្គនឹងផ្លុំខ្យល់ទៅ នោះគេនឹងស្វិតក្រៀម រួចខ្យល់កួចនឹងផាត់យកគេទៅ ដូចជាជញ្ជ្រាំង។
តើអ្នកណាបានលើកម្នាក់ឡើងពីទិសខាងកើត ទាំងហៅមកដល់ជើងខ្លួនក្នុងសេចក្ដីសុចរិត ព្រមទាំងប្រគល់អស់ទាំងសាសន៍ដល់អ្នកនោះ ហើយលើកឲ្យគ្រប់គ្រងលើអស់ទាំងស្តេចផង ក៏យកគេដូចជាធូលី ប្រគល់ដល់ដាវរបស់អ្នកនោះ ហើយដូចជាចំបើង ដែលត្រូវផាត់តាមខ្យល់ ដោយធ្នូដែរ។
ដូច្នេះ គាត់យកខ្លះធ្វើឧសដុត ខ្លះទៀតដុតធ្វើម្ហូប គឺគាត់អាំងសាច់ ហើយស៊ីឆ្អែត។ គាត់កម្ដៅខ្លួនដែរ ដោយពោលថា "អៃយ៉ា កក់ក្តៅស្រួលណាស់ ពេលខ្ញុំអាំងភ្លើង"។
ហេតុដូច្នោះ បែបដូចជាអណ្ដាតភ្លើង ឆេះបន្សុសជញ្ជ្រាំង ហើយស្មៅក្រៀមស្រុតចុះក្នុងភ្លើងយ៉ាងណា នោះឫសរបស់ពួកអ្នកទាំងនោះ នឹងបានដូចជាអ្វីៗដែលពុករលួយ ហើយផ្ការបស់គេនឹងហុយឡើង ដូចជាធូលីយ៉ាងនោះដែរ ដ្បិតគេបានលះចោលបញ្ញត្តិច្បាប់ របស់ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រមទាំងមើលងាយចំពោះព្រះបន្ទូល របស់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលទៀត។
ពួកខ្លាំងពូកែរបស់ក្រុងបាប៊ីឡូន គេបានអាក់ខានតស៊ូ គេនៅតែក្នុងទីមាំមួនរបស់គេ កម្លាំងគេស្បើយហើយ ក៏បានត្រឡប់ដូចជាស្រីវិញ ផ្ទះនៅក្នុងទីក្រុងបានឆេះអស់ហើយ រនុកទ្វារក្រុងទាំងអស់ត្រូវបាក់។
ឯផ្លូវទឹក គេចាប់យកបាន ហើយវាលបឹងក៏ត្រូវដុតអស់ ដូច្នេះ ពួកទាហានមានចិត្តភ័យខ្លាច។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ កំផែងយ៉ាងក្រាស់របស់ក្រុងបាប៊ីឡូន នឹងត្រូវរលំអស់រលីង ហើយទ្វារដ៏ខ្ពស់ទាំងប៉ុន្មាននឹងត្រូវភ្លើងឆេះ គឺយ៉ាងនោះដែលជនជាតិទាំងឡាយ បានខំធ្វើការជាឥតប្រយោជន៍ ហើយសាសន៍ទាំងប៉ុន្មាន ធ្វើឲ្យតែបានជាចំណីភ្លើងប៉ុណ្ណោះ។
យើងនឹងតាំងមុខទាស់នឹងគេ គេនឹងចេញពីភ្លើងមួយ តែភ្លើងមួយទៀតនឹងឆេះគេ នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលយើងតាំងមុខទាស់នឹងគេ។
គេកញ្ឆលឮសន្ធឹកដូចរទេះចម្បាំងនៅលើកំពូលភ្នំ គឺដូចសន្ធឹកអណ្ដាតភ្លើងដែលឆេះជញ្ជ្រាំង ហើយដូចជាកងទ័ពដ៏ខ្លាំងពូកែ ដែលប្រុងប្រៀបនឹងចូលច្បាំង។
ពូជពង្សយ៉ាកុបនឹងបានដូចជាភ្លើង ឯពូជពង្សយ៉ូសែបជាអណ្ដាតភ្លើង ចំណែកពូជពង្សអេសាវនឹងបានដូចជាជញ្ជ្រាំង ហើយភ្លើងនោះនឹងឆាបឆេះគេ រួចបន្សុសគេអស់ទៅ គ្មានអ្នកណាសល់នៅក្នុងពូជពង្សអេសាវឡើយ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលហើយ។
ដ្បិតគេនឹងត្រូវឆេះអស់រលីងដូចជាជញ្ជ្រាំងស្ងួត ក៏ស្រវឹងដូចជាបានផឹកស្រាហើយ គេស្រេះប្រទាក់គ្នាដូចជាបន្លា។
ដ្បិតថ្ងៃនោះកំពុងតែមកដល់ ថ្ងៃនោះឆេះធ្លោ ដូចជាគុកភ្លើង នោះអស់ពួកអ្នកឆ្មើងឆ្មៃ និងពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ គេនឹងដូចជាជញ្ជ្រាំង ហើយថ្ងៃដែលត្រូវមកដល់នោះ នឹងឆេះបន្សុសគេទាំងអស់ ឥតទុកឲ្យគេមានឫស ឬមែកនៅសល់ឡើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
កុំខ្លាចអស់អ្នកដែលសម្លាប់បានតែរូបកាយ តែមិនអាចសម្លាប់ព្រលឹងបាននោះឡើយ តែផ្ទុយទៅវិញ ត្រូវខ្លាចព្រះអង្គដែលទ្រង់អាចនឹងបំផ្លាញទាំងព្រលឹង និងរូបកាយទៅក្នុងនរកបាន។
ដ្បិតបើមនុស្សម្នាក់បានពិភពលោកទាំងមូល តែបាត់បង់ជីវិត តើនឹងមានប្រយោជន៍អ្វីដល់អ្នកនោះ? ឬតើគេនឹងយកអ្វីមកប្ដូរនឹងជីវិតរបស់ខ្លួនបាន?
ពេលនោះ មានទេវតាខ្លាំងពូកែមួយរូប បានលើកថ្ម ដូចជាថ្មត្បាល់កិនយ៉ាងធំ ទម្លាក់ចុះទៅក្នុងសមុទ្រ ដោយពោលថា៖ «ទីក្រុងបាប៊ីឡូនដ៏ធំ នឹងត្រូវបោះទម្លាក់ដោយគំហុកយ៉ាងដូច្នេះដែរ ហើយគេនឹងរកមិនឃើញទៀតឡើយ