ស្ដេចហេសេគាមានរាជឱអង្ការសួរលោកអេសាយថា៖ «តើមានទីសម្គាល់ណាឲ្យខ្ញុំដឹងថា ព្រះយេហូវ៉ានឹងប្រោសឲ្យខ្ញុំបានជា ហើយដែលខ្ញុំនឹងឡើងទៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ានៅថ្ងៃទីបីបាន?»
អេសាយ 38:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយព្រះបាទហេសេគាក៏បានមានព្រះបន្ទូលថា៖ «តើមានទីសម្គាល់ណាឲ្យយើងបានដឹងថា យើងនឹងឡើងទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាបាន?»។ ព្រះគម្ពីរខ្មែរសាកល ហេសេគាទ្រង់សួរថា៖ “តើមានទីសម្គាល់អ្វី ដែលយើងនឹងឡើងទៅដំណាក់របស់ព្រះយេហូវ៉ាបាន?”៕ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ព្រះបាទហេសេគាមានរាជឱង្ការសួរថា៖ «តើមានទីសម្គាល់អ្វីដែលនាំឲ្យខ្ញុំដឹងថា ខ្ញុំមុខជាអាចឡើងទៅព្រះដំណាក់របស់ព្រះអម្ចាស់បាន?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយហេសេគាទ្រង់ក៏បានមានបន្ទូលថា តើមានទីសំគាល់ណាឲ្យយើងបានដឹងថា យើងនឹងឡើងទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាបាន។ អាល់គីតាប ពេលនោះ ស្តេចហេសេគាមានប្រសាសន៍សួរថា៖ «តើមានទីសំគាល់អ្វីដែលនាំឲ្យខ្ញុំដឹងថា ខ្ញុំមុខជាអាចឡើងទៅដំណាក់របស់អុលឡោះតាអាឡាបាន?»។ |
ស្ដេចហេសេគាមានរាជឱអង្ការសួរលោកអេសាយថា៖ «តើមានទីសម្គាល់ណាឲ្យខ្ញុំដឹងថា ព្រះយេហូវ៉ានឹងប្រោសឲ្យខ្ញុំបានជា ហើយដែលខ្ញុំនឹងឡើងទៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ានៅថ្ងៃទីបីបាន?»
ខ្ញុំមានអំណរណាស់ កាលគេប្រាប់ខ្ញុំថា៖ «មកយើង នាំគ្នាទៅដំណាក់ របស់ព្រះយេហូវ៉ា!»
នេះនឹងបានទុកជាទីសម្គាល់ពីព្រះយេហូវ៉ាដល់អ្នក ថាព្រះយេហូវ៉ានឹងសម្រេចការនេះ ដែលព្រះអង្គបានមានព្រះបន្ទូលហើយ
នៅគ្រានោះ ម្រដាក់-បាឡាដាន ជាបុត្រនៃបាឡាដាន ស្តេចស្រុកបាប៊ីឡូន ក៏ផ្ញើសំបុត្រ និងតង្វាយមកថ្វាយព្រះបាទហេសេគា ដោយឮថា ទ្រង់បានប្រឈួន ហើយបានជាវិញ។
ក្រោយមក ព្រះយេស៊ូវឃើញគាត់នៅក្នុងព្រះវិហារ ក៏មានព្រះបន្ទូលទៅគាត់ថា៖ «មើល៍ អ្នកបានជាហើយ កុំធ្វើបាបទៀត ក្រែងអ្នកមានសេចក្តីអាក្រក់ជាងមុន»។