Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 20:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ស្ដេច​ហេ‌សេ‌គា​មាន​រាជ‌ឱអង្ការ​សួរ​លោក​អេសាយ​ថា៖ «តើ​មាន​ទី​សម្គាល់​ណា​ឲ្យ​ខ្ញុំ​ដឹង​ថា ព្រះ‌យេហូវ៉ា​នឹង​ប្រោស​ឲ្យ​ខ្ញុំ​បាន​ជា ហើយ​ដែល​ខ្ញុំ​នឹង​ឡើង​ទៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​នៅ​ថ្ងៃ​ទី​បី​បាន?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ពេល​នោះ ព្រះ‌បាទ​ហេ‌សេគា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អេសាយ​ថា៖ «តើ​មាន​ទី​សម្គាល់​អ្វី ដែល​នាំ​ឲ្យ​យើង​ដឹង​ថា យើង​នឹង​បាន​ជា​សះ‌ស្បើយ ហើយ​ឡើង​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ នៅ​ថ្ងៃ​ទី​បី?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ហេសេគា​ទ្រង់​មាន​បន្ទូល​សួរ​អេសាយ​ថា តើ​មាន​ទី​សំគាល់​ណា​ឲ្យ​ខ្ញុំ​ដឹង​ថា ព្រះ‌យេហូវ៉ា​នឹង​ប្រោស​ឲ្យ​ខ្ញុំ​បាន​ជា ហើយ​ដែល​ខ្ញុំ​នឹង​ឡើង​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​នៅ​ថ្ងៃ​ទី​៣​ដូច្នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ពេល​នោះ​ស្តេច​ហេ‌សេគា សួរ​ណាពី​អេសាយ​ថា៖ «តើ​មាន​ទី​សំគាល់​អ្វី ដែល​នាំ​ឲ្យ​យើង​ដឹង​ថា យើង​នឹង​បាន​ជា​សះ‌ស្បើយ ហើយ​ឡើង​ទៅ​ដំណាក់​របស់អុលឡោះ‌តាអាឡា នៅ​ថ្ងៃ​ទី​បី?»។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 20:8
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ លោក​ទូល​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ‌អម្ចាស់​អើយ ធ្វើ​ដូច​ម្ដេច​ឲ្យ​ទូល‌បង្គំ​ដឹង​ថា ទូល‌បង្គំ​នឹង​បាន​ស្រុក​នេះ​ជា​កេរ‌អាករ​ទៅ?»


ការ​នេះ​ជា​ទី​សម្គាល់​សម្រាប់​អ្នក​រាល់​គ្នា គឺ​នៅ​ឆ្នាំ​នេះ អ្នក​រាល់​គ្នា​នឹង​បរិ‌ភោគ​ផល​ដែល​ដុះ​ខ្លួនឯង ដល់​ឆ្នាំ​ទី​ពីរ នឹង​បរិ‌ភោគ​ផល​ដែល​កើត​ពី​នោះ​ទៀត តែ​ដល់​ឆ្នាំ​ទី​បី អ្នក​រាល់​គ្នា​ត្រូវ​សាប‌ព្រោះ ច្រូត​កាត់ ហើយ​ដាំ​ចម្ការ​ទំពាំង‌បាយ‌ជូរ រួច​បរិ‌ភោគ​ពី​ផល​ទាំង​នោះ​ទៅ។


«ចូរ​ត្រឡប់​ទៅ​ទូល​ដល់​ហេ‌សេ‌គា ជា​មេ​លើ​ប្រជា‌រាស្ត្រ​របស់​យើង​ថា "ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ដាវីឌ​បុព្វ‌បុរស​ឯង ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​បាន​ឮ​ពាក្យ​អធិ‌ស្ឋាន​របស់​ឯង ក៏​បាន​ឃើញ​ទឹក​ភ្នែក​របស់​ឯង​ហើយ យើង​នឹង​ប្រោស​ឲ្យ​ឯង​បាន​ជា ដល់​ថ្ងៃ​ទី​បី ឯង​នឹង​ឡើង​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​បាន។


ហោរា​អេសាយ​បាន​ទូល​ថា៖ «សូម​យក​ផ្លែ​ល្វា​មួយ​ផែន​មក​បិទ​លើ​បូស​នោះ នោះ​ទ្រង់​នឹង​បាន​ជា»។


ហោរា​អេសាយ​ទូល​តប​ថា៖ «នេះ​ជា​ទី​សម្គាល់​ពី​ព្រះ‌យេហូវ៉ា ឲ្យ​ទ្រង់​បាន​ជ្រាប​ថា ព្រះ‌យេហូវ៉ា​នឹង​សម្រេច​តាម​សេចក្ដី​ដែល​មាន​ព្រះ‌បន្ទូល​ហើយ តើ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​ស្រមោល​ធ្លាក់​ទៅ​មុខ​ដប់​កាំ ឬ​ថយ​ក្រោយ​ដប់​កាំ?»


ហោរា​អេសាយ​បាន​ប្រាប់​ថា៖ «ត្រូវ​ឲ្យ​គេ​យក​ផែន​ល្វា​មួយ​មក​បិទ​លើ​បូស នោះ​ទ្រង់​នឹង​បាន​ជា»


ហើយ​ព្រះបាទ​ហេ‌សេ‌គា​ក៏​បាន​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​មាន​ទី​សម្គាល់​ណា​ឲ្យ​យើង​បាន​ដឹង​ថា យើង​នឹង​ឡើង​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​បាន?»។


«ចូរ​អ្នក​សូម​ទី​សម្គាល់​មួយ​ពី​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ចុះ ចូរ​សូម ទោះ​បើ​នៅ​ក្នុង​ទី​ជម្រៅ ឬ​នៅ​ទី​ខ្ពស់​ខាង​លើក្តី»។


ដូច្នេះ ព្រះ‌អម្ចាស់​ផ្ទាល់​នឹង​ប្រទាន​ទី​សម្គាល់​មួយ​មក​អ្នក​រាល់​គ្នា ដោយ​ព្រះ‌អង្គ មើល៍! នាង​ព្រហ្ម‌ចារី នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​មួយ ហើយ​នឹង​ឲ្យ​ព្រះ‌នាម​ថា អេម៉ា‌ញូអែល ។


នៅ​តែ​ពីរ​ថ្ងៃ​ទៀត ព្រះ‌អង្គ​នឹង​ប្រោស​ពួក​យើង​ឲ្យ​បាន​សះ​ស្បើយ នៅ​ថ្ងៃ​ទីបី ព្រះ‌អង្គ​នឹង​លើក​ពួក​យើង​ឡើង​វិញ ដើម្បី​ឲ្យ​យើង​បាន​រស់​នៅ​ចំពោះ​ព្រះ‌អង្គ។


«មាន​បុរស​ពីរ​នាក់​ឡើង​ទៅ​អធិស្ឋាន​ក្នុង​ព្រះ‌វិហារ ម្នាក់​ជា​ផារិស៊ី ម្នាក់​ទៀត​ជា​អ្នក​យកពន្ធ។


នេះ​ជា​ទី​សម្គាល់​ដល់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះ‌ឱរស​មួយ រុំ​នឹង​សំពត់ ផ្តេក​នៅ​ក្នុង​ស្នូក​សត្វ»។


លោក​ទូល​ព្រះ‌អង្គ​ថា៖ «ប្រសិន‌បើ​ទូល‌បង្គំ​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ សូម​សម្ដែង​ទី​សម្គាល់​មួយ​ឲ្យ​ទូល‌បង្គំ​ដឹង​ថា គឺ​ពិត​ជា​ព្រះ‌អង្គ​មែន​ដែល​មាន​ព្រះ‌បន្ទូល​នឹង​ទូល‌បង្គំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម