ពេលព្រះបាទអ័ហាប់បានឮពាក្យទាំងនោះ ទ្រង់ក៏ហែកព្រះពស្ត្រ ស្លៀកសំពត់ធ្មៃ ហើយតមព្រះស្ងោយ ទ្រង់ផ្ទំទាំងសំពត់ធ្មៃនោះ ហើយក៏យាងមួយៗ។
អេសាយ 38:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើទូលបង្គំនឹងថ្លែងដូចម្តេច? ដ្បិតព្រះអង្គបានមានព្រះបន្ទូលមកកាន់ទូលបង្គំ ហើយព្រះអង្គផ្ទាល់បានសម្រេចការនោះ។ ទូលបង្គំដើរសន្សឹមៗអស់មួយជីវិតទូលបង្គំ ដោយព្រោះសេចក្ដីជូរចត់នៅក្នុងចិត្ត។ ព្រះគម្ពីរខ្មែរសាកល តើខ្ញុំនឹងនិយាយអ្វី? ដ្បិតព្រះអង្គបានមានបន្ទូលនឹងខ្ញុំហើយ ក៏បានធ្វើសេចក្ដីនោះដោយអង្គទ្រង់ផ្ទាល់ផង។ ខ្ញុំនឹងដើរសន្សឹមៗក្នុងអស់ទាំងឆ្នាំអាយុរបស់ខ្ញុំ ដោយព្រោះសេចក្ដីល្វីងជូរចត់នៃព្រលឹងរបស់ខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើខ្ញុំអាចថ្លែងដូចម្ដេច? តើខ្ញុំទូលទៅព្រះអង្គដូចម្ដេចខ្លះ? ព្រះអង្គទេតើដែលបានធ្វើ ឲ្យការណ៍នេះកើតឡើង ខ្ញុំមានចិត្តជូរចត់ជាខ្លាំង ធ្វើឲ្យខ្ញុំទទួលទានដំណេកមិនលក់ឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើទូលបង្គំនឹងថាដូចម្តេច ទ្រង់បានទាំងមានបន្ទូលមកទូលបង្គំ ហើយបានសំរេចតាមសំដីផង ទូលបង្គំបានដើរសន្សឹមៗគ្រប់១ជីវិត ដោយព្រោះសេចក្ដីជូរចត់នៅក្នុងចិត្ត អាល់គីតាប តើខ្ញុំអាចថ្លែងដូចម្ដេច? តើខ្ញុំជម្រាបទ្រង់ដូចម្ដេចខ្លះ? ទ្រង់ទេតើដែលបានធ្វើ ឲ្យការណ៍នេះកើតឡើង ខ្ញុំមានចិត្តជូរចត់ជាខ្លាំង ធ្វើឲ្យខ្ញុំទទួលទានដំណេកមិនលក់ឡើយ។ |
ពេលព្រះបាទអ័ហាប់បានឮពាក្យទាំងនោះ ទ្រង់ក៏ហែកព្រះពស្ត្រ ស្លៀកសំពត់ធ្មៃ ហើយតមព្រះស្ងោយ ទ្រង់ផ្ទំទាំងសំពត់ធ្មៃនោះ ហើយក៏យាងមួយៗ។
ពេលនាងបានមកដល់អ្នកសំណព្វរបស់ព្រះ នៅលើភ្នំហើយ នាងក៏ចាប់ជើងលោក កេហាស៊ីក៏ចូលទៅ ដើម្បីច្រាននាងចេញ តែអ្នកសំណព្វរបស់ព្រះឃាត់ថា៖ «បណ្តោយតាមនាងចុះ ព្រោះនាងមានសេចក្ដីជូរចត់ក្នុងចិត្ត ហើយព្រះយេហូវ៉ាបានលាក់នឹងខ្ញុំ ឥតសម្ដែងឲ្យខ្ញុំដឹងសោះ»។
ឥឡូវនេះ ឱព្រះនៃយើងខ្ញុំអើយ ក្រោយពីមានហេតុការណ៍ដូច្នេះ តើយើងខ្ញុំត្រូវនិយាយដូចម្តេច? ដ្បិតយើងខ្ញុំបានបោះបង់ចោលបទបញ្ជារបស់ព្រះអង្គ
ខ្ញុំស្អប់ខ្ពើមនឹងជីវិតរបស់ខ្ញុំណាស់ ខ្ញុំនឹងឲ្យតម្អូញរបស់ខ្ញុំចេញហូរហែ ខ្ញុំនឹងនិយាយដោយសេចក្ដីជូរល្វីងក្នុងចិត្ត
អ្នកខ្លះទៀតស្លាប់ទៅទាំងមានចិត្តជូរល្វីង មិនដែលស្គាល់ជាតិនៃសេចក្ដីល្អឡើយ។
ហេតុនោះ ទូលបង្គំនឹងមិនទប់មាត់ គឺទូលបង្គំនឹងនិយាយដោយវេទនា ក្នុងវិញ្ញាណទូលបង្គំ ហើយនឹងត្អូញត្អែរដោយជូរចត់ នៅក្នុងចិត្តទូលបង្គំ។
ខ្ញុំស្រឡាញ់ព្រះយេហូវ៉ា ព្រោះព្រះអង្គទ្រង់ព្រះសណ្ដាប់សំឡេងខ្ញុំ និងពាក្យដែលខ្ញុំទូលអង្វរ។
ចូរឲ្យគ្រឿងស្រវឹងដល់អ្នកណា ដែលហៀបនឹងវិនាសទៅ ហើយស្រាទំពាំងបាយជូរដល់អ្នក ដែលមានចិត្តជូរល្វីងវិញ
ទូលបង្គំមានសេចក្ដីជូរចត់យ៉ាងខ្លាំង នោះគឺឲ្យទូលបង្គំមានសេចក្ដីសុខទេ ព្រះអង្គបានប្រោស ឲ្យទូលបង្គំរួចពីរណ្តៅនៃសេចក្ដីពុករលួយ ដោយសេចក្ដីស្រឡាញ់ដល់ព្រលឹងទូលបង្គំ ដ្បិតព្រះអង្គបានបោះចោលអស់ទាំងអំពើបាបរបស់ទូលបង្គំ ទៅក្រោយព្រះអង្គហើយ។
«ឥឡូវនេះ ខ្ញុំមានចិត្តតប់ប្រមល់ខ្លាំងណាស់ តើត្រូវឲ្យខ្ញុំទូលដូចម្តេច? ឱព្រះវរបិតាអើយ សូមសង្គ្រោះទូលបង្គំ ឲ្យរួចពីពេលនេះផង ប៉ុន្តែ នេះជាហេតុដែលទូលបង្គំត្រូវមកនៅពេលនេះ។
ឱព្រះអម្ចាស់អើយ តើឲ្យទូលបង្គំនិយាយដូចម្តេច កាលដែលអ៊ីស្រាអែលបាក់ទ័ពនៅមុខខ្មាំងសត្រូវដូច្នេះ!
ខណៈនោះ នាងឈឺចិត្តខ្លាំងណាស់ ក៏អធិស្ឋានដល់ព្រះយេហូវ៉ា ហើយយំដោយមានសេចក្ដីជូរល្វីង។