យ៉ូហាន 12:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 «ឥឡូវនេះ ខ្ញុំមានចិត្តតប់ប្រមល់ខ្លាំងណាស់ តើត្រូវឲ្យខ្ញុំទូលដូចម្តេច? ឱព្រះវរបិតាអើយ សូមសង្គ្រោះទូលបង្គំ ឲ្យរួចពីពេលនេះផង ប៉ុន្តែ នេះជាហេតុដែលទូលបង្គំត្រូវមកនៅពេលនេះ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល27 “ឥឡូវនេះ ព្រលឹងរបស់ខ្ញុំមានអំពល់ តើខ្ញុំត្រូវនិយាយអ្វី? តើឲ្យថា: ‘ព្រះបិតាអើយ សូមសង្គ្រោះទូលបង្គំពីវេលានេះផង’ ឬ? ប៉ុន្តែដោយសារតែការនេះ បានជាខ្ញុំមកដល់វេលានេះ។ សូមមើលជំពូកKhmer Christian Bible27 ឥឡូវនេះ ខ្ញុំមានចិត្តជ្រួលច្របល់ណាស់ តើត្រូវឲ្យខ្ញុំនិយាយដូចម្តេច? ឱព្រះវរបិតាអើយ! សូមសង្គ្រោះខ្ញុំពីពេលនេះផង ប៉ុន្ដែដោយព្រោះការនេះហើយ បានជាខ្ញុំមកដល់ពេលកំណត់នេះ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 «ឥឡូវនេះ ទូលបង្គំរន្ធត់ចិត្តណាស់ មិនដឹងជានឹងទូលថាដូចម្ដេចឡើយ។ ឱព្រះបិតាអើយ សូមសង្គ្រោះទូលបង្គំឲ្យរួចផុតពីទុក្ខលំបាក នៅពេលកំណត់នេះផង។ ប៉ុន្តែ ទូលបង្គំមក ដើម្បីរងទុក្ខលំបាកក្នុងពេលកំណត់នេះហើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 ឥឡូវនេះ ខ្ញុំមានចិត្តតប់ប្រមល់ តើត្រូវឲ្យខ្ញុំទូលដូចម្តេច ឱព្រះវរបិតាអើយ សូមជួយសង្គ្រោះទូលបង្គំ ឲ្យរួចពីពេលនេះផង ប៉ុន្តែ គឺដោយហេតុនេះឯង បានជាទូលបង្គំមកដល់ពេលនេះ សូមមើលជំពូកអាល់គីតាប27 «ឥឡូវនេះ ខ្ញុំរន្ធត់ចិត្ដណាស់ មិនដឹងជានឹងសុំថាដូចម្ដេចឡើយ។ ឱអុលឡោះជាបិតាអើយ សូមសង្គ្រោះខ្ញុំឲ្យរួចផុតពីទុក្ខលំបាក នៅពេលកំណត់នេះផង។ ប៉ុន្ដែ ខ្ញុំមក ដើម្បីរងទុក្ខលំបាកក្នុងពេលកំណត់នេះហើយ។ សូមមើលជំពូក |
លោកពីឡាត់សួរព្រះអង្គថា៖ «ដូច្នេះ អ្នកជាស្តេចមែនឬ?» ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «លោកមានប្រសាសន៍ថា ខ្ញុំជាស្តេច នោះត្រូវហើយ ខ្ញុំកើតមក ហើយចូលមកក្នុងលោកនេះសម្រាប់ការនេះឯង ដើម្បីឲ្យខ្ញុំបានធ្វើបន្ទាល់ពីសេចក្តីពិត។ អស់អ្នកណាដែលកើតពីសេចក្តីពិត អ្នកនោះស្តាប់សំឡេងខ្ញុំ»។