អេសាយ 38:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 តើខ្ញុំអាចថ្លែងដូចម្ដេច? តើខ្ញុំទូលទៅព្រះអង្គដូចម្ដេចខ្លះ? ព្រះអង្គទេតើដែលបានធ្វើ ឲ្យការណ៍នេះកើតឡើង ខ្ញុំមានចិត្តជូរចត់ជាខ្លាំង ធ្វើឲ្យខ្ញុំទទួលទានដំណេកមិនលក់ឡើយ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល15 តើខ្ញុំនឹងនិយាយអ្វី? ដ្បិតព្រះអង្គបានមានបន្ទូលនឹងខ្ញុំហើយ ក៏បានធ្វើសេចក្ដីនោះដោយអង្គទ្រង់ផ្ទាល់ផង។ ខ្ញុំនឹងដើរសន្សឹមៗក្នុងអស់ទាំងឆ្នាំអាយុរបស់ខ្ញុំ ដោយព្រោះសេចក្ដីល្វីងជូរចត់នៃព្រលឹងរបស់ខ្ញុំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 តើទូលបង្គំនឹងថ្លែងដូចម្តេច? ដ្បិតព្រះអង្គបានមានព្រះបន្ទូលមកកាន់ទូលបង្គំ ហើយព្រះអង្គផ្ទាល់បានសម្រេចការនោះ។ ទូលបង្គំដើរសន្សឹមៗអស់មួយជីវិតទូលបង្គំ ដោយព្រោះសេចក្ដីជូរចត់នៅក្នុងចិត្ត។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 តើទូលបង្គំនឹងថាដូចម្តេច ទ្រង់បានទាំងមានបន្ទូលមកទូលបង្គំ ហើយបានសំរេចតាមសំដីផង ទូលបង្គំបានដើរសន្សឹមៗគ្រប់១ជីវិត ដោយព្រោះសេចក្ដីជូរចត់នៅក្នុងចិត្ត សូមមើលជំពូកអាល់គីតាប15 តើខ្ញុំអាចថ្លែងដូចម្ដេច? តើខ្ញុំជម្រាបទ្រង់ដូចម្ដេចខ្លះ? ទ្រង់ទេតើដែលបានធ្វើ ឲ្យការណ៍នេះកើតឡើង ខ្ញុំមានចិត្តជូរចត់ជាខ្លាំង ធ្វើឲ្យខ្ញុំទទួលទានដំណេកមិនលក់ឡើយ។ សូមមើលជំពូក |