លោកអ័ប្រាហាំក៏ស្ដាប់តាមអេប្រុន ហើយថ្លឹងប្រាក់ប្រគល់ឲ្យអេប្រុន នៅចំពោះមុខនៃពួកកូនចៅហេត តាមចំនួនដែលគាត់បាននិយាយ គឺប្រាក់សុទ្ធបួនរយសេកែល តាមតម្លៃដែលពួកឈ្នួញប្រើនៅសម័យនោះ។
អេសាយ 33:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចិត្តអ្នកនឹងនឹកជញ្ជឹងពីការ ដែលបាននាំឲ្យអ្នកភ័យខ្លាចនោះថា "តើស្មៀនកត់ត្រានៅឯណា? តើអ្នកដែលថ្លឹងសួយអាករនៅឯណា? តើអ្នកដែលរាប់អស់ទាំងប៉មនៅឯណា? ព្រះគម្ពីរខ្មែរសាកល ចិត្តរបស់អ្នកនឹងជញ្ជឹងគិតអំពីការគួរឲ្យភ័យរន្ធត់នោះថា៖ “តើអ្នករាប់នៅឯណា? តើអ្នកថ្លឹងនៅឯណា? តើអ្នករាប់ប៉មនៅឯណា?”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកនឹកដល់អតីតកាល ដែលធ្វើឲ្យអ្នកញ័ររន្ធត់ ហើយសួរថា: “តើពួកត្រួតត្រា ពួកទារពន្ធ និងពួកអ្នកត្រួតពិនិត្យនៅតាមកំពែង ទៅណាបាត់អស់ហើយ?”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចិត្តឯងនឹងនឹកជញ្ជឹងពីការដែលបាននាំឲ្យឯងភ័យខ្លាចនោះថា តើស្មៀនកត់ត្រានៅឯណា អ្នកដែលថ្លឹងសួយអាករនៅឯណា ហើយអ្នកដែលបានរាប់អស់ទាំងប៉ម តើនៅឯណា អាល់គីតាប អ្នកនឹកដល់អតីតកាល ដែលធ្វើឲ្យអ្នកញ័ររន្ធត់ ហើយសួរថា: “តើពួកត្រួតត្រា ពួកទារពន្ធ និងពួកអ្នកត្រួតពិនិត្យនៅតាមកំពែង ទៅណាបាត់អស់ហើយ?”។ |
លោកអ័ប្រាហាំក៏ស្ដាប់តាមអេប្រុន ហើយថ្លឹងប្រាក់ប្រគល់ឲ្យអេប្រុន នៅចំពោះមុខនៃពួកកូនចៅហេត តាមចំនួនដែលគាត់បាននិយាយ គឺប្រាក់សុទ្ធបួនរយសេកែល តាមតម្លៃដែលពួកឈ្នួញប្រើនៅសម័យនោះ។
នៅគ្រានោះ ពូល ជាស្តេចស្រុកអាសស៊ើរ ក៏ទន្ទ្រានចូលក្នុងស្រុក ហើយមណាហិម ទ្រង់ថ្វាយប្រាក់មួយពាន់ហាបដល់ពូល ឲ្យបានពួតដៃជួយឲ្យរាជ្យបានខ្ជាប់ខ្ជួននៅក្នុងអំណាចខ្លួន។
ឯស្ដេចហេសេគា ជាស្តេចយូដា ទ្រង់ចាត់សារឲ្យទៅឯស្តេចស្រុកអាសស៊ើរ នៅត្រង់ក្រុងឡាគីសថា៖ «ទូលបង្គំបានធ្វើខុសហើយ សូមទ្រង់ថយចេញពីទូលបង្គំទៅ ទូលបង្គំនឹងទទួលរ៉ាប់រងតាមបង្គាប់របស់ទ្រង់ទាំងអស់»។ ដូច្នេះ ស្តេចអាសស៊ើរក៏បង្គាប់ស្ដេចហេសេគា ជាស្តេចស្រុកយូដា ឲ្យបង់ប្រាក់បីរយហាប និងមាសសាមសិបហាប។
កុំស្តាប់តាមស្ដេចហេសេគា ដ្បិតស្តេចអាសស៊ើរមានរាជឱង្ការថា ចូរចងស្ពានមេត្រីនឹងយើង ហើយចេញមករកយើង នោះគ្រប់គ្នានឹងបានស៊ីផលចម្ការទំពាំងបាយជូរ និងផលដើមល្វា ហើយផឹកទឹកអណ្តូងរបស់ខ្លួនគ្រប់គ្នា
ទូលបង្គំបានពោលទាំងភ័យស្លន់ថា «ទូលបង្គំត្រូវកាត់ចេញពីព្រះនេត្រ របស់ព្រះអង្គហើយ»។ ប៉ុន្តែ ពេលទូលបង្គំស្រែករកព្រះអង្គជួយ ព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វរ របស់ទូលបង្គំ។
៙ ព្រះអង្គបានធ្វើឲ្យទូលបង្គំ ឃើញសេចក្ដីវេទនា និងទុក្ខលំបាកជាច្រើន តែព្រះអង្គនឹងប្រោសឲ្យទូលបង្គំ មានជីវិតជាថ្មីឡើងវិញ ព្រះអង្គនឹងនាំទូលបង្គំឡើងចេញ ពីទីជម្រៅនៃផែនដីមកវិញ។
នៅពេលល្ងាចគេនឹងមានចិត្តស្លុតស្លាំង ហើយវេលាព្រឹកមិនទាន់ភ្លឺនៅឡើយ នោះគេនឹងបាត់ទៅ នេះហើយជាសំណងសងដល់ ពួកអ្នកដែលរឹបជាន់យើង ហើយជាចំណែករបស់ពួកអ្នកដែលប្លន់យើង។
អ្នកនឹងបានតាំងមាំមួននៅដោយសេចក្ដីសុចរិត ហើយនឹងនៅឆ្ងាយពីការសង្កត់សង្កិន ដ្បិតអ្នកនឹងមិនខ្លាចអ្វីសោះ ក៏នឹងនៅឆ្ងាយពីសេចក្ដីស្ញែងខ្លាចដែរ ព្រោះសេចក្ដីនោះនឹងមិនមកជិតអ្នកឡើយ។
តើអ្នកប្រាជ្ញនៅឯណា? តើអាចារ្យនៅឯណា? តើអ្នកដេញដោលនៃសម័យនេះនៅឯណា? តើព្រះមិនបានធ្វើឲ្យប្រាជ្ញារបស់លោកីយ៍នេះ ទៅជាល្ងីល្ងើទេឬ?
ក៏ឃើញការដែលគេបៀតបៀនខ្ញុំ និងទុក្ខលំបាកដែលបានកើតមានដល់ខ្ញុំ នៅក្រុងអាន់ទីយ៉ូក ក្រុងអ៊ីកូនាម និងក្រុងលីស្ត្រា គឺការបៀតបៀនដែលខ្ញុំស៊ូទ្រាំ តែព្រះអម្ចាស់បានរំដោះខ្ញុំឲ្យរួចផុតពីគ្រប់ទាំងអស់។
ចំណែកដាវីឌ លោកច្របូកច្របល់ក្នុងចិត្តណាស់ ដ្បិតពួកអ្នកដែលនៅជាមួយលោក គេចង់យកដុំថ្មគប់លោក ព្រោះគ្រប់គ្នាមានការឈឺចាប់ក្នុងចិត្តជាខ្លាំង ដោយសារកូនប្រុសកូនស្រីរបស់គេ តែដាវីឌបានលើកទឹកចិត្តខ្លួនឯង ដោយនូវព្រះយេហូវ៉ាជាព្រះរបស់លោកវិញ។